ខេត្តស្វាយរៀង៖ តាមប្រភពប្រជា ពលរដ្ឋបាននិយាយ ថា៖ មានដីមួយក ន្លែងទំហំ ៥៥. ៣០ហត ស្ថិតនៅភូមិជីកដី ឃុំ អណ្ដូង ត្របែក ស្រុករមាស ហែក ខេត្តស្វាយរៀង ត្រូវបាន ប្រមុខរាជរ ដ្ឋាភិបាល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានចេញ អនុក្រិតជាដីសម្បទាន សង្គមកិច្ច សំរាប់សាងសង់ សាលារៀន និងមន្ទីរពេទ្យ ផ្ទះជូន គ្រួសារអតីតយោធិន នគរបាល ពលីពិការ ក្រីក្រប្រមាណ ២០០ខ្នង/២០០ គ្រួសារ។ ពេលនេះដំណើរការសាងសង់ជិតរួចរាល់ហើយ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមការងារថ្នាក់ខេត្ត ដែលមាន លោក ពេជ្រ សុវណ្ណ អភិបាលរងខេត្ត ជាប្រធាន ក្រុមការងារ ហើយគ្រួសារយោធិន និងនគរបាលបានធ្វើការចាប់លេខរៀងផ្ទះរួចហើយ ។
តាមប្រភពខាងលើបានបញ្ជាក់ទៀតថា ៖ គ្រួសារអ្នកទទូលបានផ្ទះទាំងឡាយ សំដែងការសប្បាយរីករាយជាខ្លាំង ចំពោះ ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគួរដល់ពួកគេ។ ប៉ុន្តែក៏មានទំនាស់រវាងប្រជាពលរដ្ឋប្រមាណជាង៥០០ គ្រួសារ នៅជុំវិញតំបន់នោះ បាននិងកំពុងតវ៉ាជំទាស់ទៅនឹង អាជ្ញាធរ ដែលបានឆួសឆាយដីលើសពីការកំណត់របស់រដ្ឋនៅក្នងអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដល់ទៅ ២០០ហិចតា។ ពួកគេបានចោទប្រកាន់ថា អាជ្ញាធរ (ក្រុមការងារខេត្ត) បានលក់ដីនេះទៅអោយក្រុមហ៊ុនឯកជនមួយ ពួកគេថាអាជ្ញាធរឆ្លៀតយកបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីស្វែងរកប្រយោជផ្ទាល់ខ្លួននិងបក្ខពួក។
លោកឡូញ ថា ជាប្រជាពលរដ្ឋដែលតវ៉ា បានបញ្ជាក់ថា ដើមឡើយដីនេះជាទីទូលសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋពីរភូមិ (ភូមិកំរែងនិង ភូមិទូល) ក្នុងពេលមានទឹកជំនាន់ម្ដងៗ ក្រោយមកមានគេឃុបឃិតគ្នាលួចលក់ទៅអោយ ក្រុមហ៊ុនឯកជន ធ្វើជាចំការកៅស៊ូ តែប្រជាពលរដ្ឋមិនព្រមបានតវ៉ាជំទាស់ ដើម្បីទុកដីនេះ ជាដីសហគមន៍ ។
តំណាងសហគមន៍អណ្តូងត្របែកលោក ឡូញ ថា មានប្រសាសន៍បន្លែមទៀតថា៖ ដីសហគមន៍របស់លោកត្រូវបានអាជ្ញាធរមកឈូសឆាយបំពានយកជាង២៥០ហិកតាកាលពីខែមេសា ឆ្នាំ២០១៧ ដោយថាការឈូសឆាយនេះគឺធ្វើឡើងតាមស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីធ្វើជាដីសម្បទានសង្គមកិច្ច សម្រាប់យោធិន និងនគរបាល ខណៈដែលស.ជ.ណ នោះកំណត់ត្រឹមតែ៥៥.៣០ហិកតាប៉ុណ្ណោះ។
ពលរដ្ឋថា៖ « ដីសហគមន៍ខ្ញុំគឺមាន២៥០ហិកតា តែដល់ពេលឥឡូវគាត់ឈូសទាំងអស់ គាត់ថាជាដីបំរុងរបស់ខេត្តអញ្ចឹងគេយកទាំងអស់។ គេយកសាងសង់ផ្ទះឲ្យយោធិនចូលនិវត្តន៍ យោធិនពិការ សម្រាប់អ្នកក្រីក្រអញ្ចឹងណា។ ដល់អញ្ចឹងគេថាយកតែ ៥៥.៣០ហិចតាទេ តែឥឡូវគេឈូសឆាយយកទាំងអស់ តែម្តង» ។
ពលរដ្ឋមិនជំទាស់ទេ ក្នុងករណីដែលសម្ដេចហ៊ុន សែន ផ្ដល់ដីនេះជាដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតយុទ្ធជន នោះ តែឥឡូវឃើញការឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្តឆួសឆាយដីលើស២០០ហិចតា និងមានឈ្មួញមកទិញបណ្ដើរៗ
ពលរដ្ឋថា៖ អាជ្ញាធរស្រុករមាសហែក និងថ្នាក់ខេត្ត ជាមួយក្រុមហ៊ុនវៀតណាម មកគំរាមកំហែង និងឈូសឆាយដីនៅ ឃុំអណ្តូងត្របែក ស្រុករមាសហែក ដែលពលរដ្ឋធ្លាប់ដាំដំណាំជាយូរមកហើយ ដែលធ្វើឲ្យពួកគេជួបការលំបាកជាខ្លាំងនៅពេលនេះ។ លោកថាករណីនេះរដ្ឋាភិបាលគួរតែពិនិត្យដោះស្រាយឲ្យបានចប់ជៀសវាងបន្តករណីនេះនៅអូសបន្លាយពេលច្រើន ព្រោះថាបើទោះបីត្រូវការយកដីទៅធ្វើសម្បទាន គួរណាស់តែរាជរដ្ឋាភិបាលពិនិត្យផ្តល់សំណងសមរម្យជូនពួកគាត់ជៀសវាងធ្វើឲ្យពួកគាត់នៅតវ៉ាដូចនេះ។
លោកថា៖ « កសិករត្រូវការដីសម្រាប់ធ្វើកសិកម្ម និងដើម្បីរស់នៅ តែនៅពេលដែលរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនដោយមិនបានវាយតម្លៃឲ្យបានច្បាស់លាស់អញ្ចឹង។ វាប៉ះពាល់ដីសម្រាប់ធ្វើស្រែរបស់ប្រជាពលរដ្ឋអញ្ចឹងហើយវាធ្វើឲ្យពលរដ្ឋបាត់បង់ដីសម្រាប់ធ្វើស្រែ ហើយធ្វើឲ្យគាត់ធ្វើចំណាកស្រុក ហើយកូនក៏មិនបានចូលរៀនទៀត» ។ ប្រជាពលរដ្ឋសំណូមពរដល់សម្តេចនាយករដ្ឋមន្ត្រី មេត្តាអាណិតអាសូរជួយដោះស្រាយនិងអន្តរាគមន៍ទៅថ្នាក់ខេត្ត និងស្រុក អនុញ្ញាតឲ្យពួកគេបានអាស្រ័យផលវិញ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងនោះផងដែរ។
Recent Comments