តាមប្រភពពីមន្ត្រីដែល ស្និទ្ធនឹងលោក វ៉ា សុធា ប្រធានមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេលច្រើនឆ្នាំកន្លង ទៅនេះ លោក វ៉ា សុធា បានទទួលផល ប្រយោជន៍យ៉ាងច្រើនពីសំណាក់ ក្រុមហ៊ុនអ្នកម៉ៅការភាស៊ី និងគម្រោងជាច្រើន ទៀត ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ប្រភពបានឲ្យដឹងទៀតថា រាល់គម្រោងចំណាយសម្រាប់មន្ទីរ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានទំហំទឹកប្រាក់តិចឬច្រើន គឺត្រូវបង់ភាគរយឲ្យលោក វ៉ា សុធា និងបក្ខពួកតាមការកំណត់ ទើបអាចទទួលបានថវិកាយកទៅចំណាយទាន់ពេលវេលា។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកនោះទេព្រោះពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងច្រើនឆ្នាំមកហើយ។
មន្ត្រីរាជការនៃមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញ បានឲ្យដឹងថាលោក វ៉ា សុធា ជាប្រធានមន្ទីរ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយមិនខ្លាចចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាននោះទេ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងនាមជាប្រធានមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញ លោក វ៉ា សុធា និងបក្ខពួកមួយក្ដាប់តូចកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ជាពិសេសទាក់ទងទៅនឹងចំណូលចំណាយសម្រាប់មន្ទីរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក វ៉ា សុធា និងបក្ខពួកតទៅទៀតឡើយ។
មន្ត្រីមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញមួយចំនួនបានឲ្យដឹងថាលោក វ៉ា សុធា បានឃុបឃិតជាមួយប្រធាននិងអនុប្រធានការិយាល័យថវិកា ក៏ដូចជាការិយាល័យថវិកាថ្នាក់ក្រោមជាតិ ក្នុងការទាមទារឲ្យភាគរយពីប្រាក់គម្រោងសម្រាប់មន្ទីរនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ(រដ្ឋបាលខណ្ឌ) ក្រុមហ៊ុន ខណៈដែលស្ថាប័ន និងក្រុមហ៊ុនទាំងនោះរត់ការសុំដកសាច់ប្រាក់យកទៅប្រើប្រាស់។ ប្រភពបានឲ្យដឹងទៀតថា ចំពោះមន្ទីរនិងរដ្ឋបាលថ្នាក់ក្រោមជាតិឬក្រុមហ៊ុនដែលរត់ការឆ្លងមន្ទីរហិរញ្ញវត្ថុរាជធានីភ្នំពេញ គឺត្រូវបង់សេវាក្រៅផ្លូវការជូនលោក វ៉ា សុធា និងមន្ត្រីការិយាល័យពាក់ព័ន្ធតាមមុខងារនិងតួនាទីរបស់ពួកគេចៀសមិនផុតឡើយ។ លើសនេះទៅទៀតលោក វ៉ា សុធា ក៏បានឃុបឃិតជាមួយមន្ត្រីនៅក្នុងសាលរាជធានីភ្នំពេញម្នាក់ ក្នុងការធ្វើលទ្ធកម្មមិនប្រក្រតីសម្រាប់ការសាងសង់និងផ្គត់ផ្គង់ទំនិញសម្ភារៈដែលទាក់ទងទៅនឹងគម្រោងសាងសង់មួយចំនួន៕
Recent Comments