ល្បែង​ស៊ីសងគ្រឿង​ញៀនរាលដាល​ពេញបន្ទុក​នៅស្រុកចំ​ការលើខេត្ត​កំពង់ចាម​ខណៈប្រ​ជាជនព្រួ​យបារ​ម្ភ

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ​រស់នៅក្នុងស្រុក ចំកា​រ​លើ​ខេត្តកំពង់ចាម បានលើកឡើង​ពី​កង្វល់​ នៅក្នុង​មូលដ្ថាន​របស់ខ្លួន  អំពី​សន្តិសុខ ​ល្បែងស៊ីសង គ្រឿងញៀនដើម្បី ​ឲ្យ​អាជ្ញាធរជួយ​​អ​ន្តរាគមន៍  ខណៈដែល​សព្វថ្ងៃ  ពួ​កគាត់​ជួប​បញ្ហា​ប្រឈម ​ទាំង អស់​ អាជ្ញា​ធរ​មិន​ អើពើឡើយ​។​សព្វថ្ងៃ​នេះនៅក្នុងស្រុកចំការលើបញ្ហា​ចោរលួច ឆក់ និង​​ក្មេង​​ទំនើង ល្បែងស៊ីសង និងគ្រឿង​ញៀនធ្វើ​សកម្មភាព​ពាស​ពេញ​មូលដ្ឋាន ពិសេសល្បែងជល់មាន់និងគ្រឿងញៀន​ គ្មាន​អាជ្ញា​ធរ​ឬ​កម្លាំង​សមត្ថកិច្ច​ចេញ​មុខបង្ក្រាបបាន​ទាន់ពេ​លវេលា​ឡើយ។ ​បណ្តោយ​ឲ្យ​ពួកជនសង្គមងងឹត​ទាំងនោះ ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​រាល់​យប់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ប្រ​ជាពលរដ្ឋ​មានការ​ភ័យខ្លាច  ខណៈគោលនយោបា​លនយោបា​យរដ្ឋាភិបាលឲ្យចាត់វិធានការចុះបង្ក្រាប​។បញ្ហា​ល្បែងស៊ីសងរីក​ឡើង​ដូច​ផ្សិត​នៅក្នុង​ភូមិមហា​ឃុំស្វា​យទាបស្រុកចំការ​លើខេត្តកំពង់ចាមបង្កឲ្យមានបញ្ហា​ចោរលួច ឆក់​ប្លន់​រួមទាំង​បញ្ហា​គ្រឿងញៀន​ផងដែរ​។ដែល​កម្លាំង​មាន​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប និង​ទប់ស្កា​ត់​នោះឡើយ​។ប្រជាពលរដ្ឋ​ម្នាក់ បាន​និ​យាយថានៅក្នុង​ភូមិមហាឃុំស្វាយទាបស្រុកចំការលើខេត្តកំពង់ចាម  មា​ន​ល្បែងស៊ីសង​ជល់មាន់និងគ្រឿងញៀនរីក​ឡើង​ដូច​ផ្សិតដែលមានមេការឈ្មោះ(បារាំង)​។​ក្រៅពី​ល្បែង​បៀរ អាប៉ោង ក្នុង​មូលដ្ឋានក្នុង​ភូមិមហាឃុំស្វាយទាបស្រុក​ចំការលើខេត្តកំពង់ចាម​ នៅតែ​បន្ត​លេង​យ៉ាងសកម្ម មិនមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ចុះមក​បង្ក្រាប​។ ក្រៅពី​ការលើកឡើង​ខាងលើ​ប្រជាពលរដ្ឋ​ថា មន្ត្រីប៉ូលិស​ដើរ​យកលុយ ពី​ល្បែង​ប្រៀបបាន​ដូច​គេ​ដើរ​យក​ភាស៊ី​តាម​ផ្សារ​អ៊ីចឹង​!ដែរ​។ ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ចាម​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​ឲ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​ការសុំ​ឲ្យ​មានការ កែទម្រង់​មន្ត្រី មាន​សមត្ថកិច្ច​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​៕

21768226_133045683990357_5950528588872337005_n