លោក​ ឡុង​ ផលគុណ​ ប្រធាន​មន្ទីរធនធា​នទឹកនិង​ឧតុនិយម​ឃុប​ឃិតប្រ​ព្រឹត្តអំ​ពើពុករលួយជា​ប្រព័ន្ធ​?

តាម​ការអះអាង​ពី​មន្ត្រីរាជការ ​មន្ទីរ​ធន​ធាន​ទឹក​ខេត្តបាត់ដំបង  បាន​ឲ្យ​ដឹង​ទៀតថា​លោក ឡុង  ផលគុណ និង​មន្ត្រី​ចំនួន​៦​ នាក់​បាន​ឃុបឃិត​ គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តា មរយៈ​កឹ​ប​កេង​លើ​ការ ចំណាយ​ស្ដារ​និង​កសាង​ ប្រព័ន្ធធារាសាស្ត្រ ការចំ ណាយ​លើ​ការជួយ​ សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ  និង​ការយក​គ្រឿងចក្រ ​របស់​រដ្ឋ​ដែលជា​ជំនួយ ​របស់​ជប៉ុន​ទៅរក​ស៊ី​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ ខ្លួន​នៅ​រដូវប្រាំង​ ។ ប្រភព​បានបញ្ជាក់​ច្បាស់​ថា  ក្នុង​១​ឆ្នាំៗ​លោក ឡុង ផលគុណ និង​បក្ខពួក​ទាំង​៦​នាក់​នោះ​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិចជាង​៥០០​លាន​រៀល​នោះទេ ដោយ​បំប៉ោង​ការចំណាយ​លើ​ផ្នែក​ថែទាំ​និង​ជួសជុល​ឬ​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​។ មិនតែប៉ុណ្ណោះ​លោក ឡុង ផលគុណ និង​បក្ខពួក​បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ទៅរក​ស៊ី​ផ្ទាល់ខ្លួន​រកចំណូលបាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ​មានការ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ខ្លះ​ផង​។ ទន្ទឹមនឹងនេះ​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង ជាបន្ទាន់​។ ដោយហេតុថា ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក ឡុង ផលគុណ និង​បក្ខពួក​៦​នាក់​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ឡុង ផលគុណ ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡុង ផលគុណ ឲ្យ​បានច្បាស់លាស់​ផងដែរ​។​

ក្រុមមន្ត្រី​មន្ទីរ​ធនធានទឹក​ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​ប​ស់លោក ឡុង ផលគុណ និង​បក្ខពួក​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើយ​។ មន្ត្រី​ទាំង​៦​នាក់​ដែលជា​បក្ខពួក​របស់លោក ឡុង ផលគុណ មានដូចជា លោក ហុង គឹម​សាន ជា​អនុប្រធាន​មន្ទីរ​, លោក ហួត ច័ន្ទ​តារា​រិ​ទ្ធ ប្រធានការិយាល័យ​រដ្ឋ​បាល​និង​បុគ្គលិក​, លោក ស សារិន អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​, លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ត្រ​កសិកម្ម​, លោក ខៃ សុ​ដា ជា​អនុប្រធាន និង​លោក ថោង ផល្លា អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​។ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង និង​បក្ខពួក​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ ​៕

that-01782