លោក​ នូ ថេរ អភិ​បាលស្រុកលំ​ផាត់ជំនាញ​បិទបាំងបទ​ល្មើសបំផ្លា​ញព្រៃឈើក្នុ​ង​អាណា​ច​ក្ររបស់ខ្លួន?

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល  និង​សកម្មជន​ព្រៃឈើ​ក្នុង ស្រុក​លំផាត់ ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា​ពាក្យសំដី​របស់ លោក នូ ថេរ កាល ពី​ថ្ងៃទី​៣១  ខែសីហា ឆ្នាំ​២០១៧  មានន័យថា​លោក នូ ថេរ  កំពុង​បិទបាំង​បទល្មើស​បំផ្លាញ ​ព្រៃឈើ​យ៉ាង​ គឃ្លើន​ប្រហែល ជា​អភិបាលស្រុក​លំផាត់  រូបនេះ​ទទួលបាន​ផល ប្រយោជន៍​ពីបទ​ល្មើស​។  ដូច្នេះ​លោក ថង សាវុន អភិបាល ខេត្ត​រតនគិរី  គួរពិនិត្យមើល​ទង្វើ ​មិន​ប្រក្រតី​របស់លោក នូ  ថេរ អភិបាលស្រុក​លំផាត់​ជាបន្ទាន់  ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន ​យក​ដី​ក្នុង​តំបន់​ដែនជម្រកសត្វ ព្រៃ​លំផាត់​នៅតែ​បន្ត​កើតឡើង​ យ៉ាង​អនាធិបតេយ្យ​។ ជាងនេះទៅ ទៀត​ទង្វើ​របស់លោក  នូ ថេរ គឺជា​ចេតនា​ការពារ​ក្រុម​ជន​ បំផ្លាញ​ព្រៃឈើ ហើយ​គំរាមកំហែង​និង​បំពាន​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ផលប្រយោជន៍​ក្នុង​សហគមន៍​ទៀតផង?។

លោក នូ ថេរ អភិបាលស្រុក​លំផាត់ ត្រូវ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ដាក់ពាក្យ​ប្ដឹង​មួយ​ករណី​ផ្សេងទៀត​ទាក់ទិន​បទ​ញុះញង់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ជាមួយគ្នានេះ​តំណាង​សហគមន៍​ភូមិ​សមុទ្រ​លើ បាន​អំពាវនាវ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ការពារ​សុវត្ថិភាព​និង​បញ្ឈប់​សកម្មភាព​គំរាមកំហែង​រើសអើង​លើ​ពួកគាត់​ពី​សំណាក់​អាជ្ញាធរ​ភូមិ​-​ឃុំ​និង​ស្រុក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ បានលើកឡើង​ថា​លោក នូ ថេរ អភិបាលស្រុក​លំផាត់ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ហើយ​បែរជា​គំរាមកំហែង​ទៅលើ​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទាល់តែសោះ​។

តាម​ប្រភពពី​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​សមុទ្រ​លើ បាន​ឲ្យ​ដឹងថា​លោក នូ ថេរ អភិបាលស្រុក​លំផាត់ បាន​ប្រើប្រាស់​វេទិកាសាធារណៈ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ ចោទប្រកាន់​ពួកគាត់​ថា​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង ប៉ុនប៉ង​ធ្វើ​អបគមន៍​និង​ញុះញង់​ឲ្យ​អ្នកភូមិ​ប្ដឹង​អាជ្ញាធរ​។ ការចោទប្រកាន់​ទាំង​បំពាន​របស់លោក នូ ថេរ បាន​កើតឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​ជាង​៣០​នាក់​កាលពី​ខែមិថុនា​កន្លងទៅ បាន​រកឃើញ​សកម្មភាព​កាប់​រាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ប្ដឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អនុរក្ស​ដែល​ជម្រក​សត្វព្រៃ​ពីបទ​មិន​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​។ នៅក្នុង​វេទិកាសាធារណៈ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ លោក នូ ថេរ អភិបាលស្រុក​លំផាត់ បែរជា​ចោទប្រកាន់​ពលរដ្ឋ​អ្នកការពារ​ព្រៃឈើ​ថា​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទៅវិញ ហើយ​ទង្វើ​បែបនេះ​ជាការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​៕

21363078_360737884347178_332485176_n 21363113_360737917680508_1882660277_n