មេឈ្មួញ​ ជើងខ្លាំងសិ​ង្ហសំអុល​បន្តសកម្ម​ភាពដឹកជ​ញ្ជូនឈើ​ទៅស្រុកយួន​ខណៈ​អំពើពុ​ករ​លួយជាប្រ​ព័ន្ធ

ខេត្តមណ្ឌលគិរី៖​ ប្រភពរាយកា​រណ៍  ពី​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ  បាន​ឲ្យ​ដឹងថា មួយរយៈនេះ​ មេ​ឈ្មួញ  សិង្ហ សំអុល បាន ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​ តាម​រថយន្ត​យី​ឌុប​ធំៗ  ​មិនតិច​ជាង​៣០​គ្រឿង​នោះទេ ​។ ហើយការដែល​មេ​ ឈ្មួញ សិង្ហ  សំអុល  បន្តសកម្មភាព​ ដឹកជញ្ជូន​ឈើ​ទៅ ​ស្រុក​យួន គឺមាន​ការឃុបឃិត​  នឹងបើកដៃ​ ពី​សំណាក់  ​មន្ត្រី​បរិ​ស្ថាន  មន្ត្រីរដ្ឋ បាល​ ព្រៃ ឈើ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ដទៃទៀត  ​ដែល​គិតតែ​ពី​រឿង​ផល  ប្រយោជន៍​ផ្ទាល់ខ្លួនដាក់ហោ ប៉ៅតែប៉ុណ្ណោះ។ ប្រភព​ខ្លះ​ បាន​ឲ្យ​ដឹងថា មន្ត្រី​​ជំនាញ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាពិសេសមន្ត្រី​អាជ្ញាធរ​ ក្នុង​ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ក៏​អាច​ទទួលផល​ប្រយោជន៍​ ពី​មេ​ឈ្មួញ សិង្ហ សំអុល ជាប្រចាំ​ផងដែរ។ហើយ ទើប​បណ្ដោយ​ឲ្យ​បទល្មើស ​បន្ត​រាលដាល​ យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ ទើប​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ណា ​ទប់ស្កាត់​សកម្មភាព​ រប​ស់​មេ​ឈ្មួញ សិង្ហ សំអុល​ បែបនេះ?។តាមប្រភព ពី​ឈ្មួញ​ឈើ​តូចតាច ​មួយចំនួន ​បាន​ឲ្យ​ដឹងថា​ មេ​ឈ្មួញ សិង្ហ សំអុល ដឹកឈើ​ចេញពី​ទីតាំង​ក្រុមហ៊ុន​ « ម៉ា​​ស្ទ័​រ​ ខេ​សាន់ » ដែលមាន​ទីតាំង ​នៅជាប់​ដែន​អភិរក្ស​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ បច្ចុ
ប្បន្ន​ក្នុង​បរិវេណ​ ដី​សម្បទាន​​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន « ​មា​ស្ទ័​រ​ ខេ​សាន់ » ពុំមាន​នៅសល់​ឈើ​ សម្រាប់​កាប់​តទៅទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សិង្ហ សំអុល កាប់​ និង​ដឹកជញ្ជូន​ទៅ​​លក់​ នៅ​ស្រុក​យួន​នោះ គឺជា​ឈើ​ដែល​កាប់​ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច​។ ប្រភពពីមន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​​មេ​ឈ្មួញ សិង្ហ សំអុល អាច​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អភិរក្ស​បាន​ស្រួលៗ គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ ក្នុង​១​រថយន្ត​ ៨០០​ដុល្លារ?