ខេត្តប៉ៃលិន ៖ មេគយច្រកទ្វារព្រុំកំពង់ ជិះសេះលែងដៃឃុបឃិត គ្នាជាប្រព័ន្ធជាមួយ និងក្រុមន្ត្រីនាំទំនិញ គេចពន្ធសម្រុក ចូលពីប្រទេស ថៃទាំងយប់ទាំងថ្ងៃយ៉ាង អានាធិបតេយ្យគ្មានការទប់ ស្កាត់ព្រោះតែមានកម្រៃ ចែកភាគហ៊ុនធ្វើមានបាន លើគំនរពន្ធ របស់រដ្ឋាភិបាលបញ្ហានេះ ក៏មានក្រុមមន្ត្រីដែលដឹងរឿង ស្នើសុំអោយមានការទប់ស្កាត់ និងដាក់ការស៊ើបអង្កេតជាបន្ទាន់? ។
បច្ចុប្បន្នមានក្រុមឈ្មួញធំៗ ប្រមាណ៦ទៅ៧នាក់ ដែល ជាមេឈ្មួញធំៗដុះស្លែរកស៊ីនាំ ទំនិញលោតឆ័ត្រ គេចពន្ធ ឫបង់ ពន្ធឃុបឃិត តែ១០% ៣០% ប្រចាំផ្លូវនេះ ជាច្រើនឆ្នាំមកហើយដែលគេឃើញតែពួកនេះដឹកទំនិញគេចពន្ធចម្រុះតាមរថយន្តកុងតឺន័រ និងរថយន្តសណ្ដោង និងរថយន្ដយីឌុបទាំងខ្សែៗភាគច្រើនបានសម្រុកដឹកចេញនាពេលយប់ ស្ងាត់ព្រោះតែងាយស្រួលក្នុងការផ្ទេរផ្ទូលើកដាក់ដុះដូរទំនិញ ពីរថយន្តមួយទៅរថយន្ដមួយ តាមអំពើចិត្ត។
ឡានដឹកទំនិញឆ្លងកាត់កុងត្រូលព្រំដែនចូលមកកាន់ទីតាំងផ្ទេរទំនិញម្ដងៗគេពុំដែលឃើញមុខលោកប្រធានច្រកទ្វារគយអើតមុខមកត្រួតពិនិត្យមើលទំនិញរបស់ក្រុមឈ្មួញសូម្បីបន្តិចម្ដងណាឡើយ ។ បញ្ហានេះស្ដែងអោយឃើញពីការឃុបឃិតមួយគៃបំបាត់ពន្ធរដ្ឋ? បណ្ដោយអោយក្រុមឈ្មួញ ដឹកទំនិញខុសច្បាប់លើសពីការកំណត់ស្រេចតែអំពើចិត្ត បន្លំ មុខស្លាកយីហោប្រភេទទំនិញថ្លៃមកជាប្រភេទទំនិញចម្រុះ ថោក ខុសពីការនាំចូល នូវទំនិញល្អៗថ្លៃៗ តាមតែការ បូញ មាត់របស់មេគយ និងក្រុមឈ្មួញ តាមទូរស័ព្ទ ហើយបណ្ដោយអោយឈ្មួញដឹកទំនិញនាំចូលតាមរថយន្តស្រេច ពុំធ្លាប់មានទាល់តែសោះទើបតែជំនាន់លោកមេគយច្រកទ្វារព្រំ ទី ប៊ុនឡង់ និងលោកមេសាខាគយខេត្តប៉ៃលិន ថ្មីឈ្មោះ សំ សុវណ្ណារិទ្ធ ប៉ុណ្ណោះដែលគេឃើញក្រុមឈ្មួញនាំចូលនូវប្រភពទំនិញយ៉ាងផុលផុសទាំងយប់ទាំងថ្ងៃបែបនេះ ប៉ុន្តែ បែរជាលេចឭលើការប្រមូលពន្ធបែរជាទាបធ្លាក់ចុះទៅវិញហាក់មិនគួរអោយជឿបានឡើយ ។
ជាងនេះទៅទៀត បើតាមការកត់សម្គាល់គេបានឃើញក្រុមឈ្មួញនាំចូលរថយន្តស៊េរីទំនើបៗ តែកាត់ត ឲ្យទៅជាប្រភេទរថយន្តកាប់សាច់ ឫ(រថយន្តជជុះ) ដើម្បីបង់ពន្ធទាបត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ហើយដែលនូវក្នុងបណ្ដារប្រទេសរីកចំរើន ដូចជាប្រទេស យួន ថៃ ជាដើមប្រទេសគេមិនអោយមានការនាំចូលរថយន្ដប្រភេទនោះឡើយព្រោះវាងាយរងគ្រោះបំផុតដល់អ្នកប្រើប្រាស់ ។
