សមត្ថ​កិច្ចមិន​បង្ក្រាបបទ​ល្មើសនេ​សាទខ្លាច​បាត់បង់​ផលប្រយោ​ជន៏

ប្រជា​នេសាទ​ជា​លក្ខណៈ​ គ្រួសារ​តាម​ភូមិ​មួយចំនួន​ នៃ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច  បាន​ឲ្យ​ដឹងថា​ពួកគាត់​បាន ឃើញ​ជនល្មើស​ ប្រើរ​បាំងសាច់​អួន  និង​របាំង​ស្បៃ​មុង  រាប់រយ​កន្លែង​ដែលមាន​ ប្រវែង​បណ្ដោយ​មិនតិច ជាង​១០០​ម៉ែត្រ​ត្រូវ គេ​ដាក់​ដើម្បី​ ចាប់​ត្រី​ទាំង​តូច​ ទាំង​ធំ​ក្នុង​ឃុំ​អំពិល​ទឹក  និង​ឃុំ​កំពង់ត្រឡាច  ស្រុក​កំពង់ត្រឡាច​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  កូន​ត្រី​ល្អិតៗ​ រាប់រយ​គីឡូក្រាម ​ដែល​គេ​ចាប់បាន​ក្នុង​ មួយថ្ងៃៗ​ត្រូវគេ​យក ​ធ្វើជា​ចំណី​ត្រី​ឆ្ដោ​តាម​ ស្រះ​ក្នុង​ឃុំ​អំពិល​ទឹក  និង​ឃុំ​កំពង់ ត្រឡាច ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា ពេល​ឃើញ​បទល្មើស​កើតឡើង​ពួកគាត់​តែង​រាយការណ៍​ទៅ​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប៉ុន្តែ​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​តាម​ស្ថានភាព​ជាក់ស្ដែង​នោះឡើយ ​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ប្រជា​នេសាទ​ក្នុង​ឃុំ​អំពិល​ទឹក បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ មិន​បង្ក្រាប​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​និង​ស្បៃ​មុង​ដែល​កំពុងតែ​កើតឡើង​ក្នុង​រដូវ​បិទ​នេសាទ​នោះទេ​។ ចំណែក​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះ កំពុងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​កំពង់ត្រឡាច​។

ប្រជា​នេសាទ​ក្នុង​ឃុំ​អំពិល​ទឹក និង​ឃុំ​កំពង់ត្រឡាច បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​ពេញបន្ទុក​ក្នុង​រដូវ​បិទ​នេសាទ ហើយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បាន​រាយការណ៍​អំពី​ករណី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ក្នុង​មូលដ្ឋាន​ពួកគាត់​ផងដែរ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រជា​នេសាទ​បាន​រិះគន់ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​អាជ្ញាធរ បង្ក្រាប​តែ​បទល្មើស​តូចតាច ចំណែក​បទល្មើស​ធំៗ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ​៕

21100338_356928508061449_1659278872_n 21100647_356928454728121_1184671559_n