លោក​ លាង​ ម៉ុង ​មេគយ​ចល័តខេត្ត​តាកែវប្រព្រឹត្ត​អំ​ពើពុក​រ​លួយជិះ​សេះលែ​ង​ដៃ

លោក លាង ម៉ុង  មេ​គយ​ចល័ត​ខេត្តតាកែវ  កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ  អាជីវករ និង​ពលរដ្ឋ​ដែល​ នាំចូល​ទំនិញ​ពី​ស្រុក ​យួន រិះគន់​កាន់ តែខ្លាំង​ព្រោះ​ពួកគេ​ ត្រូវ​លោក លាង ម៉ុង  គាបសង្កត់​ឲ្យ​បង់លុយ​លើ​តុ​ ក្រោម​តុ​កាន់តែ​ច្រើនជាង​មុ ន​ទៅទៀត ​។ ផ្ទុយទៅវិញ​ លោក លាង ម៉ុង បាន​ឃុបឃិត​ ជាមួយ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន  និង​ប្រធាន​សាខាគយ ​ខេត្តតាកែវ  ក្នុងការ​បើកដៃ​ ឲ្យ​ឈ្មួញ​ខិលខូច​នាំ ចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់  ព្រមទាំង​ប្រេងសាំង​គេច ពន្ធ​ពី​ស្រុក​យួន​ យ៉ាង​ពេញ បន្ទុក​ផងដែរ​។ ប្រការ​នេះ ហើយ​ដែល​ក្រុម​ឈ្មួញ  អាជីវករ និង​ប្រជាពលរដ្ឋ​ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លង កាត់​ផ្លូវជាតិ​លេខ​ ២ អំពាវនាវ​ ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ  និង​លោក អូន ព័ន្ធមុនីរ័ត្ន  ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ  ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​ជាបន្ទាន់​។ ជាពិសេស​ប្រសិនបើ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​ទេនោះ គឺ​មិនគួរ​បណ្ដោយ​ឲ្យ​លោក លាង ម៉ុង ប្រព្រឹត្ត​អំពើពុករលួយ​។

មន្ត្រី​គយ​ក្នុង​ខេត្តតាកែវ បាន​លើកឡើងថា​ការដែល​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផងដែរ បើ​មិន​ដូច្នេះ​ទេ​លោក គុណ ញឹម នឹង​ចាត់វិធានការ​ទប់ស្កាត់​ជាមិនខាន​។ ជាក់ស្ដែង​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ត្រូវបាន​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​ឆ្លងកាត់​ខេត្តតាកែវ រិះគន់​ជា​បន្តបន្ទាប់​ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយក​គយ​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​នៅក្នុង​ខេត្តតាកែវ​នោះទេ​។ ហេតុនេះហើយ​ទើប​លោក លាង ម៉ុង ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​សាខាគយ​ខេត្តតាកែវ​ផង​នោះ បន្តសកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តតាកែវ កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​

​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ បាន​ឲ្យ​ដឹងថា​មន្ត្រី​គយ​ចល័ត​ក្រោម​ការដឹកនាំ​របស់លោក លាង ម៉ុង បាន​បង្កើត​កុងត្រូលជជុះ​២​កន្លែង​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ក្នុងនោះ​កុងត្រូលជជុះ​១​កន្លែង​ស្ថិតនៅក្នុង​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ និង​១​កន្លែង​ទៀត​ស្ថិតនៅក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ចាំ​ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​យកលុយ​ទៅ​ទម្លាក់​ក្នុង​ហិប​របស់​មន្ត្រី​គយ​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់លោក លាង ម៉ុង ៕​

21397058_360738134347153_496132040_n