សេចក្ដីរាយការណ៍ ពីមន្ត្រីនៅច្រកព្រែកចាក ខេត្តកំពត បានបង្ហើបឲ្យដឹងថា ទំនិញច្រើនប្រភេទដែលឈ្មួញ នាំចូលពីស្រុកយួន តាមច្រកព្រែកចាក គឺបង់ពន្ធយ៉ាងច្រើនត្រឹម៣០ ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញបង់លុយ ក្រោមតុឲ្យ លោក ញ៉ែម សេង។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យឡើង វិញជាបន្ទាន់ ព្រោះករណីឈ្មួញនាំ ចូលទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់តាម ច្រកព្រែកចាក ធ្វើឲ្យរដ្ឋខាតបង់ ចំណូលពន្ធកាន់តែច្រើនឡើងៗ។ ក្នុងនោះលោក ហេង សំបូរ មេគយខេត្តកំពត ជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះលោក ហេង សំបូរ គឺជាអ្នកបើកដៃឲ្យលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។
តាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីលោក ញ៉ែម សេង ចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាករួចមក គឺលោក ញ៉ែម សេង ប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅដោយពុំមានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញ៉ែម សេង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពតផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។ ហេតុនេះហើយទើបឈ្មួញមួយចំនួនអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ក្រុមឈ្មួញតូចតាចនិងអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់នាំចូលបន្លែបង្ការ ផ្លែឈើ ឬទំនិញចាប់ហួយបន្តិចបន្តួចគឺលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក ប្រើអំណាចជំរិតយកលុយដោយគ្មានការអនុគ្រោះនោះទេ។ ប៉ុន្តែលោក ញ៉ែម សេង បែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយសូម្បីតែគ្រឿងសមុទ្រដូចជា ក្ដាម មឹក បង្គា ដែលមានលាយសារធាតុគីមីរក្សាគុណភាពក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាកយ៉ាងស្រួលៗដែរ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះរយៈពេលប៉ុន្មានខែកន្លងទៅនេះលោក ញ៉ែម សេង ដែលមានការឃុបឃិតបើកដៃពីលោក ហេង សំបូរ មេគយខេត្តកំពត ៕
Recent Comments