មេ​ឈ្មួញ​ឧ​កញ៉ាសិង្ហ​​សំអុលស​​ម្រុកដឹកឈើ​​ចេញពីក្រុ​ម​ហ៊ុនប៉ា​ស្ទ័រខេ​​សាន់ក្នុង​​ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ឆ្ពោះទៅ​វៀតណា​ម​ដោយ​រលូ​នដូច​ហ្វូ​ង​​គោ

ខេត្តមណ្ឌលគិរី៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រ​ពៃ​ណីខ្មែរ ដ៏ធំរថយន្តយីឌុបជាច្រើន គ្រឿងរបស់មេឈ្មួញ បំផ្លាញព្រៃឈើ ឧកញ៉ា សិង្ហ  សំអុល សម្រុកចេញពីក្រុមហ៊ុន ប៉ាស្ទ័ខេសាន់ក្នុង​ទឹ​កដីនៃខេត្តមណ្ឌលគិរី ឆ្លងកាត់តាមច្រកសំពោច ឃុំឃ្សឹម​ស្រុក ស្នួល ខេត្ត ក្រចេះឡើងកក្រើកចៅ ហ្វាយខេត្តក្រចេះ-​មណ្ឌលគិរីឆ្ពោះទៅវៀត ណាមដោយរលូ​នដូចហ្វូង គោ។យោងតាមសេចក្ដីរាយការណ៍ពីប្រជាព​លរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌមេឈ្មួញរូបនេះ( ឧកញ៉ា សិង្ហ សំអុល)បានបញ្ជាបរិវាររ​បស់ខ្លួនបើករំខានទាំងកណ្ដាលថៃ្ង-យប់ ។មិនតែប៉ុណ្ណោះថែមទាំងធើ្វផ្លូវខូចអស់ ពិបាកក្នុងការធ្វើដំណើរ ពេលខ្លះហុយ រកតែសំរាកមិនបាន វានឹ​ងអាចប្រឈមនិងសុខភាពដល់ពួកគាត់ផងដែរ។ ហើយក្នុងរឿងនេះអភិបា​លខេត្តក្រចេះនិងមណ្ឌលគិរីមិន​មានវិធានការលើមេឈ្មួញឧកញ៉ា​សិង្ហ សំអុលខណៈខ្លួនបានផលប្រយោជន៏ ។
បើតាមប្រភពប្រជាពលរដ្ឋរកស៊ី ប្រើ​កម្លាំងពលកម្ម កាប់និងអារ៍ឈើក្នុងតំបន់នោះបានអះអាងថា សព្វថ្ងៃពួកគាត់ជាកម្មករនិងជាអ្នករ​កស៊ីដឹកលក់បន្តអោយក្រុមឧកញ៉ា សិង្ហ សំអុល ពី​តំបន់ខាងក្រៅ ក្នុងដែនជម្រកសត្វព្រៃស្រែពកតាមគោយន្តកែឆ្នៃនិងរថយន្តបង្កុង លក់អោយឧកញ៉ា ដែលមានមេការឈ្មោះខុន ជាអ្នកប្រមូលទិញនិងដឹ​កជញ្ជូនទៅលក់នៅទីផ្សារក្នុងស្រុកនិងក្រៅស្រុក។
សូមបញ្ជាក់ថា នៅថ្ងៃ១៥មករា២០១៥ សម្ដេចអគ្គ​សេនាបតីតេជោ បានសំរេចបង្កើត ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដោយមាន នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ហើយការបង្ក្រាបនេះបានបំបែកហ្វូងក្រុមឈ្មួញនិ​ងឧកញ៉ាមួយចំនួនភៀសខ្លួនទៅក្រៅប្រទេស ដើម្បីដោះស្រាយនូវស្ថានការណ៏តឹងតែង ដែលកើតមានឡើងនៅតាមទីតាំស្តុកឈើ ជាពិសេ​សនៅខេត្តត្បូងឃ្មុំ រួមទាំងឧកញ៉ាសិង្ហ សំអុលនិងមេការលោក ខុន បានបាត់ខ្លួនបាត់ឈ្មោះមួយរយៈពេល បច្ចុប្បន្ននេះមេឈ្មួញសិង្ហសំអុលបានចេញប្រតិបត្តិការលើសដើម ៕

21433099_296307300846194_1632260149929229858_n