ឈ្មួញ​ឈើជើងចា​ស់ឈ្មោះចែ​មុំ ហៅម៉ា​ប់ដឹកជញ្ជូ​នឈើល្បីពេ​ញខេត្តក្រ​ចេះផ្គើននឹ​ងប​ទប​ញ្ជារនាយ​ករដ្ធមន្រ្តី​ហ៊ុនសែ​ន​

ប្រភព​ពី​សមត្ថកិច្ច​​ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃ ទី​១៣​ឈានចូល​ថ្ងៃទី​១៤  ខែសីហា ឆ្នាំ​២០១៧  រថយន្ត​សាំ​យ៉ុង​ដឹកឈើ ​២​គ្រឿង​ របស់​ឈ្មួញ​ឈ្មោះ  ចែ​មុំ ហៅ​ម៉ាប់ បាន​ដឹកឈើ​ ចេញពី​ក្បែរ​វត្ត​សំបុក  ហើយ​ឆ្លង​កាត់មុខ​ស្នាក់កា រ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ យ៉ាង​រំភើយ​។  មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាន ត្រឹមតែ​រាប់​ក្បាល​រ ថយន្ត​ដឹកឈើ ហើយ​ចាំ​ទទួល ផល​ប្រយោជន៍​ពី ​ឈ្មួញ​ឈ្មោះ ចែ​មុំ  ហៅ​ម៉ាប់ យ៉ាង​ស្រួលៗ​ព្រោះ​អី ​បើ​ហ៊ាន​ទប់ស្កាត់​នឹង ត្រូវ​បាត់បង់​ផល ប្រយោជន៍​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ តែង​ជិះ​រថយន្ត​ឡិច​ស៊ី​ស​RX330 ដើម្បី​បិទគូថ​ពីក្រោយ​ឡាន​ដឹកឈើ និង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ​ខ្លះ​ផង ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ស្រុក​ចិត្រ​បុរី ឆ្លងកាត់​ក្រុង​ក្រចេះ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ម្នាក់​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ កំពុង​ប្រើ​រថយន្ត​សាំ​យ៉ុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឆ្លងកាត់​ក្រុង​ក្រចេះ ចូលទៅ​ស្រុក​ស្នួល ហើយ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ អាច​ដឹកជញ្ជូន​ឈើ​ដល់​គោលដៅ​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេងៗ​ដឹក​តាម​ទូក​យកមក​ស្តុក​ទុក​នៅក្បែរ​វត្ត​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ទាំងយប់​ទាំង​ថ្ងៃ​។ បន្ទាប់មក​ទើប​ស្ទូច​ឈើ​ដាក់​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ចេញទៅ​ស្រុក​ស្នួល ហើយ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ និង​ស្រុក​ស្នួល មិន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ នោះទេ​គឺមាន​តែ​ជួយ​បិទបាំង​និង​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ជាប្រចាំ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ នៅតែ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

121