មេបញ្ជា​ការយោធាខេ​ត្តមណ្ឌ​លគិរី ​លោក ឃិន​ ម៉េងស្រេង​ជាអ្នកបំផ្លា​ញព្រៃឈើដ​ដែល​ក្នុង​​ភូមិ​សា​ស្ត្រិ​ព្រំ​ដែន​អូរ​​ហ៊ុ​ច?

កាលពី​ថ្ងៃទី​២៥  ខែសីហា ឆ្នាំ​២០១៧  នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ​៤ ប៉ុល សារឿន  អគ្គមេបញ្ជាការ​នៃ​កង យោធពល​ខេមរ ភូមិន្ទ  បាន​ផ្ញើលិខិត​ជម្រាប​ទៅ​ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេ បញ្ជាការ​កងទ័ព​ជើងគោក  ឲ្យ​ចាត់វិធានការ​ទៅ លើ​លោក  ឃិន ម៉េង​ស្រេង  មេ​បញ្ជ​ការ​យោធា​ខេត្តមណ្ឌលគិរី​។  ការចេញ​បញ្ជា​របស់​នាយ​ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤  ប៉ុល សារឿន គឺ​ដោយសារតែ​លោក  ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​ទៅនឹ ង​បទល្មើស​ព្រៃឈើ​នៅក្នុង​ភូមិ​សា​ស្ត្រិ​ព្រំដែន​អូរ​ហ៊ុ​ច ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ នៅក្នុង​លិខិត​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន បានបញ្ជាក់​ថា​លោក ឃិន ម៉េង​ស្រេង បាន​ប្រព្រឹត្ត​កំហុស​មានការ​ធ្វេសប្រហែស​ក្នុងការ​បំពេញភារកិច្ច និង​មានការ​ធ្វេសប្រហែស​ក្នុងការ​បំពេញការងារ​ក្រោម​ឥទ្ធិពល​ករណី​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​អូរ​ហ៊ុ​ច នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ ក្នុងភូមិ​សាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី អស់ជំនឿ​ទាំងស្រុង​លើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​និង​តុលាការ​ចំពោះ​ជនល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក​នាពេល​កន្លងមក​ព្រោះ​នៅ​បំផុត​មេខ្លោង​ធំៗ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល​។ ជាក់ស្ដែង​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី ដែលជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ដ៏​ល្បីល្បាញ​នៅតែ​អាច​គេច​ផុតពី​វិធានការ​ច្បាប់ បើទោះបី​សមត្ថកិច្ច​រកឃើញ​ភស្ដុតាង​ច្បាស់ក្រឡែត​រួចទៅហើយ​ក៏ដោយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់ដដែល ​។

​ចំណា​ពី​សំណាក់​អគ្គមេបញ្ជាការ​នៃ​កង​យោពល​ខេមរភូមិន្ទ​ដូចខាងលើ​នេះ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក​ចាត់វិធានការ​ទៅលើ​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តពោធិ៍សាត់ នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​រហូតមក​ដល់ពេលនេះ​លោក ឃិន ម៉េង​ស្រេង និង​កូនចៅ​ក្រោម​ឱវាទ​ព្រមទាំង​សាច់ញាតិ​ជាច្រើន​នាក់​នៅតែ​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​សុខ​ស្រួល បើទោះបី​សំណុំរឿង​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច ត្រូវបាន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​យ៉ាងណាក៏ដោយ​?៕

21268956_359338834487083_286047257_n 21284302_359338894487077_918852605_o