លោក​ ហាក់​ សុធី​ នាយស​ង្កាត់រដ្ឋបា​លព្រៃ​ឈើប្រាសា​ទ​សំបូរស​ម្បាយប្រមូល​លុយ​ពីប​ទល្មើស​ព្រៃ​ឈើ

សេចក្ដីរាយការណ៍​​ ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ ឃុំ​មួយចំនួន​ក្នុងស្រុក​ប្រាសាទ​ សំបូរ បាន​ឲ្យ​ដឹងថា  រយៈពេល​៣​ខែ​ ចុង​ក្រោយ នេះ​បទ ល្មើស​ដឹកជញ្ជូន​ ឈើ​ពី​ស្រុក​សណ្ដាន់  ឆ្លងកាត់​ស្រុក​ប្រាសាទ​សំបូរ  កើតឡើង​យ៉ាង​ពេញបន្ទុក  ហើយ​លោក ហាក់ សុធី គិតតែ​ពី​រឿង​ ប្រមូល​លុយ​ដាក់​ហោប៉ៅ​។  មិនតែប៉ុណ្ណោះ​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​ កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង ស្រុក​ប្រាសាទ​សំបូរ  ក៏​លោក ហាក់  សុធី ធ្វើ​មិនដឹងមិន ឮ​ដែរ​ទំនងជា​លោក  ហាក់ សុធី ទទួលបាន​ផលប្រយោជន៍ ​ពី​ក្រុម​ជន ល្មើស​។ ហេតុនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិនគួរ​ទុក​ឲ្យ​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ជាក់ស្ដែង​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ បច្ចុប្បន្ន​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​យ៉ាង​ពេញបន្ទុក ហើយ​លោក ហាក់ សុធី មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​លើកឡើងថា កន្លងមក​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​បានកើត​ឡើង​យ៉ាង​រាលដាល​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ ហើយ​មិនដែល​ឃើញ​លោក ហាក់ សុធី បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ មិនតែប៉ុណ្ណោះ​លោក ហាក់ សុធី ហ៊ាន​ប្រឆាំងនឹង​បទបញ្ជា​របស់​អភិបាលស្រុក​ប្រាសាទ​សំបូរ​យ៉ាង​គឃ្លើន ដោយសារតែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​។ ប្រការនេះ​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ កំពុង​ល្បី​យ៉ាងខ្លាំង​ខាង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​៕

22291734_370821666672133_1870713358_n 22323023_370820900005543_1928285587_n