ពាក់ព័ន្ធ នឹងល្បេចបំភ័នភ្នែក របស់លោកមេគយ នាយគយ ប្រើល្បិចបណ្ដោយអោយក្រុមឈ្មួញ បំភ័ន្តភ្នែកលួច គៃកោរលើក្បាលរដ្ឋាភិបាលនៅច្រកទ្វារព្រំបែបនេះ វាបានកើតឡើងស្ដែងជាគំរូអាក្រក់មួយដែលគួរតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជាបន្ទាន់ ដែលយ៉ាងហោចណាស់ក៏លោកមេគយជំនាន់មុនៗបានប្រមូលពន្ធលើសលប់តាមផែនការកំណត់ដែលរដ្ឋាភិបាលបានដាក់ចុះដែរ ក៏ប៉ុន្ដែផ្លែកអ្វីនូវពេលដែលក្រុមឈ្មួញកំពង់តែសម្រុកនាំទំនិញចូលដូចព្យុះទាំងយប់ទាំងថ្ងៃនោះ បែរជាលោកមេគយព្រំថ្មី ទី ប៊ុនឡង់ ចូលមកកាន់តំណែងមិនបានប៉ុន្មានខែផង បែរជាធ្វើឲ្យចំណូលពន្ធគយធ្លាក់បាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ។
ក្រុមឈ្មួញបានសម្រុកនាំចូលទំនិញដូចជា ប្រភេទរថយន្តស៊េរីទំនើបៗ ដែលឈ្មួញបានកាត់តទៅជារថយន្តកាប់សាច់ដឹកតាមកុងតឺន័រ ដូចជាស្រាបៀរ ភេសជ្ជៈគ្រប់មុខ ទំនិញចាប់ហួយ គ្រឿងអេឡិចត្រូនិច និងគ្រឿងសំណង់ ជាដើម។ល។ ដឹកចូលស្អេកស្កះទាំងយប់ទាំងថ្ងៃ ហើយត្រូវបានឈ្មួញនាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រុំនៃខេត្តប៉ៃលិន ក្នុងមួយថ្ងៃៗមិនតិចជាង៣០០ ឡាន នោះឡើយ? ។
ក្រុមមន្ត្រីនូវច្រកប្រភពដដែលបានលើកឡើងទៀតថា ៖ មិនចាំបាច់សង្ស័យនោះទេ ព្រោះតែរាល់ទំនិញទាំងនោះគឺឈ្មួញនាំចូលបង់ពន្ធប្រមាណតែ ១០% ទៅ៣០% ប៉ុណ្ណោះក្រោមល្បេច ចែកភាគហ៊ុនជាមួយគ្នានេះហើយជាបញ្ហាធំមួយដែលនាំអោយការប្រមូលពន្ធចូលរដ្ឋត្រូវបានធ្លាក់ចុះ? ។ ក្រុមគយនៅច្រកទ្វារអន្ដរះជាតិព្រុំនេះ ពូកែតែអង្គុយចាំរាប់ក្បាលឡាន ដឹកទំនិញយកលុយ និងចាំចាប់ជម្រឹតប្រជាពលរដ្ឋក្រីក្រដឹកទំនិញតិចតួចឆ្លងដែនទៅលក់ស្រុកថៃជម្រឹតយកលុយប៉ុណ្ណោះ គេពុំដែលឃើញមេគយ ទីប៊ុនឡង់ ចេញមុខចុះទៅឆែកឆេរទំនិញរបស់ក្រុមឈ្មួញ ជាបក្ខពួករបស់ខ្លួននោះម្ដងណាឡើយ?។
ករណីគេចពន្ធនោះវាគឺជាឆ្នាំងបាយរបស់ពួកគេ បានឃុបឃិតចែកគ្នា ជាមួយគ្នា ជាមួយមន្ត្រីគយ តើអោយបង្ក្រាបម្ដេចទៅ បើលុយដែលបង់ក្រៅប្រព័ន្ធទាំងនោះគឺបានហូរចូលទៅក្នុងហោប៉ៅមន្ត្រីគយ ទី ប៊ុនឡង់ និងបក្ខពួកតែម្រង នោះ។ ហើយដែលនូវពីក្រោយការធ្វើក្រអឺតក្រទម ធ្វើមិនដឹងមិនឭ និងបណ្ដែតបណ្ដោយអោយលោក មេគយ ច្រកទ្វារព្រុំ ទី ប៊ុនឡង់ ឃុបឃឹតជាមួយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធតាមតែអំពើចិត្តបែបនោះ គេ ពុំដឹងថា តើ លោកនាយមេសាខាគយខេត្តប៉ៃលិន សំ សុវណ្ណរិទ្ធ ដឹងរឿងផងដែរ ឫក៏ធ្វើជាមិនដឹង ហើយដេកចាំទទួលផលប្រយោជន៏ ចែកភាគរយយកចំណែកពីមេគយច្រកទ្វារព្រុំ ដឹង ឫក៏អាចថាបាន ព្រោះថា តាមសកម្មភាព បានបណ្ដោយអោយមានភាពអនាធិបតេយ្យបែបនេះកើតមានឡើងនៅច្រកទ្វារព្រុំយ៉ាងពេញបន្ទុក៕
ដោយ ស្ទាំង ស
Recent Comments