​។ការដែល​មេ​ឈ្មួញ សិ​ង្ហ សំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន ​ក្នុងស្រុក​មេមត់ ខេ​ត្ត​ត្បូងឃ្មុំ គឺជា​ការបំពាន​ លើ​បទបញ្ជា ​របស់សម្តេចនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែនមេបក្សប្រជាជនកម្ពុជាផងដែរ។គួររំលឹកផងដែរថា​សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី បាន​បង្កើត គណៈកម្ម​ការ​ចម្រុះ​ ដឹកនាំ​ដោយ​នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង ខេ​មរ​ភូមិ​ន និង​ជា​មេបញ្ជាការ ​(P.M)​ លើ​ផ្ទៃ​ប្រទេ​ស​ បាន​ចុះ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ ជា​លើក​ទី​១​ នៅ​ខេត្ត​ប៉ែក​ឥ​សាន្ត​នេះ និង​បាន​ដកហូត​ឈើ​អត់ច្បាប់​ រាប់​ម៉ឺន​ម៉ែត្រគូប និង​បាន​កត់ត្រា ឈ្មោះ​​មេ​ឈ្មួញ ដុះ​ស្លែរ​ធំៗ ​ជាច្រើន​នាក់ ឲ្យ​ជាប់​ក្នុង​បញ្ជីខ្មៅ ​របស់​គណ​:​កម្ម​ការ​ចម្រុះ ក្នុងនោះ​ក៏​មាន​ឈ្មោះ​ លោក សិង្ហ សំអុល ​ម្នាក់ផង​ដែរ។កាលពី​អំឡុង​ ឆ្នាំ​២​០១៦​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​ ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ ទៅលើ​មេ​ឈ្មួញ សិង្ហ សំអុល ដែ​ល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​ មកដល់ពេលនេះ​ គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា ​ហ៊ាន​ប៉ះពាល់​ មេ​ឈ្មួញ សិង្ហ​ សំអុល នៅឡើយ​ទេ។​ ហើយ​ឈ្មួញ​រូបនេះ ​នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ ​ចេ​ញទៅ​ស្រុក​យួន​ យ៉ាង​គគ្រឹកគគ្រេង​។​ហេតុនេះហើយ កន្លងមកថ្មីៗនេះ បានលិចឮព័ត៌មានមួយ ពីស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញ សិង្ហ សំអុល​ បានប្រើអំណាច ឥទ្ធិពល​ ជាឧកញ៉ា ផឹកស៊ីស្រវិង ច្រងេងច្រងាង​ អួតអាងក្នុងហាង ១កន្លែង នៅស្រុកស្នួល បានជេរប្រមាថ និងគំរាមបាញ់ ដល់អ្នកព័ត៌មានណា ដែលបានចុះផ្សាយពីខ្លួន ដែលកំពុងធ្វើជំនួញឈើឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងធ្ងន់ៗថា ពួកអាកាសែតណា ចង់ផ្សាយអីក៍ផ្សាយទៅ អញមិនខ្វល់ទេ បើនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបញ្ជាឲ្យ នាយឧត្តមសេនីយ សៅ សុខា ចាប់អញ គ្មានអ្នកណា ហ៊ានចាប់ អ​ញទេ។ ហើយបើអ្នកព័ត៌មា​នណា មិនចេញផ្សាយរឿងអញទើបអញឲ្យលុយវាចាយខ្លះទៅវាចប់ទៅហើយ ។ទោះយ៉ាងណាអង្គភាពយើង មិនអាចស្វែងរកសុំការបំភ្លឺ​ ពីលោក សិង្ហ ​សំអុល មេឈ្មួញដ៍ល្បីឈ្មោះ ខាងលើនេះទេ ដោយគ្មានលេខទូរស័ព្ទ។ខណៈមន្រ្តីខិលខូចឃុបឃិតជាមួយឈ្មួញ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ក៏ធ្លាប់មានប្រសាសន៍ជាសាធារណៈហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រីប្រភេទគ្រាប់ល្ពៅទី៤ ក្រៅពីនេះសម្តេចតេជោ មិនត្រូវការឡើយ ជា​ពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១តែម្តង ជាមន្ត្រីដែលអាក្រក់បំផុត បើតាមចិត្ត​ខឹងវិញគួរតែ “សេះ៥បំបែកសាកសព”ទើបត្រូវ ។រាល់ការប្រ​តិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

26