លោក​ ចាន់​ រតនា​ប្រ​ធាន​​ច្រ​ក​​​ទ្វេ​ភា​គី​ និងលោក គង់ ​សឺឌី​ ​មេគយច្រក​ម៉ឺនជ័​យឲ្យក្រុមឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំងតូចទាំងធំបង់លុយ ?

ប្រភព បាន​ឲ្យ​ដឹងថា  ជា​រៀងរាល់ថ្ងៃ  ក្រុម​អ្នករកស៊ី បាន​ដឹក​ បន្លែ ផ្លែឈើ  សត្វ​ជ្រូក​រស់  និង​ទំនិញ  ជាច្រើន​ប្រភេទ  តាម​រថយន្ត​កូរ៉េ  ប្រភេទ​យី​ឌុប  និង​រថយន្ត សាំ​យ៉ុង  រឺ​ម៉ក ក្នុង​មួយថ្ងៃៗ  រាប់សិប​គ្រឿង  បាន​ដឹក​ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​ឃើញ សមត្ថកិច្ច  ឬ​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​ នោះ ឆែកឆេរ  ឬ​ពិនិត្យ​ឡើយ ដោយ​គ្រាន់តែ​តម្រូវ  ឲ្យ​អាជីវករ​ដើរ  ចូលទៅ​បង់លុយ​គ្រប់ កន្លែង  ស្នាក់ការ របស់​ពួកគេ  និង​មិនដែល​ចេញ  លិខិតស្នាម​អ្វីនោះទេ? ​។​

ក្រុម​​ឈ្មួញបាន​​  ​ឲ្យ​​ដឹង​ថា លោ​ក ចាន់ រ​ត​នា  ប្រ​ធាន​​ច្រ​ក​​ទ្វេ​ភា​គី  ម៉ឺ​ន​​ជ័យ និង​​លោ​ក  គង់ សឺ​​ឌី ជា​​មេ​​គយ  ច្រក​​ម៉ឺន​​ជ័យ ស្ថិត​ក្នុង​ ស្រុ​ក​កំចា​យមារ  ​ខេត្ត​ព្រៃ​វែង បាន​ឃុ​ប​ឃិត​​គ្នា ឲ្យ​ក្រុ​ម​អ្ន​ករ​ក​ស៊ី  ដឹក​ទំ​និញទាំង​ស្របច្បាប់  និង​ខុសច្បាប់ បង់ លុយ តាមរបៀប​ ពុករលួយ ដោយ​មិន​ពិនិត្យ លើ​ការ​នាំចូល​ទំនិញ  និង​មិន​ចេញ​លិខិតស្នាម  អ្វី​ទាំងអស់នោះ ទេអោយតែ បាន លុយ ដាក់ហោប៉ៅ ធ្វើ​ឲ្យ​អ្នករកស៊ី ដឹកទំនិញ ប្រតិកម្ម និង​បង្ហាញ ភាព​ក្តៅក្រហាយ យ៉ាងខ្លាំងពីមួយថ្ងៃទៅមូយថ្ងៃ​។​

​ ​ឈ្មួញ​មួយចំនួនបានអះអាងថា ខ្លួន​បាន​ទិញ​បន្លែ ពី​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ប្រភេទ ២.៥ តោន  ចូល​តាម​ច្រក​ម៉ឺន​ជ័យ ត្រូវបាន​មន្ត្រី​ប្រចាំការ នៅ​ច្រក​នេះ ទាំង ៤​ស្ថាប័ន  កំណត់​ឲ្យ​បង់លុយ​អស់ ៣០០០០០ទៅ៣៥០០០០​រៀល សម្រាប់​បន្លែ កន្លះ​រថយន្ត តែបើ​ពេញ​រថយន្ត ត្រូវ​បង់​ចាប់ពី ៤០០០០០​រៀល​ទៅ ៥៥០០០០​រៀល ហើយ​រាល់​ការ បង់លុយ គ្រប់កន្លែង ទាំងអស់ មិនដែល​មាន ក្រដាស​ស្នាម បង់ពន្ធ អ្វី​ឡើយ គឺ​ក្រុមមន្ត្រី ឃុបឃិត​គ្នា ប្រមូល​លុយ តាមបែប​ពុករលួយ ជា​ប្រព័ន្ធ?​។​

​សម្រាប់​រថយន្ត សាំ​យ៉ុង ដឹក​បន្លែ ឆ្លងកាត់​ច្រក​នោះ ក្នុង​មួយ​ជើង បង់​ចាប់ពី ២០០ ០០០​រៀល​ទៅ ៣០០ ០០០​រៀល តែបើ​រ៉ឺម៉ក បង់​ចាប់ពី ១០០ ០០០​រៀល​ទៅ ២០០ ០០០​រៀល​។  រាល់​ការ​បង់លុយ​ទាំងនោះ គេ​តម្រូវ​ឲ្យ​ដើរ​បង់ តាម​ស្ថាប័ន មន្ត្រី​ប្រចាំការ​ទីនោះ មានដូចជា គយ ស្នាក់ការ កាំកុងត្រូល និង​ប៉ុស្តិ៍ ការពារ​ព្រំដែន​។ ពតិ័មានខាងលើមិនអាចសុំ​ការពន្យល់ បានទេព្រោះគ្មានលេខទូរសព្វ័​៕

20370949_1911119859126575_1402533066_n