មេប​ញ្ជាការរងក​ងរាជអាវុធ​ហត្ថស្រុកអូរ​យ៉ាដាវ​លោក សេង កុសល ជាប់ពាក់​ព័ន្ធជំនួញ​ឈើប្រ​ណីត​យ៉ាង​ច្បាស់?

កាលពី​ព្រលប់​ថ្ងៃទី​១០  ខែតុលា ឆ្នាំ​២០១៧  សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់ ចាប់​រថយន្ត​ដឹកឈើ​ខុស ច្បាប់​១​គ្រឿង​ដែល​ គេ​ស្គាល់​ថា  ជា​កម្មសិទ្ធិ​របស់ លោក សេង កុសល  មេបញ្ជាការរង​កង រាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ  ក្នុងខណៈដែល​រថយន្ត​ នោះ​ដឹកឈើ ​ចេញទៅ​ស្រុក​យួន​ ។ កម្លាំងយោធា​ខេត្តរតនគិរី  និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក ​បរ​កែវ បាន​ប្រដេញ​ចាប់​រ ថយន្ត​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-8827 ដែល​ដឹកឈើ​ធ្នង់​នៅ​ចំណុច​ក្បែរ​ស្នាក់ការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​។ សមត្ថកិច្ច​បានបញ្ជាក់​ថា​លោក សេង កុសល ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ ទើបតែ​ប្រឈម​នឹង​ការបង្ក្រាប​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ហើយ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​មួយចំនួនទៀត ហើយ​ក្នុងចំណោម​ឈ្មួញ​ទាំងនោះ​ក៏មាន​លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​រំភើយ ហើយ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​។ សូម្បីតែ​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ក៏​ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ផល​ប្រ​យ​ជន៍​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដែរ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​សង្ស័យថា​ការដែល​លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ផងដែរ​។ ជាក់ស្ដែង​ក្រោយពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់លោក សេង កុសល កាលពី​ព្រលប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ គឺ​លោក គឹម រស្មី មិន​ចាត់វិធានការ​ដាក់វិន័យ​លោក សេង កុសល នោះទេ​ដោយ​អះអាងថា​លោក​ស្ដីបន្ទោស​ឲ្យ​លោក សេង កុសល យ៉ាងច្រើន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនងជា​លោក សេង កុសល ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ ​៕

22471731_372788609808772_912628645_n 22446722_372788743142092_1269704344_n