ប្រភពបានឲ្យដឹង ទៀតថារឿងអាស្រូវពុក រលួយបក្ខពួកនិយមគ្រួសារ និយមរបស់លោក កែវ ពៅ និងបក្ខពួក បានធ្វើ ឲ្យ មន្រ្តី រា ជការ ក្នុងមន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្តកំ ពង់ឆ្នាំងភាគ ច្រើនមិនសប្បាយ ចិត្តព្រោះការងារ មិនរីកចម្រើន ។ ផ្ទុយទៅវិញ លោក កែវ ពៅ និងបក្ខពួកកំពុង ប្រើគ្រប់វិធីដើម្បីប្រមូល ផលប្រយោ ជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការ រិះគន់អ្វី ទាំង អស់ ហើយថវិការដ្ឋរាប់រយលាន រៀលត្រូវបានកេងប្រវ័ញ្ចជា បន្តបន្ទាប់។
ប្រភពពីមន្រ្តីរាជការ ក្នុងមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង បានលាតត្រដាង ជាបន្តបន្ទាប់នូវរឿង អាស្រូវពុក រលួ យរបស់ លោក កែវ ពៅ ដែលជាប្រធាន មន្ទីរ ដើម្បីឲ្យថ្នាក់ ដឹកនាំក្រសួងសាធារណ ការនិងដឹកជញ្ជូន ចាត់វិធាន ការ ទប់ ស្កាត់ឲ្យបានទាន់ ពេលវេ លា។
មន្រ្តីមួយចំនួននៅ ក្នុងមន្ទីរសាធារណការខេត្ត កំពង់ឆ្នាំងបានឲ្យដឹងថា អំពើពុករលួយរបស់លោក កែវ ពៅ និងបក្ខពួក មិន មែនជារឿង តូចតាចនោះទេ ហេតុនេះថ្នាក់ដឹកនាំក្រសួងសាធារ ណការនិងដឹកជញ្ជូនមិនគួរមើល រំលងតទៅទៀត ឡើយ ហើយគួរតែ ពិនិត្យនិងដោះស្រាយប្រកបដោយ ប្រសិទ្ធភាព។ដោយហេតុថាក្នុងតំណែងជា ប្រធានមន្ទីរសាធារណការ និងជញ្ជូន ខេត្តកំពង់ឆ្នាំងគឺលោក កែវ ពៅ កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្តជា ពិសេសកេងប្រវ័ញ្ចថវិការដ្ឋនូវក្នុង គម្រោងថែ ទាំជួស ជុលនិងស្ថាបនាផ្លូវក្នុងខេត្តកំពង់ឆ្នាំង ។ ដូច្នេះហើយទើបផ្លូវជាតិ ផ្លូវលំ ក្នុងខេត្តកំពង់ឆ្នាំងជាច្រើន ខ្សែគ្មានគុណភាព ធ្វើហើយឆាប់ខូចទៅវិញប្រើប្រាស់មិនបានយូរមិន ស្របតាមទំហំថវិកាដែលបានចំណាយយ៉ាង ច្រើនសន្ធឹកសន្ធាប់? ។ ការកេងប្រវ័ញ្ចលើថវិកាគម្រោងថែទាំជួស ជុលនិងស្ថាបនាផ្លូវក្នុងខេត្តកំពង់ឆ្នាំងគឺជា ប្រភពចំណូលដ៏សំខាន់របស់លោក កែវ ពៅ និងបក្ខពួក មួយចំនួនតូច។
ក្រុមមន្ត្រីនៅក្នុងមន្ទីរសា ធារណការខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាលោក កែវ ពៅ និងបក្ខពួកប្រើគ្រប់វិធី ដើម្បី កេង ប្រវ័ញ្ច ថវិការ ដ្ឋទៅលើគ្រប់គ ម្រោងចំណាយសម្រាប់មន្ទីរ ទាំងមូល ហេតុនេះហើយទើ បលោក កែវ ពៅ មានជីវភាពធូរធារ យ៉ាង ឆាប់រហ័ស។ លោក កែវ ពៅ បានបណ្ដោយឲ្យកូនប្រុសរបស់ខ្លួន ឈ្មោះ ឡេង រដ្ឋា ដែលជាប្រធានការិយាល័យ សាធារ ណការ និងអ្នកស្រី គិត សុធាវី ប្រធានការិយាល័យគណនេយ្យ ឃុបឃិតគ្នារៀបចំឯកសារបំប៉ោង ការចំណាយ លើគ្រប់ គម្រោង?។ ក្នុងមួយឆ្នាំៗការចំណាយរបស់មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងគឺមិនតិចជាង២លានដុល្លារនោះទេ? ហេតុនេះលោក កែវ ពៅ និងបក្ខពួកកេងប្រវ័ញ្ចថវិការដ្ឋអស់មិនតិចឡើយ។ គម្រោងថែទាំ ជួសជុល និងស្ថាបនាផ្លូវក្នុង ខេត្ត កំពង់ឆ្នាំងស្ថិតនៅ ក្រោមការចាត់ចែងរបស់លោក ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណការនិងជា កូនប្រុសរបស់លោក កែវ ពៅ តែម្ដង ដូច្នេះគេអាចធ្វើអ្វីៗតាមអំពើចិត្តហើយមន្រ្តីដទៃទៀតគ្មានសិទ្ធិដឹងឮអ្វីទាំងអស់។
មន្រ្តីដែលជិតស្និទ្ធជាមួយលោក កែវ ពៅ បានឲ្យដឹងថាសម្រាប់គម្រោងថែទាំ ជួសជុល និងស្ថាបនា ផ្លូវមួយខ្សែៗ ក្នុងខេត្ត កំពង់ ឆ្នាំង គឺមានការកេងប្រវ័ញ្ចថវិការដ្ឋ ប្រមាណ៤០ភាគរយហេតុនេះ ហើយទើបផ្លូវក្នុងខេត្តកំពង់ឆ្នាំងមិនសូវមាន គុណភាព។ ថវិកាប្រមាណ៤០ភាគរយនៃគម្រោងថែទាំ ជួសជុល និងស្ថាបនាផ្លូវមួយខ្សែៗក្នុងខេត្តកំពង់ ឆ្នាំង បានធ្លាក់ ចូលទៅក្នុងហោប៉ៅលោក កែវ ពៅ លោក ឡេង រដ្ឋា និងអ្នកស្រី គិត សុធាវី ព្រមទាំងបក្ខពួកមួយក្ដាប់តូច។ ដោយ សារ តែលោក កែវ ពៅ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចថវិការដ្ឋស្រេចតែអំពើ ចិត្តបែបនេះហើយទើប មន្រ្តីរាជការមួយចំនួនក្នុងមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង អត់ធ្មត់តទៅទៀតលែងបាន ហើយទម្លាយរឿង អាស្រូវជា សា ធារណៈ ៕
Recent Comments