ក្រុមមេឈ្មួញជា ច្រើននាក់ដែលសុទ្ធសឹង ជាក្រុមឈ្មួញនាំទំនិញ លោតឆ័ត្រ ក្នុងនោះក៏មាន មេឈ្មួញដែល គេស្គាល់ថាជាក្រុមហ៊ុនហង្ស របស់ឧត្តមសេនីយ៏ ឡៅ តុងហាន តែមួយគត់លេច ធ្លោជាងគេខាង នាំទំនិញគេចពន្ធលោតឆ័ត្រ ឫបង់ពន្ធតែ១០% ត្រូវរ៉ូវជាមួយ លោក មេគយច្រកទ្វារ មួង រ៉ា បានកំពង់តែបន្ត នាំចូលនូវទំនិញគេចពន្ធតាម ច្រកជ្រៃធំជាប្រចាំរាល់ យប់រាល់ថ្ងៃមិនរំខាន សមត្ថកិច្ច ហើយបានធ្វើឲ្យ រដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ ៗរាប់សឹបលានដុល្លារ ?។
ជាក់ស្តែងដែលក្រុមហ៊ុន ហង្ស របស់មន្ត្រីយោធាក្នុងជួរអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលេចធ្លោតែខាងគៃបំបាត់ពន្ធរដ្ឋ ដូចបុគ្គលឧត្តមសេនីយ៍ ឡៅ តុងហាន នោះ គឺបានរកស៊ីខឹលខូចនាំចូល ទំនិញបង់ពន្ធមិនគ្រប់ ស្ទើរតែគ្រប់រូបភាព ដូចជាប្រភេទពន្ធថ្លៃៗ គ្រឿងសំណង់ គ្រប់ប្រភេទមកពីប្រទេសវៀតណាម ដោយបន្លំជាទំនិញ ថោកៗក្រោមរូបភាពឃុបឃឹតមកពីប្រទេសចិន ដែលគ្មានមន្រ្តីជំនាញ ឬ សមត្ថកិច្ចណាមួយហ៊ានប៉ះពាល់ការកស៊ីខុសច្បាប់ឬត្រួតពិនិត្យទំនិញខុសច្បាប់របស់ឧត្តមសេនីយោធា ឡៅ តុងហានឡើយ សូម្បីតែដើរទៅក្បែរទូក ឬឡានដឹកទំនិញ របស់ក្រុមហ៊ុន ហង្ស សឹងមិនហ៊ានហើបមាត់ផង ព្រោះតែខ្លាចមេហៅទៅសួរនាំ? ។
ជាការកត់សម្គាល់រាល់ទំនិញដែលក្រុមហ៊ុន ហង្ស របស់ឧត្ដមសេនីយ៏ ឡៅ តុងហាន អាចនាំចូលតាមច្រកជ្រៃធំដំណើរការទៅបានក៏អាស្រ័យមានការបើកភ្លើងខៀវពីលោកនាយគយ វូ វណ្ណា ទើបទំនិញខុសច្បាប់មានដូចជា ដែក ឥដ្ឋការ៉ូ ក្បឿង ស៊ីម៉ងត៍ និងសម្ភារៈសំណង់ មានតម្លៃផ្សេងៗទៀតត្រូវបានដឹក ឆ្លងកាត់ពីទឹកដីយួន ចូលទឹកដីខ្មែរ តាមច្រកជ្រៃធំ មកលើកដាក់នៅទីតាំងផែផ្ទាល់ខ្លួនរបស់លោក ឡៅ តុងហាន ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីមន្ត្រីជំនាញកាំកុងត្រូល និងជំនាញ គយ ច្រកទ្វារ មួង ដារ៉ា សូម្បីបន្តិចនោះទេ ! ហើយ មេឈ្មួញក៏បន្ត ដឹកជញ្ជូនទំនិញខុសច្បាប់ទាំងនោះតាមរថយន្តយក្សធំៗ ចូលទៅក្នុងរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ២១ បេ បានធ្វើឧ្យិខូចផ្លូវ និងបាក់ស្ពានលូ បំផ្លាញផ្លូវជាតិ ២១B ជាបន្តបន្ទាប់ ប៉ុន្ដែគេពុំដែលឃើញមានមុខក្រុមហ៊ុននោះសងសំណងធ្វើជាតិម្ដងណាឡើយ ។បញ្ហានេះមិនគួរបើ លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើលរំលងបញ្ហានេះទេ ។
លោក គុណ ញឹមមិនគួរ នឹងមើលរំលងភាពអសម័ត្ថភាពរបស់មេគយច្រកទ្វារ មួង ដារ៉ា ដែលកំពង់ ប្រព្រឹត្តអំពើពុករលួយដុះស្លែគ្មានកំណែទម្រង់លើការប្រមូលពន្ធសូម្បីបន្តិចសោះ ក្រោមការបញ្ជាពីមេសាខាគយខេត្តកណ្ដាល វូ វណ្ណា ?។ ប្រភពច្រកទ្វារខ្លះៗបានអះអាងឲ្យដឹងថារាល់ទំនិញដែលលោកនាយ ឡៅ តុងហាន នាំចូលតាមច្រកជ្រៃធំ ទាំងអស់ គឺបានប្រើអំណាចទៅបង់ពន្ធមិនគ្រប់ ឫបង់តែត្រឹម ២០ ទៅ ៣០%ភាគរយប៉ុណ្ណោះដើម្បីចែករំលែកភាគហ៊ុនជាមួយគ្នា នឹងជំនាញ។ ហើយក្រៅពីនោះគឺហូរចូលទៅក្នុងហោប៉ៅ របស់មន្រីជំនាញ និងមន្ត្រីគយពុករលួយជាមេស្នាក់ការច្រកទ្វារ និងនាយសាខាខេត្តកណ្ដាល វូ វណ្ណា ជាដើម ។បឋម(ប្រភពថ្ងៃត្រង់)
Recent Comments