មន្ត្រី​គយនិង​មន្ត្រីកាំកុង​ត្រូល​ប្រចាំការ​នៅច្រក​ដាប្រព្រឹត្តអំ​ពើពុករ​លួយ

ឈ្មួញ​ឈ្មោះ  ចែ ដែ​ត គឺជា​ឈ្មួញ​ដែល ​ហ៊ាន​ចំណាយ​ប្រាក់​សូកប៉ាន់​ សមត្ថកិច្ច​គយ​និង​កាំកុងត្រូល​ នៅ​ច្រក​ដា ស្រុក​ មេមត់ ខេត្ត​ ត្បូងឃ្មុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ មួយចំនួនទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ  ដើម្បី​សម្រប​ស​ស្រួល​នាំ ចូល​ប្រភេទ​ ទំនិញ​ខុសច្បាប់ ​ខាងលើនេះ​ ។ ប្រជាពលរដ្ឋ​ស្រុក​មេមត់  បានបញ្ជាក់​ថា​ពួក​ឈ្មួញ​ដែល​ដឹកជញ្ជូន​ប្រេងឆា  និង​មី​ខ្លាឃ្មុំ ​ក្រហម​ដោយ​ គ្មាន​បិទបាំង​អ្វី​ទាំងអ ស់​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ  សំដៅ​ចូល​រាជធានី​ភ្នំពេញ  យ៉ាង​រលូន​។​

ប្រជាពលរដ្ឋ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រាយការណ៍​មក​ថា សមត្ថកិច្ច​គយ​និង​កាំកុងត្រូល​ប្រចាំការ​នៅ​ច្រក​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​អំពើពុករលួយ​របស់​ពួកគេ​បាន​ផលប្រយោជន៍​តែ​ទៅលើ​ឈ្មួញ​និង​បក្ខ​ពួកខ្លួន​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​កំពុងតែ​រង​ផលប៉ះពាល់​ទាំ​ផ្នែក​សុខភាព​សាធារណៈ និង​ថវិកាជាតិ​ដែល​គ្មាន​ការបង់ពន្ធ​ត្រឹមត្រូវ​ជាដើម​។​

​ជាក់ស្តែង​សព្វថ្ងៃនេះ មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ច្រក​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​ត្រឹមតែ​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ តែ​ក៏​ស្ថិតនៅ​ពីក្រោយ​ករណី​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​ខូចគុណភាព​ដែល​ច្បាប់​កម្ពុជា​ហាមឃាត់ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ស្រុក​មេមត់ បាន​បញ្ជាក់ថា ប្រេងឆា និង​មី​ខ្លាឃ្មុំ​ក្រហម​ដែលជា​មុខទំនិញ​ខុសច្បាប់​នោះ កំពុងតែ​ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន​មក​កម្ពុជា​តាម​ខេត្ត​ត្បូងឃ្មុំ​ដោយមាន​មន្ត្រី​គយ​និង​កាំកុងត្រូល​ឃុបឃិត​កាង​ឲ្យ​ឈ្មួញ​ខុសច្បាប់​យ៉ាង​គឃ្លើន​។​

​ បញ្ជាក់ថា​ច្បាប់​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ផលិតផល​ទាំងពីរ​មុខ​ខាងលើនេះ​ចូលក្នុង​ប្រទេស​កម្ពុជា​នោះទេ​ព្រោះ​វា​បង្ក​ផលប៉ះពាល់​ច្រើន ហើយ​ច្បាប់​ក៏​តម្រូវ​ឲ្យ​សមត្ថកិច្ច​គ្រប់ផ្នែក​រួម​ទាំង​អាជ្ញាធរខេត្ត​សហការគ្នា​ទប់ស្កាត់​ការ​នាំចូល​ផងដែរ​។ តែ​ភាពជាក់ស្តែង​ទំនិញ​ខុសច្បាប់​ទាំងពីរ​ប្រភេទ​និង​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ទៀត ពិសេស​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឈ្មួញ​នៅតែ​អាច​នាំចូល​យកមក​ចរាច​រណ៍​លក់​ពេញទី​ផ្សារ​ប្រទេស​កម្ពុជា​ដដែល​៕​

90