ខេត្តមណ្ឌលគិរី៖ យោងតាមសេចក្ដី រាយការណ៍ ពីប្រជាពលរដ្ឋ បានអោយ ដឹងថា បច្ចុប្បន្ននេះ ឈើត្រូវបានគេដឹក ចេញពីក្រុម ហ៊ុន ម៉ាស្ទ័រខេ សាន់ របស់ មេឈ្មួញ ឧកញ៉ា សិង្ហ សំអុល ដែលមាន ទីតាំងនៅក្នុងដែន ព្រៃអភិរក្សភ្នំ ព្រិច ក្នុងខេ ត្តម ណ្ឌល គិរី ។ ឈើទាំងនោះ ត្រូវបាន គេដឹកទៅកាន់ ប្រទេស វៀតណាម ដោយមានដេប៉ូស្តុក ឈើនៅស្នួល ខេត្ត ក្រ ចេះ និង ដឹក បន្ត ឆ្លងកាត់ តាមខេត្ត ក្រចេះ ទៅប្រទេសវៀតណាម ។លោកឧកញ៉ា សិង្ហ សំអុល គឺជាមុខ សញ្ញា នៃឧក្រិដ្ឋកម្ម ព្រៃឈើ ក្នុង បញ្ជីខ្មៅ របស់រដ្ឋាភិបាល ដែលត្រូវបានចង្អុលបង្ហាញ កាលពីថ្ងៃទី១៥មករាឆ្នាំ២០១៦ កន្លងមក ដែល មាន លោក សៅ សុខា ជាប្រធាន និងឯកឧត្តម នេត សាវឿនជាអនុប្រធាន គណៈកម្មការ ទប់ស្កាត់ និង បង្ក្រាប បទល្មើស ព្រៃឈើ ។ ប៉ុន្តែបើទោះ ជាដូច្នេះក្តីក៏ឧកញ៉ា ២រូប ដែលគេស្គាល់ថាជាឈ្មួញឈើប្រណិតល្បីល្បាញគឺឧកញ៉ា សិង្ហ សំអុល និងឧកញ៉ា វ៉ន ប៊ុនថៃ បានសម្រុកដឹកឈើទៅកាន់ប្រទេសវៀតណាមដដែលៗ យ៉ាងហោចណាស់មានរថយន្តជិត២០គ្រឿង ធុនធំយីឌុប ។ទោះបីជាគេដឹងថាលោកសាយសំអាល់រដ្ឋមន្ត្រីបរិស្ថានបានបង្ហាញពីការប្តេជ្ញាចិត្តទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើក៏ដោយក៏តំបន់ព្រៃអភិរក្សដែលទទួលខុសត្រូវដោយមន្ត្រីបរិស្ថាននៅតែមានការកាប់ឈើយ៉ាងរង្គាលដដែល។
ប្រភពពីប្រជាពលរដ្ឋខាងលើបានឲ្យដឹងថា បច្ចុប្បន្នមានការកាប់ឈើនៅព្រៃអភិរក្សភ្នំព្រិច ក្នុងខេត្តមណ្ឌលគិរី យ៉ាងរង្គាល តាមរយៈការផ្ដល់លុយទៅឲ្យក្រុមមន្ត្រីអភិរក្ស ដែលត្រូវបានគេរាយការណ៍មកថា ក្នុង១ឡានចំណាយលុយពី ៨រយទៅ១០០០$ដុល្លារអាមេរិក ។ប្រភពខាងលើបានឲ្យដឹងទៀតថាក្រុមហ៊ុនម៉ាស់ស្ទ័រខេសាន់ដែលមានលោកឧកញ៉ាសឹង្ហ សំអុលជានាយកក្រុមហ៊ុនបាននឹងកំពុងឲ្យឈ្មោះ(ម៉ុក) ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទី០១ ឃុំស្រែសង្គម ស្រុកកោះញែកធ្វើការប្រម៉ែ ប្រម៉ូលគៀងគរ កែនប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើជញ្ជូនរណាយន្តតាមមធ្យោបាយគោយន្តកាឡេថងនិងមនុស្សម្នាជាច្រើនចូលទៅកាប់ឈើដែលសេសសល់ជិត ក្បែរ បរិវេណដីក្រុមហ៊ុនហើយអារ ជ្រៀក ជាឈើគ្រឿងលក់ឲ្យក្រុមហ៊ុនរបស់លោកដោយឲ្យបុគ្គលឈ្មោះ(ម៉ុក)ជាអ្នកចាត់ចែងទូទាត់ថវិកា និង ដឹកឈើចូលក្រុមហ៊ុន ដោយប្រភេទ ឈើសុក្រំក្នុងមួយម៉ែត្រគូបតម្លៃ៦៥ម៉ឺនរៀល និង ប្រភេទផ្ចឹក គរគីតម្លៃ៤៥មឺនរៀលក្នុងមួយម៉ែត្រគូបផងដែរ។
