បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​មន្ត្រីជំនាញ​មិនមាន​វិធានកា​របង្ក្រា​ប

សេចក្ដីរាយការណ៍​ពី ​​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាសាទ ​ បាន​ឲ្យ​ដឹង​ថា រយៈពេល​​​២ ​ខែ​កន្លងទៅនេះ​នៅក្នុង​តំបន់​ អតីត​ដែន​ឡូត៍​នេ សាទ​លេខ​៤ មាន​បទល្មើស​ ប្រើ​ឧបករណ៍​ខុសច្បាប់​ពេញ​ ផ្ទៃដី​តែម្តង ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ ​កំពុង​ប្រឈម​នឹង​សេចក្ដី​ វិនាស​។ តាម​ការ​បង្ហើប​ ពី​ក្រុម​អ្នក​ប្រើ​ឧបករណ៍​ នេសាទ​ខុសច្បាប់​ប្រភេទ​លូ​ស្បៃ​មុង  បាន​ឲ្យ​ដឹងថា​ពួកគាត់​បង់ លុយ​ទៅ​មេខ្យល់​ម្នាក់​ ជា​ថ្នូរ​នឹង​ការ​ ប្រាប់​ដំណឹង​ពេលដែល​សមត្ថកិច្ច​ចុះ ទៅ​បង្ក្រាប​។ ក្នុង​ឧបករណ៍​ខុសច្បាប់​មួយ កន្លែង​ត្រូវ​បង់លុយ ​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​កម្ទេច​ឧបករណ៍​នេសាទ​ខុសច្បាប់​ចោល​។ លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល អាច​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​អតីត​ឡូត៍​លេខ​៤ ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល​នោះដែរ ទើប​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ហេតុនេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រីរដ្ឋបាល​ជលផល​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្តកណ្ដាល​នោះទេ ព្រោះ​នៅក្នុង​ស្រុក​ស្អាង ក៏ដូចជា​ស្រុក​កោះធំ ស្រុក​លើកដែក ស្រុក​មុខកំពូល ស្រុក​ពញា​ឭ និង​ស្រុក​ល្វាឯម បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​។

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​បទល្មើស​ប្រើ​ឧបករណ៍​ប្រភេទ​ស្បៃ​មុង កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៤ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​តាម​ស្ថានភាព​ជាក់ស្ដែង​នោះទេ​។ ផ្ទុយទៅវិញ​លោក ឆន ចិន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ស្អាង បាន​ឆ្លើយ​យករួចខ្លួន​ថា ការចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ​តែង​ជួប​ឧបសគ្គ​។ ប៉ុន្តែ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប្រាសាទ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​៕

22386310_372467523174214_1465087378_n 22386378_372467589840874_1474785835_n