ខេត្តកោះកុង៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានបង្ហើបឲ្យដឹងថា លោក គង់ សំម្រេច ដែលជា មេគយ ច្រក នេះ គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូល ទំនិញគេចពន្ធ រាប់សិបតោន ក្នុង១ថ្ងៃៗ ដែលជាហេតុ ធ្វើ ឲ្យបាត់ បង់ ចំណូល ពន្ធរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងមួយខែៗ។
ប្រការ នេះ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវពិនិត្យឡើងវិញ ជាបន្ទាន់ ដើម្បីកុំឲ្យ លោក គង់ សម្រេច ធ្វើអី្វៗតាម អំពើចិត្តទៀត។ ដោយហេតុថា ច្រើនខែមកហើយ ដែល លោក គង់ សម្រេច ធ្វើជាមេគយច្រក ស្រែ អំបិល ហើយបើកដៃឲ្យឈ្មួញនាំ ចូលទំនិញគេចពន្ធ និង ទំនិញខុសច្បាប់ដោយ គ្មានញញើតអ្វីទាំ ងអស់។
ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់ កំពង់ផែស្រែអំបិល បានឲ្យដឹងថា នៅកំពង់ផែ នៃច្រកស្រែអំបិល ឈ្មួញបាននាំចូល ទំនិញ តាម ទូកធំៗ ដែលមានចំណុះ រាប់សិប តោន ហើយភាគច្រើន នៃទំនិញទាំងនោះ គឺជាទំនិញគេចពន្ធ ឬបង់ពន្ធមិន គ្រប់។ ចំពោះរថយន្ត ដែលមានអាទិភាពក្នុងការ ដឹកទំនិញចេញពីកំពង់ផែ មួយនេះ គឺមានត្រឹមតែ៣ ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុម ហ៊ុនកៀធី ក្រុមហ៊ុនឡុងម៉េង និងក្រុមហ៊ុនMDH ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់ និងទំនិញ ខុសច្បាប់ ចូល តាមច្រក កំពង់ផែស្រែអំបិល ខេត្តកោះកុង ដោយសារតែមាន ការបើកដៃពី លោក គង់ សម្រេច ។
ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល មានដូចជា គ្រឿងសំណង់ គ្រឿង អេឡិចត្រូនិក ទូរសព្ទ័ ស្រាថ្លៃៗ ស្រាបៀសឹង្ហ (ស្រា បៀ សឹង្ហ មិនបង់ ពន្ធជូនរដ្ឋទេ) តែ ស្រាបៀលីអូ បង់ពន្ធជូនរដ្ឋតែ ២០% ប៉ុណ្ណោះ ) និងទំនិញជាច្រើនប្រភេទ ទៀត ដែលត្រូវ បង់ពន្ធក្នុងក ម្រិតខ្ពស់។ ចំណែកឯនៅក្នុងឯកសារពន្ធ (ប្រតិវេទ) មិនមានឈ្មោះក្រុមហ៊ុនទាំង៣ ខាងលើឡើយ ដោយគេ បានប្រើឈ្មោះ ផ្សេងមកជំនួស។
ប្រភពខ្លះបានឲ្យដឹងថា តាមរយៈ ការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ និងទំនិញខុសច្បាប់ តាមអំពើចិត្ត គឺ លោក គង់ សម្រេច ប្រធាន ស្នាក់ការ គយច្រកស្រែអំបិល អាចប្រមូលលុយ បានយ៉ាង ច្រើនសន្ធឹកសន្ធាប់ យកទៅធ្វើមាន ធ្វើបានផ្ទាល់ ខ្លួន យ៉ាងសុខ ស្រួលបំផុត។
សមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានអះអាងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ តាមច្រកនេះ គឺសុទ្ធតែ ជាម៉ូយចាស់ របស់ លោក គង់ សម្រេច ដោយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងរលូន។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរស៊ើបអង្កេតទៅលើ ករណីមេគយច្រកស្រែអំបិល ឃុបឃិតបើកដៃ ឲ្យឈ្មួញនាំ ចូលទំនិញគេចពន្ធ ជាបន្ទាន់ផង ដែរ ព្រោះបញ្ហា នេះ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់។
Recent Comments