លោក​មេគយ​ ឆែ ​សុធា​ បើកដៃ​ឲ្យកូនចៅ​ប្រមូលលុ​យពីទំនិញ​គេចពន្ធគ្រប់រូ​បភាព

ខេត្តបន្ទាយមានជ័យ  ៖ប្រភព​បាន​ទម្លាយ ឲ្យ​ដឹង​ដែរ​ថា  ប៉ុស្ដិ៍​ជជុះ​របស់​មន្ត្រី​គយ  ខេត្តបន្ទាយមានជ័យ  នៅ​ភូមិ​កូនដំរី  សង្កាត់​ និមិត្ត ក្រុង​ប៉ោយប៉ែត  ក្បែរផ្លូវ​លេខ​៥០  កំពុង​ប្រើ​អំណាច  ជំរិត​យកលុយ  ពី​អ្នករត់​តាក់ស៊ី  អ្នកបើក​រថយន្ត ឈ្នួល ដឹក ជញ្ជូន​ទំនិញ និង​ពី​ឈ្មួញ​ តូចតាច ដោយ​គ្មាន​ ចេញ​វិក្កយបត្រ  ត្រឹមត្រូវ​ឡើយ​។  ចំណែក​ប៉ុស្ដិ៍​ជជុះ  របស់​មន្ត្រី​គយ  នៅ​ចំណុច ​សាលា​ក្រហម  ផ្លូវជាតិ​លេខ​៥  ឃុំ​សុ​ភី ស្រុក​អូរជ្រៅ  ខេត្តបន្ទាយមានជ័យ  ក៏​កំពុង​ធ្វើ​សកម្មភាព  មិន​ខុសពី​ប៉ុស្ដិ៍​ជជុះ នៅក្នុង​ភូមិ​ កូនដំរី​នោះទេ​។ រីឯ​ប៉ុស្ដិ៍​ជជុះ​របស់​មន្ត្រី​គយ នៅ​ចំណុច​ជិត​កន្លែង លក់​នំក្រឡាន ផ្លូវជាតិ​លេខ​៥ ឃុំ​គោក​ទន្លាប់ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ គឺជា​ទីតាំង​បិទ​ច្រក មិន​ឲ្យ​ឈ្មួញ​គេចវេះ​បានឡើយ ហើយ​ឈ្មួញ និង​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល ដឹកជញ្ជូន​ទំនិញ ត្រូវតែ​បង់លុយ​ឲ្យ​មន្ត្រី​គយ ប្រចាំ​កុងត្រូលជជុះ ទាំង ៣​កន្លែង​ខាងលើនេះ​។​

មន្ត្រី​គ​យ​​តូច​តាច បាន​​ឲ្យ​​ដឹ​ងថា មួយ​​រយៈ​ពេល​​កន្ល​ងទៅ​​នេះ លោក ឆែ សុ​ធា ប្រ​ធាន​​សាខា​គយ ខេត្ត​បន្ទាយ​មា​ន​ជ័យ ដែល​មាន​​ខ្នងបង្អែក​​រឹងមាំ កំពុ​ង​​ប្រ​មូល​​លុយ តាមរ​បៀប​ពុ​ករលួយ ដោយ​​គ្មាន​​ញ​ញើតអ្វី​ទាំងអស់​។ ជាក់ស្ដែង​លោក ឆែ សុធា បាន​បើកដៃ ឲ្យ​មន្ត្រីក្រោមឱវាទ បង្កើត​កុងត្រូលជជុះ ៣​កន្លែង នៅ​ផ្លូវ​លេខ​៥០ និង​ផ្លូវជាតិ​លេខ​៥ ដើម្បី​ជំរិត​យកលុយ ពី​អ្នករត់​តាក់ស៊ី ពី​អ្នកបើក​រថយន្តឈ្នួល ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ជំរិត​យកលុយ ពី​ក្រុម​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ទំនិញ ពី​ព្រំដែន​ឆ្លងកាត់ ខេត្តបន្ទាយមានជ័យ​។

​ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆែ សុធា ប្រធាន​សាខាគយ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទេនោះ គឺ​លោក ឆែ សុធា មិនអាច​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​បានឡើយ​។ ដោយសារតែ​លោក ឆែ សុធា មាន​ឧកញ៉ា លី យ៉ុង​ផាត់ និង​លោក គុណ ញឹម ជា​ខ្នងបង្អែក ទើប​ហ៊ាន​បង្កើត​កុងត្រូលជជុះ ដល់​ទៅ ៣​កន្លែង ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយដូចនេះទេ ​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥០ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បើទោះប្បី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ និង​ជា​ទំនិញ​ស្របច្បាប់​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត ពី​បង់លុយ ក្បាល​រថយន្ត ឲ្យ​មន្ត្រី​គយ ប្រចាំ​ប៉ុស្ដិ៍​ជជុះ ទាំង ៣​កន្លែង​ដើម្បី​ចៀសផុត ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​គយ​ចល័ត ក្នុង​ខេត្តបន្ទាយមានជ័យ ធ្លាប់​បង្ក្រាប​រថយន្តក្រុង ដឹក​អ្នកដំណើរ ដែលមាន​បង្កប់ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ពី​ច្រកព្រំដែន​ប៉ោយប៉ែត និង​ពី​ច្រកព្រំដែន​នានា ក្នុង​ខេត្តបន្ទាយមានជ័យ​។ ក៏ប៉ុន្តែ​ក្រោយពេល មានការ​សម្របសម្រួល បង់លុយ​ឲ្យ​ក្រុម​គយ​ពុករលួយ ចាប់ពី រាប់រយ​ដល់ រាប់ពាន់​ដុល្លារ ក្នុង ១​ខែ ទើប​គ្មាន​ការបង្ក្រាប រថយន្តក្រុង បង្កប់​ទំនិញគេចពន្ធ ដូច​កាលពីមុន​ទៀត​ទេ​៕ ​

Pic404