ប្រភពដដែលបានបញ្ជាក់អោយដឹងទៀតថា កាលពីរដូវប្រាំងដើមឆ្នាំ២០១៧គេឃើញ មានរថយន្តប្រភេទយក្សយីឌុបនៅក្នុងបរិវេណក្រុមហ៊ុនមានមិនតិចជាង៦០ទៅ៧០គ្រឿងទេ សម្រាប់ដឹកឈើពីទីតាំងក្រុមហ៊ុនចេញទៅក្រៅ ។មកទល់ពេលនេះក៏នៅតែមានរថយន្ត ប្រភេទនេះនៅក្នុងក្រុមហ៊ុនដោយមិនអាចធ្វើចរាចរណ៍កើតដោយស្ថានភាពផ្លូវពិបាកពេកព្រោះមានភ្លៀងធ្លាក់ខ្លាំងនិង ច្រើនលើសលប់។ពាក់ព័ន្ធព័ត៌មានជាក់ស្តែងស្តីពីសកម្មភាពដឹកជញ្ជូនឈើប្រណិតទៅស្រុកយួនដោយឧកញ៉ាសិង្ហសំអុលនិងឧកញ៉ាថៃដែលគេសង្ស័យថាប្រាកដជាមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាននិងអាជ្ញាធរមូលដ្ឋានរាប់តាំងពីថ្នាក់ក្រោមរហូតដល់ស្តេចត្រាញ់ខេត្ត។ សេចក្តីរាយការណ៍ស្តីពីសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្សភ្នំព្រិចនេះសារព័ត៌មានយើងមិនសុំការបំភ្លឺណាមួយពីអ្នកទទួលខុសត្រូវ ឬលោកឧកញ៉ាទាំង ពីរនោះបាននៅឡើយទេ។
បើតាមប្រភពពីដៃជើងលោកឧកញ៉ា សឹង្ហ សំអុល បានឲ្យដឹងថា ក្រុមនេះបាននិងកំពុងប្រើឈ្មោះ មន្ត្រីជាន់ខ្ពស់នៃខុទ្ទកា ល័យ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទបាំង និងគំរាម មន្ត្រីជំនាញ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថែមទៀតផង ។ ដូច្នេះហើយទើបទាំងអាជ្ញាធរ និងកងកម្លាំង មន្ត្រីជំនាញ រួមទាំងប្រជាពលរដ្ឋតំបន់នោះតែងតែនិយាយតៗ គ្នាថា ក្រុមហ៊ុនលោកឧកញ៉ា សិង្ហ សំអុល គឺជាក្រុមហ៊ុនរបស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ពេញៗមាត់តែម្តង មិនដឹងថា សម្ដេចតេជោបានជ្រាបឬបានដឹងដែរ ឬអត់នោះទេ ។ សង្ឃឺមថានឹងមានការស្រាវជ្រាវពន្យល់ពីស្ថាបន័ពាក់ព័ន្ធនិងថ្នាក់លើប្រសិនបើមិនមានការពាក់ព័ន្ធនិងទទួលបានផលប្រយោជន៍ពីក្រុមហ៊ុននោះទេ ។ សារព័ត៌មានយើងនឹងរង់ចាំបកស្រាយនិងកែតម្រូវរាល់ម៉ោងធើ្វការប្រសិនបើមានប្រតិកម្មពីម្ចាស់សាម៉ីដែលពាក់ព័ន្ធ៕
Recent Comments