អំពើពុករ​លួយ​លោកខូង​ ទីនមេនគរ​បាលអន្តោ​ប្រវេសន៍ច្រកអូរ​ស្មាច់ប៉ះពា​ល់ដល់កេ​រ្តិ៍ឈ្មោះ​ស្ថាប័នន​គរបា​លជា​តិ

សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ច្រក ទ្វារ​អន្តរជាតិ​អូរ​ស្មាច់  ​បាន​ឲ្យ​ដឹងថា​  ក្រៅពី​អំពើពុករលួយ​រឿង​  ធ្វើ​ប័ណ្ណឆ្លងដែន   គឺ​លោក  ខូង ទីន  និង​  បក្ខពួក​កំពុង​រង​ការរិះគន់​ពី ​ប្រជាពលរដ្ឋ​រឿង​  ជំរិត​យកលុយ​ពី​ពួកគាត់  ​ដែល​​នាំចូល​ទំនិញ​បន្តិចបន្តួច​  ដោយ​គ្មាន​ការ  លើក លែង​ ។ ជាងនេះទៅទៀត​ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​ ដឹក​កសិផល​ដូចជា  ដំឡូង​មី​ចេញទៅ​ ស្រុក​សៀម​តា​ម​ ច្រក​អូរ​ស្មាច់  ក៏ត្រូវ​លោក  ខូង ទីន និង​បក្ខពួក​ តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់  ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការតវ៉ា​កើត​ ឡើងជា​បន្ត បន្ទាប់​ ។ ប្រការ​នេះហើយ​​ដែល​ប្រជាពលរដ្ឋ​ឆ្លងដែន​ចេញចូល​ទឹកដី​សៀម​តាម​ច្រក​អូរ​ស្មាច់ អំពាវនាវ​ឲ្យលោកសុខផលក៏ដូច ជាលោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធា​នការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់លោក ខូង ទីន កំពុង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។
មាន​សេចក្ដីអំពាវនាវ​ជាថ្មីទៀត​ឲ្យ​នាយ​ឧ​ត្ត​ម​សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​ពុករលួយ​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រ​ស្មាច់ ជាបន្ទាន់​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅតែ​បណ្ដោយ​ឲ្យ​លោក ខូង ទីន ​ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ជាពិសេស​ការតម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម​បង់លុយ​ពី​៧​ម៉ឺន​ដល់​១០​ម៉ឺន​រៀល​។ ទ​ង្វើ​របស់លោក ខូង ទីន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ជា​យូរ​មកហើយ ។ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​អគ្គនាយ​កដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។
ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណឆ្លងដែន​ចូលទៅ​​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​សៀម បាន​ឲ្យ​ដឹងថា​នគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ខូង ទីន តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​គឺ​លើសពី​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​នៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គ្មាន​ដាក់​តារាង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការធ្វើ​ប័ណ្ណឆ្លងដែន​នោះទេ គឺ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ពី​៧​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល​តែម្តង​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រក​អូរ​ស្មាច់ ដូច្នេះ​លោក ខូង ទីន និង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន។ពាក់ព័ន្ធពត៌មានខាងលើនេះអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

IMG_24551-230x210