អនុប្រ​ធានសាខា​កាំកុងត្រូ​លខេត្ត​បន្ទាយមាន​ជ័យលោក​ ហុង លៀង​ ប្រព្រឹត្តអំពើ​ពុករ​លួយេជិះ​សេះ​លែង​ដៃ​?

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត មួយចំនួន​ បាន​រិះគន់ថា​រហូតមកដល់​ ពេលនេះ​គ្រឿង​ឧបភោគ បរិភោគ ​និង​ចំណី អាហារ​មាន ​ផ្ទុក​សារធាតុ​គីមី​ឬ​ ខូចគុណភាព  នៅតែ​ត្រូវ​ឈ្មួញ​នាំចូ ល​យ៉ាង​រលូន​តាម​ច្រកទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត​។  ការដែល ​ឈ្មួញ​ខិលខូច​ទាំង នោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ហើយ​គេច​ផុតពី​ការបង្ក្រាប  គឺមាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​លោក ហុង លៀង និង​បក្ខពួក​ដែល​ពុករលួយ​គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ផ្ទុយទៅវិញ​ជា​ញឹកញាប់​មន្ត្រី​សាខា​ កាំកុងត្រូល​ខេត្តបន្ទាយ មានជ័យ តែងតែ​ចុះ​ត្រួតពិនិត្យ ​គុណភាព​ទំនិញ​នៅលើ​ទីផ្សារ  ហើយ​រឹបអូស ​ទំនិញ​ខូច គុណភាព​ឬ​គ្រឿង​ឧបភោគបរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ស្នាដៃ​។ ចំណែក​លោក ហុង លៀង និង​បក្ខពួក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក មិនទាន់​ឃើញ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្មគួរ​ចាត់វិធានកា​រ​តាមច្បាប់?។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​ពេញបន្ទុក​។ គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព​និង​មាន​ផ្ទុក​សារ​ធាតុគីមី​ត្រូវបាន​គេ​យកទៅលក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ទីផ្សារ​នៃ​បណ្ដា​ខេត្ត​នានា​យ៉ាង​ពេញបន្ទុក​តែម្តង​។ ហេតុនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​មួយចំនួន​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក ហុង លៀង និង​បក្ខពួក​ទើប​អាច​ឆ្លង​ផុតពី​ច្រកទ្វារព្រំដែន​ចូលមក​ដល់ទី​ផ្សារ​។ ចំណែក​ពលរដ្ឋ​ឬ​កម្មករ​អូស​រទេះ​ដែល​លួច​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ជាដើម តែង​ត្រូវ​លោក ហុង លៀង និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ ​។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​លោក ហុង លៀង បង្ក្រាប​តែ​អ្នក​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ដូចខាងលើ​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​បង់លុយ​តាម​ការកំណត់​គឺ​តែង​ចៀស​ផុតពី​ការបង្ក្រាបរហូត៕​

morkpicritha-Copy morkpicritha