មេ​ឈ្មួញឈើ​ល្បីឈ្មោះ​ ណាប់ វណ្ណៈ​ ហៅណាក់ក្បា​លធំជាមន្ត្រីអាវុ​ធហត្ថខេត្តរត​នគិរីដឹក​ជញ្ជូន​ឈើខុស​ច្បាប់ទៅល​ក់ស្រុ​ក​ច្រើន​ជាងមុន​ទៀត

សកម្មជនព្រៃឈើ និងប្រជាពលរដ្ឋក្នុងក្រុង បានលុង បានឲ្យដឹងថា ថ្មីៗនេះមានរថយន្ត សាំយ៉ុងជាច្រើនគ្រឿង ត្រូវ បាន គេ ប្រើ ប្រាស់ ដើម្បីដឹកឈើចេញពី ឃ្លាំងស្តុកឈើដ៏ធំមួយ នៅក្នុងភូមិអភិវឌ្ឍន៍  សង្កាត់ឡាបានសៀក  ក្រុងបានលុង ដែល ជា ឃ្លាំង របស់ឈ្មោះ ណាប់ វណ្ណៈ  ហៅណាក់ក្បាលធំ។ មន្ត្រីរាជការ​ និងសមត្ថកិច្ចក្នុងក្រុងបានលុង  បានឲ្យដឹងថា ឈ្មោះ ណាប់  វណ្ណៈ ហៅណាក់ក្បាលធំ  ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ស្ទើររាល់យប់ថ្ងៃចេញពីតំបន់ព្រៃ សហគមន៍ស្រុកកូនមុំ ស្រុក វ៉ើនសៃ យកមកស្តុកទុកក្នុងឃ្លាំងនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ហើយបន្តដឹក ជញ្ជូនចេញទៅ ស្រុកយួន យ៉ាងរលូន។ ប្រភពបានឲ្យដឹងថា  មានឈ្មួញយួនសហការជាមួយ ឈ្មោះ ណាប់ វណ្ណៈ  ហៅណាក់ក្បាលធំ រត់ការបង់ លុយឲ្យ សមត្ថកិច្ចតាមដងផ្លូវជា ច្រើនស្ថាប័ន ហេតុនេះហើយ ទើបឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់ក្បាលធំ អាច ធ្វើ សកម្មភាពដឹកជញ្ជូន ឈើយ៉ាងស្រួលៗ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុ ងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈពេល កន្លងទៅនេះឈ្មួញឈើឈ្មោះ  ណាប់ វណ្ណៈ  ហៅណាក់ក្បាលធំ បានបង្កើនសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយ គ្មានញញើតអ្វីទាំងអស់ ព្រោះ គ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយ។  ប្រភពបានឲ្យដឹងទៀតថាឈ្មោះ  ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ជា មន្ត្រីអាវុធហត្ថ ខេត្តរតនគិរី ហើយមានលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ដោយសារឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ទើបព្រៃឈើនៅស្រុកអូរជុំ ស្រុកកូនមុំ ស្រុកវ៉ើនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។

ឈ្មួញមួយចំនួននៅក្នុងខេត្តរតនគិរី បានឲ្យដឹងថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ មានខ្នងបង្អែកយ៉ាងរឹងមាំហើយអាចរកស៊ីដឹកជញ្ជូនឈើខ្លាំងក្លាជាងគេក្នុងចំណោមឈ្មួញធំៗជាច្រើននាក់ទៀតនៅក្នុងខេត្តរតនគិរី។ ពេលខ្លះឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ បានប្រមូលទិញ ឈើពីឈ្មួញដែល ដឹកតាមរ ថយន្ត សាំយ៉ុងពី ស្រុកសៀម ប៉ាង យកមកលក់នៅចំណុចទន្លេស្រែពក ស្រុកកូនមុំ ដោយឈ្មួញតូចៗខ្លះដឹ កជញ្ជូនឈើតាមផ្លូវទឹក យកមកគរទុកនៅ ចំណុចកំពង់ដស៊ីនឿនចាស់ ហើយមានរថយន្តយីឌុបធំៗទៅប្រមូលដឹកជញ្ជូនបន្ត។ ប្រភពបានឲ្យដឹងទៀតថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ មានលាក់ទុកឈើនៅចំណុចភូមិកាឡាន់ញ៉ៃ ឃុំប៉ុង ស្រុកវ៉ើនសៃ និងដឹកចេញពីតំបន់អភិរក្សស្រុកលំផាត់ ចេញតាមផ្លូវលំក្រាលក្រួសក្រហមចូលទៅផ្លូវជាតិលេខ៨ ហើយចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវយ៉ាងរលូន។ ទង្វើរបស់ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ គឺជាការបំពានលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលយ៉ាងគឃ្លើន ៕បឋម

07_20_2017_02_45_21WhatsApp-Image-2017-07-20-at-2.05.21-PM-1 170610203017_05 P-2107A20