មន្ត្រីជំនាញនៅ ខេត្តសៀមរាបដែលដឹងច្បាស់ពីសកម្មភាព ដឹកឈើរបស់លោក យិន ថាវ បានបញ្ជាក់ថា មន្ត្រីនគរបាលខេត្តសៀមរាប និងមន្ត្រីជំនាញផ្សេង ទៀតគ្មានអ្នកណាហ៊ានប៉ះពាល់ម ន្ត្រីនគរបាលឈ្មោះ យិន ថាវ នោះទេព្រោះលោក យិន ថាវ មានខ្នងជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីក្រសួងមហាផ្ទៃទំនង ជាបានផលប្រយោជន៍ ពីលោក យិន ថាវ បានជាពួកគេឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ។
មន្ត្រីនគរបាលខេត្តសៀមរាបពាក់ ស័ក្តិបួនកន្លះឈ្មោះ យិន ថាវ ត្រូវបានមន្ត្រីនគរបាល ខេត្តសៀមរាបបានអោយដឹងថា កំពុង តែប្រើប្រាស់ឥទ្ធិពល និងទំនាក់ទំនងល្អជាមួយមន្ត្រីមានអំណាចនៅ ក្រសួងមហាផ្ទៃធ្វើសកម្មភាពជួញដូរឈើ ប្រណីតដោយគ្មានខ្លាចញញើត ច្បាប់ទម្លាប់អ្វីឡើយ។
រថយន្តដឹកឈើរបស់មន្ត្រីនគរបាលឈ្មោះ យិន ថាវ គ្មានមន្ត្រីនគរបាលឬមន្ត្រីជំនាញណាហ៊ានទប់ស្កាត់ឡើយ ហើយក្នុងករណីខ្លះរថយន្តដឹកឈើរបស់លោក យិន ថាវ បានដឹកឈើចូលក្រុងសៀមរាបទាំងកណ្តាលថ្ងៃត្រង់ទៀតផង។ ឈើដែលគេដឹកជញ្ជូនចូលខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបង្ហើបថា ភាគច្រើនដឹកមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលឈើទាំងនោះគឺកាប់ចេញពីតំបន់អភិរក្សដែលមានកម្មករស៊ីឈ្នួលជាអ្នកកាប់។
ក្រុមន្ត្រីជំនាញបានបង្ហើបថា គ្មានមន្ត្រីណាហ៊ានប៉ះពាល់រថយន្តដឹកឈើរបស់លោក យិន ថាវ ឡើយ ព្រោះលោក យិន ថាវ មានមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលជាន់ខ្ពស់ជាខ្នងបង្អែកដ៏រឹងមាំ។ ជាក់ស្តែងកន្លងមកមានមន្ត្រីជំនាញមួយចំនួនធ្លាប់ទៅគាបយកលុយពីរថយន្តដឹកឈើរបស់លោក យិន ថាវ តែមន្ត្រីជំនាញទាំងនោះត្រូវបានបក្ខពួកលោក យិន ថាវ សម្លុតនិងឲ្យត្រឹមតែលុយផឹកកាហ្វេ ស៊ីគុយទាវប៉ុណ្ណោះ?៕
Recent Comments