ស្ងាត់ៗ​សមត្ថកិច្ចខេត្តម​ណ្ឌលគីរីចែក​គ្នាស៊ីដាច់​ត្រាក់ទ័រ៧​គ្រឿងពីឈ្ម​ញវៀតណា​មខណៈ​ចាប់ត្រាក់ទ័រលួច​ចូលកាប់​ឈើដីខ្មែ​រ

ខេត្តមណ្ឌលគិរី ៖  ប្រជាពលរដ្ឋរាយការណ៍​មក ថាសមត្ថកិច្ចខេត្តមណ្ឌលគិរី​ មានឈ្មួញវៀតណាមបាន បើកត្រាក់ទ័​រលួច ​ចូល​មក​ កាប់​ឈើ​ក្នុង​ខេត្ត​ម ណ្ឌល​គី​រី​ហើយ​ត្រូវ​ចាប់​ដកហូត​ ចំនួន​៧​គ្រឿង​បែរ​ជា​ត្រូវ​បា​ន ​គេ​យក​ទៅ​ប្រើប្រាស់​ លក្ខណៈ​ឯកជន​​ ចង់​ស៊ីដាច់​ទៅវិញ​។ ​ប្រភព​ពី​នគរបាល​ខេត្ត​មណ្ឌលគិរី  បានបង្ហើប​ឲ្យដឹងថា ត្រាក់ទ័រ​ចំនួន​៧​គ្រឿង​របស់​ជនជាតិ​យួន ដែ​ល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ខុសច្បាប់ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ត្រូវបាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃាត់​ចាប់​យក​មក​រក្សាទុក​នៅ​ស្នងកា​រដ្ឋាន​ខេត្ត​ក្នុង​កាលពី ឆ្នាំ​២០១៥​នោះ ឥឡូវ​ត្រូវបាន​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត នាំគ្នា​យក​ចែកគ្នា​ប្រើ​អស់​ហើយ​។
​ការ​បែកធ្លាយ​ព​តិមាន​នេះ​គឺ​កើតឡើង​ពេលដែ​ល​លោក​តូ​ចយ៉ុន​ត្រូវបាន​ថ្នាក់លើ​ដកចេ​ញ​ហើយ​ដាក់​លោក​ឧត្តមសេនីយ៍​អ៊ុក សំណាង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ជំនួស​វិញ​។​
ក្រោយ​ពី​រឿងរ៉ាវ​ពុករលួយ​មួយ​នេះ​បាន​ផ្ទុះ​ឡើ​ង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា លោកស្នងការ​ខេត្តមណ្ឌលគិរី​ថ្មី អ៊ុក សំណាង និង​លោក ប៉ែន ផល្លី នាយការិយាល័​យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ប្រមូល​វត្ថុតាង​ល្មើសច្បាប់ យក​មក​រក្សាទុក​នៅ​ស្នងការ​វិញ ឲ្យខាងតែបាន ដើម្បី​ចាត់ការ​តាម​​នីតិវិធី​តាម​ផ្លូវច្បាប់​។ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត លោក ប៉ែន ផល្លី​នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧ បាន​ប្រាប់​កាសែត​ថា​ រឿង​ត្រាក់ទ័រ​៧​គ្រឿង​នេះ មិនមែន​មន្ត្រីនគរបាល យក​ទទេៗ​នោះឡើយ គឺ​គេ​ខ្ចី​ប្រើ​?​។ មន្ត្រីនគរបាល​ដែល​ខ្ចី​ត្រាក់ទ័រ​យក​ទៅប្រើ​នោះ​មានឈ្មោះ លោក អន​ ប៊ុន្នី​រឹទ្ធ ស្នងការរង​ខេត្ត​មណ្ឌល ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរ​សេនី​ទោ អ៊ូច វុ​ធ អនុប្រធាន​ការិយាល័យ​កណ្តាល​ភស្តុភា និង​ហិរញ្ញវត្ថុ​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំ​នួន​១​គ្រឿង លោក អ៊ិន ហេង ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរសេនីយ៍ត្រី ឡេង ផល​ខ្ចី​ត្រាក់ទ័រ​១​គ្រឿង​។​ឯ​ត្រាក់ទ័រ​ចំនួន​​៣​គ្រឿង​ទៀត លោក​ប្រធាន​លោក​ប្រធានការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត ហាក់បីដូច​ជា​មិន​ហ៊ាន​ទម្លាយ​ប្រាប់​ឈ្មោះ​នោះ​ឡើយ​ដែល​គេ​ជឿ​ថា​ប្រា​កដ​ជា​បក្ខពួក​លោក​លោក ប៉ែន ផល្លី​នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។​រឿង​យក​ភស្តុតាង​បទល្មើស​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​នេះ​ដោយ​មិន​កា​រឯកភាព​ពី​តុលាការ​នេះ​គឺជា​អំពើ​ល្មើសច្បាប់​។​សូមបញ្ជាក់ថា រឿងរ៉ាវ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​ឃុប​ឃិត​បើ​កដៃ​ឲ្យឈ្មួញ​វៀតណាមចូល​មក​កាប់​ឈើ​ខ្មែរ​នៅ​តំបន់​​អូរ​ហ៊ុច​មិនទាន់​ត្រូវបាន​វែក​មុខ​យក​មក​ផ្ទន្ទាទោស​បាននៅឡើយ​ទេបើទោះបីជា​សំណុំរឿង​រសើប​មួយ​នេះ​ត្រូវបាន​បញ្ជូន​ឲ្យ​តុលាកា​រាជធានី​ភ្នំពេញ​ចាត់ការ​​ក៏ដោយ ។ស្រាប់តែឥឡូវនេះបែកធ្លាយរឿងថ្មីមួយចែកត្រាក់ទ័រស៊ីដាច់៕

2017-01-15-01-copy 27 15267522_785516781587445_4323878647824624035_n