សង្វៀ​ន​បញ្ជល់មា​ន់​នៅ​ស្រុកបាទី​ធ្វើឲ្យ​ពល​រដ្ឋព្រួយ​បារ​ម្ភ

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ទំនង​មានអំណាច​ធំ​ជាង​អធិការនគរបាល​ស្រុក​បាទី និង​មន្ត្រី​អាជ្ញាធរ​ខេត្តតាកែវ ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តតាកែវ មិន​ហ៊ាន​ទប់ស្កាត់​ហើយ​សង្វៀន​បញ្ជល់មាន់​នោះ​បើក​សម្ពោធ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា នេះ​តែម្តង​។ ដូច្នេះ​មានតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប៉ុណ្ណោះ​ដែល​អាច​ទប់ស្កាត់​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ប្រកបដោយ​ប្រសិទ្ធភាព ។

គម្រោង​បើកសម្ពោធ​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​។ ជាមួយគ្នានេះ​លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​បកស្រាយ​ជាមួយ​អ្នកសារព័ត៌មាន​ទៀត​ទេ នៅពេល​គម្រោង​សម្ពោធ​សង្វៀន​បញ្ជល់មាន់​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ក៏ដូចជា​ស្នងការ​នគរបាល​ខេត្តតាកែវ ទប់ស្កាត់​កុំ​ឲ្យ​មាន​សង្វៀន​បញ្ជល់​មាន់នៅ​ក្នុង​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​នៅក្នុង​គម្រោង​បើកសម្ពោធ​សង្វៀន​បញ្ជល់មាន់​នោះ គឺមាន​ការអញ្ជើញ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច អ្នកមាន​លុយ អ្នកមានអំណាច ចូលរួម​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ភាគច្រើន​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម លួច​ប្លន់ និង​បទល្មើស​ជាច្រើន​ទៀត​តែងតែ​ចេញពី​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅពេល​បច្ចុប្បន្ន​។ គម្រោង​សម្ពោធ​សង្វៀន​បញ្ជល់មាន់​នៅ​ស្រុក​បាទី ខេត្តតាកែវ គឺមាន​កម្មវិធី​ផឹកស៊ី​ជប់លៀង​តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​បានដឹង​និង​ចុះផ្សាយ​ជា​សាធារណៈ​។

22052820_367763923644574_1527611693_n (1) 22052705_367763950311238_759424225_n (1)