ប្រភពពីមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា កាស៊ីណូណាសាវើល ជារបស់អ្នកស្រី ស៊ុំ ហៀង ដែល ជាប្រធាន សភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលកំពុងតែប្រើអំណាច បំពានសារាចរណ៍ណែ នាំរបស់ក្រសួងពាក់ព័ន្ធ ហើយ បើកលេង ល្បែង បញ្ជល់មាន់បន្ថែមទៀត ។ ដោយសារតែល្បែងស៊ីសងក្នុងកាស៊ី ណូណាសាវើល នេះហើយដែលធ្វើ ឲ្យពលរដ្ឋខ្មែរ មន្ត្រីរាជ ការ និងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន មួយចំនួនចាញ់អស់ទ្រព្យ សម្បត្តិម៉ូតូ ឡាន រហូតអ្នកខ្លះលក់អស់ ដីស្រែចម្ការ គ្មានសល់។ សមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថាក្នុងកាស៊ីណូណាសាវើល មិន សូវមានជនបរទេសចូលលេង ច្រើនទេ គឺភាគច្រើនជាជន ជាតិខ្មែរនៅក្នុងខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗទៀតមកលេងល្បែងម៉ាសប្បាយ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានបនល្បែងកាស៊ីណូជាច្រើនកន្លែងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង។ ក្នុងចំណោមកាស៊ីណូទាំងនោះគេឃើញកាស៊ីណូណាសាវើល បើកឲ្យប្រជាពលរដ្ឋខ្មែរ ព្រមទាំងមន្ត្រីរាជការនិង សមត្ថកិច្ចខ្មែរមួយចំនួនចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកតែម្តង។ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន មិនហ៊ានទៅពិនិត្យមើលដំណើរការក្នុងកាស៊ីណូទាំងនោះឡើយ បើទោះបីម្ចាស់កាស៊ីណូ និងសមត្ថកិច្ចប្រចាំកា ស៊ីណូទាំងនោះបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងកាន់តែច្រើនឡើងៗក៏ដោយ។
ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ ពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងកាស៊ីណូណាសាវើល ខេត្តប៉ៃលិន ខ្លះផងព្រោះកាស៊ីណូ នេះបាន បើកឲ្យជន ជាតិខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក។ ដោយសារតែល្បែងស៊ីសងក្នុងកាស៊ីណូណាសាវើល នោះដែរទើបធ្វើឲ្យប ទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុកនៅខេត្តប៉ៃលិន ជាពិសេសអំពើចោរកម្មលួចឆក់ប្លន់ និងអំពើ ហិង្សាក្នុងគ្រួសារជាដើម។ មន្ត្រីរាជការនិងសមត្ថកិច្ចក្នុងខេត្តប៉ៃលិន បានលើកឡើងថា ត្រឹមសមត្ថកិច្ច និងមន្ត្រីអា ជ្ញាធរ ក្នុងខេត្តប៉ៃលិន មិនហ៊ានប៉ះពាល់អ្នកស្រី ស៊ុំ ហៀង ដែលជាម្ចាស់កាស៊ីណូណាសាវើល នោះទេ ព្រោះអ្នក ស្រី ស៊ុំ ហៀង ជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយស្នងការនគរបា លខេត្ត ប៉ៃលិន លោក ជា ចាន់ឌិន បានត្រឹមតែឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ ៕
Recent Comments