ប្រភពបានឲ្យដឹងថា ការដែលលោក ភុត ឆាយ៉ា អនុប្រធានការិយាល័យ ច្រកអូររំដួល ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តគឺមានការ ឃុបឃិត បើកដៃពីសំណាក់អភិបាលរង ស្រុកភ្នំព្រឹក ម្នាក់ដែលគិត គូរតែពីរឿងផលប្រយោជន៍ ផ្ទាល់ខ្លួន។ ករណីលោក ភុត ឆាយ៉ា សាងសង់ខ្ចូសនៅ លើចង្កេះភ្នំព្រឹករាប់សិបខ្នង កាលពីពេលថ្មីៗកន្លង ទៅនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុង ឃុំភ្នំព្រឹក រិះគន់យ៉ាង ខ្លាំងរហូតដល់លោក សួន គឿន អភិបាលស្រុកភ្នំព្រឹក ចេញលិខិតបញ្ជាឲ្យផ្អាកសកម្មភាពសាងសង់ទៀតផង។ ដូច្នេះគេចាំមើលចំណាត់ការរបស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់ទង្វើរបស់លោក ភុត ឆាយ៉ា កុំឲ្យទន្ទ្រានកាន់កាប់ដីចង្កេះភ្នំព្រឹកយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្រេចតែអំពើចិត្តតទៅទៀត។
ប្រជាពលរដ្ឋនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានអំពាវនាវឲ្យអាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ចំពោះករណីលោក ភុត ឆាយ៉ា អនុប្រធានការិយាល័យគយច្រកអូររំដួល ដែលកំពុងទន្ទ្រានដីចង្កេះភ្នំព្រឹក យកធ្វើជាកម្មសិទ្ធិយ៉ាងក្រអឺតក្រទម។ ប្រជាពលរដ្ឋបានឲ្យដឹងថាថ្មីៗនេះលោក ភុត ឆាយ៉ា អនុប្រធានការិយាល័យគយច្រកអូររំដួល បានទន្ទ្រានកាន់កាប់ដីចង្កេះភ្នំព្រឹកតាមអំពើចិត្ត ហើយមានសាងសង់ខ្ចូសរាប់សិបខ្នងសម្រាប់ភ្ញៀវអង្គុយលេងទៀតផង។ ដូច្នេះលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះករណីលោក ភុត ឆាយ៉ា អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរឃុំភ្នំព្រឹក និងមន្ត្រីអាជ្ញាធរស្រុកភ្នំព្រឹកផងដែរ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំភ្នំព្រឹក បានឲ្យដឹងថា ទាល់តែមានការឃុបឃិតរវាងលោក ភុត ឆាយ៉ា ជាមួយអាជ្ញាធរឃុំ និងអាជ្ញាធរស្រុក ទើបលោក ភុត ឆាយ៉ា អាចសាងសង់ខ្ចូសរាប់សិបខ្នងលើចង្កេះភ្នំព្រឹក ហើយបានកែច្នៃលុបដាក់លូក្នុងប្រឡាយរំដោះទឹករបស់ក្រុមហ៊ុនចិនដោយខុសបច្ចេកទេសទៀតផង។ កន្លែងដែលលោក ភុត ឆាយ៉ា សាងសង់ខ្ចូសរាប់សិបនោះគឺនៅលើចង្កេះភ្នំព្រឹកស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ហេតុនេះមន្ត្រីអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាមន្ទីរពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។ ដោយហេតុថាកន្លងមកលោក ភុត ឆាយ៉ា មានជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្បែរជើងភ្នំព្រឹកនេះដែរ ដោយសារមានការឃុបឃិតពីមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។បឋម
Recent Comments