លោក​ ឱម យ៉ិន​ទៀង​​ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​មិនគួរមើ​លរំលង​លោក​​ យ៉ែម​ ហេមរ៉ាតមេគ​យច្រកអូរ​រំដួលឃុប​ឃិតឲ្យឈ្មួ​ញនាំចូលទំ​និញគេចព​ន្ធច្រើនប្រ​ភេទ

លោក ឱម យ៉ិនទៀង​​  ប្រធាន​អង្គភាព​ប្រឆាំង​ អំពើពុករលួយ មិនគួរ​មើល រំលង​តទៅទៀត​ទេ ហើយ​ត្រូវ​បើក​ការ ស៊ើបអង្កេត​ជុំវិញ ​រឿងអាស្រូវ​ ពុករលួយ​របស់លោក យ៉ែម  ហេម​រ៉ា​ត ជាបន្ទាន់​ព្រោះ​រយៈ ពេល​ប្រមាណ​២​ខែ​កន្លងទៅនេះ​ លោក យ៉ែម ហេម​រ៉ា​ត ប្រើ​អំណាច​ ប្រព្រឹត្ត​អំពើពុករលួយ ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត​។ ដោយសារតែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​លោក យ៉ែម ហេម​រ៉ា​ត ហ៊ាន​បើក​ច្រក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ទាំងយប់​ខុស​ម៉ោង​រដ្ឋបាល ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ​។ ភាពមិនប្រក្រតី​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​រំដួល បាន​ឲ្យ​ដឹងថា​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង​មួយរយៈ​ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ ក៏ប៉ុន្តែ​ដោយសារ​លោក យ៉ែម ហេម​រ៉ា​ត មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទើប​អាច​វិលត្រឡប់​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង យ៉ាង​ក្រអឺតក្រទម​ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ​ទំនិញ​នាំចូល​តាម​ច្រក​អូរ​រំដួល បង់ពន្ធ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ផលប្រយោជន៍​រវាង​ឈ្មួញ​ខិលខូច​និង​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល យ៉ាង​រលូន​តែម្តង​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល​តាម​ច្រក​អូរ​រំដួល​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​រាប់រយ​តោន ដូច្នេះ​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​​។ ក្រៅពី​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់ គឺ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នាំចូល​គ្រឿងចក្រ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ​៕

IMG_2417