មេឈ្មួញ​ឈើល្បី​ឈ្មោះ ​តុប វីរ៉ា​ដាឡើង​ ជាឧត្តមសេ​នីយ៍យោ​ធា?

បើតាម​សមត្ថកិច្ច​ដែល​ចូលរួម​ ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់ ​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា បាន​ឲ្យ​ដឹងថា  បើទោះបីជា​រថយន្ត​១​គ្រឿង​មាន​ លិខិតអនុញ្ញាត​ក៏ ដោយ ប៉ុន្តែ​គេ​បាន​ផ្ទុក​ឈើ ​លើស​ចំនួន​កំណត់​លើសពី​កា រអនុញ្ញាត​នៅក្នុង​លិខិត​។ ហេតុនេះ ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ ឡើងវិញ​ផង ដែរ ព្រោះ​រ យៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ នេះ​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា នៅតែ​អាច​ដឹ កជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក  ហើយ​រថយន្ត​យី​ឌុប​ដឹក ឈើ​ធំៗ​របស់​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា ធ្វើ​ឲ្យ​ខូច​ផ្លូវជាតិ និង​ផ្លូវលំ​ក្នុង​ខេត្តមណ្ឌលគិរី ជា​បន្តបន្ទាប់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មានតែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេ ដែល​អាច​ទប់ស្កាត់​សកម្មភាព​ដឹកឈើ​របស់​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា ព្រោះ​អី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ឡើយ ព្រោះ​ខ្លាច​អំណាច​ផ្កាយ​លើ​ស្មា​និង​ងារ​ជា​ឧកញ៉ា​របស់​ឈ្មួញ​ម្នាក់នេះ​ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឧកញ៉ា តុ​ប វី​រ៉ា​ដា ដែលជា​ឧត្ដមសេនីយ៍​យោធា​ផង​នោះ នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​អនាធិបតេយ្យ​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា នោះទេ​ព្រោះ​មេ​ឈ្មួញ​ម្នាក់នេះ​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​យោធភូមិភាគ​ទី​១​។ ការបង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​របស់​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា កាលពី​ថ្មីៗ​កន្លងទៅនេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​ទីបំផុត​ឈ្មួញ​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ នៅតែ​អាច​ដឹកឈើ​តាម​អំពើ​ចិត្ត​ដដែល​។

​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​២​គ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បង្ក្រាប​នៅត្រង់ចំណុច​ក្រុង​សែន​មនោ​រម្យ ទី​រួម​ខេត្តមណ្ឌលគិរី​។ ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​នោះ គឺជា​របស់​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា ជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​ឧកញ៉ា​ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តមណ្ឌលគិរី​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​១​គ្រឿង​បង្កប់​ឈើ​ពីក្រោម​ស្បូវ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​រថយន្ត​យី​ឌុប​១​គ្រឿង​ទៀត​មាន​លិខិតស្នាម​ពី​មន្ត្រី​ជំនាញ ប៉ុន្តែ​បាន​លួច​បង្កប់​ឈើ​នៅក្រោម​សាក់​ស៊ី​ដោយ​ខុសច្បាប់​។ ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​អាវុធហត្ថ​បញ្ជូន​ទាំង​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិវិធី៕បឋម

22330954_371150893305877_1881547030_n