លោក ​លាង​​ ​ម៉ុងមេគយ​ចល័យល្បីរឿងខា​ងយកលុយពី​អ្នកដឹកទំនិ​ញឆ្លងកាត់​ច្រកភ្នំ​ដិន

ខេត្តតាកែវ៖លោកលាង ម៉ុង មេគយចល័តខេត្តតាកែវបានកំពុង តែល្បីល្បាញខាងបើក ដៃឲ្យមានទំនិញឆ្លងកាត់ ជាថ្នូរទៅនឹង ការប្រមូល លុយតាមរបៀបពុករ លួយ។

ក្រុមអ្នករកស៊ីដឹកទំនិញ បានអោយថាជាយូណាស់មកហើយ ដែលគយចល័តរបស់លោកលាង ម៉ុងបានតម្រូវឲ្យពួកគាត់ បង់ លុយជា ប្រចាំដោយគ្មាន ការលើកលែងបន្តិចសោះឡើយ ។ការបង់លុយនោះគឺបង់ឲ្យទៅ អ្នកស្លៀកពាក់ស៊ីវិល ដែល គេ សន្និដ្ឋាន ថាជាដៃជើងរបស់ ក្រុមគយ ចល័តរបស់លោកលាងម៉ុង  ជាមេគយ។
ប្រភពដដែលបាន បន្ថែមថាទឹកប្រាក់ដែលអ្នក ដឹកទំនិញត្រូវបង់ឲ្យមន្ត្រីគយចល័ត នៅទីនេះគឺទាបបំផុត ត្រឹម១០០០០រៀល រហូត  ដល់រាប់រយដុល្លារគឺអាស្រ័យ លើបរិមាណនិងតម្លៃរបស់ទំនិញ ឬអាចនិយាយបានថាតម្លៃ អាស្រ័យ លើអារម្មណ៍ លោក គយ។
ប្រភពបានបញ្ជាក់ថាសម្រាប់១០០០០រៀលឬ២០ដុល្លារសម្រាប់ឬបើដឹកកន្លះឡានត្រូវបង់១០០០០រៀល ប៉ុន្តែបើដឹកពេញវិញ ត្រូវបង់ពី៣០០០០ ទៅ៤០០០០រៀល?។ ឡានដឹកទំនិញមួយគ្រឿង មើលទៅដូចជាមិនច្រើនទេ។ ប៉ុន្តែប្រសិនបើមិនបង់ ហើយត្រូវគយចាប់បានវិញ ទោះបីបង់រាប់ពាន់ដុល្លារ លើសពីថ្លៃទំនិញក៏ដោយ ក៏គយមិនយកដែរ គឺរឹមអូសទំនិញដុតចោល ទាំងអស់តែម្តង?។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ រថយន្តតូចធំរាប់រយគ្រឿង ដឹកទំនិញជាច្រើនមុខ នាំចូលពីប្រទេសវៀតណាម ឬនាំចេញពីប្រទេសកម្ពុជា ដែលធ្វើចរាចរណ៍ ឆ្លងកាត់ទឹកដីខេត្តតាកែវ តាមបណ្តោ ្ងៃៗ រថយន្តតូចធំរាប់រយគ្រឿង ដឹយផ្លូវជាតិ២គឺដាច់ខាតត្រូវតែបង់លុយឲ្យមន្ត្រីគយចល័តនៅទីនេះបើទោះបីរថយន្តទាំងនេះដឹកទំនិញបង់ពន្ធរួចហើយ ឬដឹកទំនិញគេចពន្ធក៏ដោយ។

មន្ត្រីគយចល័តប្រចាំការនៅក្នុងខេត្តនេះបានបោះទីតាំងកុងត្រូលចល័តយ៉ាងហោចណាស់ពីរកន្លែង ដើម្បីស្ទាក់យកលុយ ពីរថយន្តដឹកទំនិញ ដែលមួយកន្លែងស្ថិត នៅក្នុងឃុំគិរីចុងកោះ ក្បែរទីរួមស្រុកគីរីវង្ស និងមួយកន្លែងទៀតស្ថិតនៅ ក្នុងឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ គឺស្ថិតនៅអមកំណាត់ ផ្លូវជាតិលេខ២ ដូចគ្នាតែម្តង។

កុងត្រូលគយចល័តទាំងពីរកន្លែងនេះគ្រប់គ្រងដោយលោកលាង ម៉ុង ដែលប្រជាពលរដ្ឋ នៅទីនេះល្បីថា ជាមេគយខ្លាំងខាង បញ្ជាឲ្យចាប់រថយន្តដឹកទំនិញណា ដែលមិនព្រមឈប់បង់លុយ នៅតាមកុងត្រូលលួចលាក់ទាំងនេះ។

ក្រុមគយចល័ តប្រចាំខេត្តតាកែវ របស់លោក លាង ម៉ុងមិនបានត្រួតពិនិត្យជាក់ស្តែងលើឯកសារប្រតិវេទន៍ ឬពិនិត្យមើលទំនិញជាក់ស្តែង ដែលផ្ទុកនៅក្នុងរថយន្តឡើយ គឺពួកគេចាំតែទទួលយកលុយពីអ្នកបើកបរ ឬពីម្ចាស់ទំនិញ តាមចំនួនណាមួយ ដែលមាត់របស់ពួកគេ ជាអ្នកសន្មត់ តាមបរិមាណទំនិញតិច ឬច្រើន។បឋម

NEWS12