ល្បែង​ភ្នាល់ទឹក​ភ្លៀងនៅក្រុ​ងបាត់ដំ​បងមានបា​រមីខ្ពស់អ​ត់មានអ្នក​ហ៊ានប​ង្ក្រាប!

ខេត្តបាត់ដំបង៖  ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ ខែឧសភា ដល់​ខែតុលា ល្បែង​ភ្នាល់​ ទឹកភ្លៀង ស្ថិតនៅ​ចំណុច​ វាលស្រែ១០០  ក្នុងភូមិ​ចំការ​ សំរោង ក្រុង​បាត់ដំបង  និង​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា  មាន​ទាំង​វង់​អាប៉ោង  បៀរ​ខ្លា​ឃ្លោកនិងគ្រឿងញៀន​  សុទ្ធ តែអំពើ​ខុ សច្បាប់  បើក​លេង​ដោយ​សេរី​ទ្រង់ទ្រាយ​ធំ  តែ​អាជ្ញាធរខេត្ត-ក្រុង មិន ដែល​បង្ក្រាប ។គេ​រាយការណ៍ ​ប្រាប់​ឲ្យ​ដឹងថា មេបន ​ល្បែង​ឈ្មោះ តា​ល់ ជា​អ្ន​កចាត់ចែង​រត់ការ​បង់​លុយ​ឲ្យ​មន្ដ្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ រួមមាន​សាលាខេត្ត​បាត់ដំបង សមត្ថកិច្ច​ប៉ូលិស និង​មន្ដ្រី​ប៉េអឹម ថែម​ទៀតផង ។ក្រៅពីនេះ​​មាន​អ្នក​បង្ហើប​ថា មាន​មន្ដ្រីគ្រាក់ៗមាន​ហ៊ុន​ខ្យល់​ក្នុង​បន​ល្បែង​ទឹកភ្លៀង​ទៀត​ដែរ ទើប​មេបន​ល្បែង និង​អ្នក​លេងល្បែង មិនដែល​ឃើញ​មានការ​រំខាន​ម្ដងណា​​ឡើយ​ពី​សមត្ថកិច្ច​ខេត្តបាត់ដំបង ។ឈ្មោះ ត្នោតជុំ និង​ឈ្មោះ​តា​ល់  បាន​បើក​បន​ល្បែងស៊ីសង​ដោយមាន​ទាំង​ល្បែងភ្នាល់​ទឹកភ្លៀង គ្មាន​នរណា​ហ៊ាន​បង្ក្រា​ប​នោះទេ ហើយ​ក្រៅពី​ឈ្មោះ ត្នោតជុំ និង​ឈ្មោះ​តា​ល់ ក៏​គ្មាន​នរណា​ហ៊ាន​ដេញថ្លៃ​បើក​បន​ល្បែងភ្នាល់​ទឹកភ្លៀង​នោះដែរ។ ដោយសារតែ​មេបន​ល្បែង២រូបនេះ ជា​​មនុស្ស​ស្គាល់​ចិត្តថ្លើម​ជាមួយ​មន្ដ្រីគ្រាក់ៗក្នុង​ខេត្ត ។គេ​និយាយថា១ខែ​មេបន​ល្បែង​ត្រូវ​ចំណាយ​រាប់ម៉ឺន​ដុល្លារ ដល់​សមត្ថកិច្ច ក្រៅពី​បើក​បន​ល្បែងភ្នាល់​ទឹកភ្លៀង​​ក៏មាន​វង់​អាប៉ោង បៀរ​និង​ខ្លា​ឃ្លោក ទាក់ទាញ​អ្នក​ចូលចិត្ត​លេងល្បែង​ស៊ីសង​កាន់តែច្រើនឡើងៗគួរ​ឲ្យ​ព្រួយបារម្ភ។លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក​ឧត្ដមសេនីយ៍ទោអ៊ុចសុខុនស្នងការ​នគរបាល​ខេត្តបាត់ដំបងថ្មី មេត្តា​ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ខាងលើ និង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ទៀត ដែល​កំពុង​រាលដាល​នៅក្នុង​ក្រុង​បាត់ដំបង​ទាំងមូល ។គេសង្កេតមិនទាន់​ឃើញ​លោក ច័ន្ទ សុផល និង​លោក អ៊ុចសុខុន បង្ក្រាប​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ក្រុង​បាត់ដំបង​ទេ ៕

19510149_322670911480060_1473367058947156900_n