លោក គង់ សោភ័ណ្ឌ អភិបាលស្រុកខ្សាច់កណ្តាល ត្រូវបានប្រជាពលរដ្ឋរិះគន់ថា បានដឹងរឿងពីសកម្មភាព ជីកដីព្រៃលិចទឹក ហើយថាលោក គង់ សោភ័ណ្ឌ មិនបានឆ្លើយ ទៅនឹងសំណួរអ្នកសារព័ត៌មាននោះទេ? ។ ប្រភពដដែលបាន បញ្ជាក់ថា ក្រុម ឈ្មួញធ្លាប់ឆ្លើយ ព្រលយពាក្យទៅកាន់ប្រជាពលរដ្ឋថា បើអភិបាលស្រុកមិនអនុញ្ញាត ក៏ពួកគេមិនហ៊ានជីក ដីព្រៃលិចទឹក ដែរ?។
លោក គង់ សោភ័ណ្ឌ អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្មីៗនេះរងការរិះគន់ថា បើកដៃឲ្យមានការជីកដីព្រៃលិចទឹកដែលបញ្ហានេះប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយត្រួតពិនិត្យពីភាពស្របច្បាប់ផង។ ប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋធ្លាប់សួរនាំក្រុមឈ្មួញពីលិខិតស្នាមផ្លូវច្បាប់តែឈ្មួញបញ្ជាក់ថា ឲ្យទៅសួរនាំមន្ត្រីសាលាស្រុកខ្សាច់កណ្តាលទៅ ព្រោះពួកគេធ្វើអ្វីៗទៅតាមសាលាស្រុកអនុញ្ញាត។
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថាដីតំបន់ខាងលើជាដីសាធារណៈរបស់រដ្ឋ ដូច្នេះមិនមែនជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាមួយ ឬឈ្មួញណានោះទេដែលបញ្ហានេះកំពុងតែធ្វើឲ្យមានការងឿងឆ្ងល់ថា តើឈ្មួញជីកដីខាងលើមានការអនុញ្ញាតពីមន្ត្រីជំនាញឬអត់។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពជីកដីព្រៃលិចទឹកខាងលើនេះ មានទ្រង់ទ្រាយកាន់តែធំៗឡើង ហើយបញ្ហានេះកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋមូលដ្ឋានបានស្នើដល់អាជ្ញាធរខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលស្រុកខ្សាច់កណ្តាល គប្បីត្រួតពិនិត្យសកម្មភាពជីកដីព្រៃលិចទឹកនៅស្រុកខ្សាច់កណ្តាលដែលនៅជិតស្ពានព្រះគន្លង ៕
Recent Comments