លោក​ ម៉ក់ សំអឿន​ ប្រធាន​ការិយាល័​យសុខា​ភិបាលស្រុ​កធំក្លិន​មិនស្រួល​ហើយ​?

ប្រភព​បាន​ឲ្យ​ដឹងថា តាមពិត​ក្រុម​ផលិត​ផ្ដល់​ប័ណ្ណធានា​រ៉ាប់រង​ សុខភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ នៅក្នុង​ស្រុក​អង្គរជុំ  ស្រុក​ពួក និង​ ស្រុក​វ៉ារិន គឺមាន​ លោក ម៉ក់ សំអឿន  ជា​ម្ចាស់​ភាគហ៊ុន​និង​ជា​ ប្រធានការិយាល័យ​សុខាភិបាល ​ស្រុក​ប្រតិបត្តិ​អង្គរជុំ ប្រមូល​ លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន​យ៉ាងសប្បាយ​  ។ ដូច្នេះ​លោក ម៉ម ប៊ុនហេង  រដ្ឋមន្ត្រី​ក្រសួងសុខា ភិបាល មិនគួរ​បណ្ដែតបណ្ដោយ​ តទៅទៀត​ទេ  ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ​អំពើពុករលួយ​របស់លោក ម៉ក់  សំអឿន ជា បន្ទាន់ កុំអោយបុគ្គលនេះជិះសេះលែងដៃ​។

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​រស់នៅក្នុង​ស្រុក​អង្គរជុំ ស្រុក​ពួក និង​ស្រុក​វ៉ារិន ព្រមទាំង​មន្ត្រី​សុខាភិបាល​កំពុង​បម្រើ​ការងារ​ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ក់ សំអឿន បាន​បើក​កកាយ​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​រូបនេះ​ដើម្បី​ឲ្យ​ថ្នាក់លើ​ចាត់វិធានការ​ដោះស្រាយ​។ បញ្ហា​នេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​កន្លងមក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ម៉ក់ សំអឿន ទាល់តែសោះ​។ លោក ម៉ក់ សំអឿន ដែលជា​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ ដែល​គ្របដណ្ដប់​លើ​វិស័យ​សុខាភិបាល​ចំនួន​៣​ស្រុក គឺ​ស្រុក​អង្គរជុំ ស្រុក​ពួក និង​ស្រុក​វ៉ារិន កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​លិខិត​មួយ​ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ ពលរដ្ឋ​ម្ចាស់ឆ្នោត​និង​មន្ត្រី​សុខាភិបាល​ក្នុងស្រុក​ទាំង​៣​ខាងលើ បាន​លើកឡើងថា កន្លងមក​លោក ម៉ក់ សំអឿន ពុំមាន​ដំណោះស្រាយ​លើ​កម្លាំង​ពលកម្ម​ការងារ​(​មិនបាន​ផ្ដល់ប្រាក់​ហិរញ្ញប្បទាន​ដល់​បុគ្គលិក​) សម្រាប់​មន្ត្រី​សុខាភិបាល​សាធារណៈ​ក្រោម​ឱវាទ​ក្នុង​ក្រម​ខ័​ណ្ឌ​ជា​បុគ្គលិក​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​ក្នុងស្រុក​អង្គរជុំ ស្រុក​ពួក និង​ស្រុក​វ៉ារិន​។ នៅក្នុង​លិខិត​នោះបាន​បញ្ជាក់ថា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ម៉ក់ សំអឿន និង​បក្ខពួក​បាន​កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​អង្គភាព​សុខាភិបាល​សាធារណៈ​និង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​បង្កើតជា​ប័ណ្ណធានា​រ៉ាប់រង​សុខភាព​របស់​ប្រជាពលរដ្ឋ​ទាំង​៣​ស្រុក​។ ក្នុង​ការធ្វើ​ប័ណ្ណ​នោះ​ប្រជាពលរដ្ឋ​បង់ប្រាក់​មុន​ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការទទួលបាន​កាត​សម្រាប់​ប្រើប្រាស់​នៅពេល​មាន​ជំងឺ​ក្នុង​រយៈពេល​១​ឆ្នាំ​ដើម្បី​មក​ទទួល​ការផ្ដល់សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ​។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ បានបញ្ជាក់​ទៀតថា ថវិកា​ទាំងនោះ​មិនត្រូវ​បាន​លោក ម៉ក់ សំអឿន យកទៅ​ទូទាត់​តាម​កិច្ចសន្យា​ឡើយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ជាពិសេស​បុគ្គលិក​សុខាភិបាល​នៅក្នុង​តំបន់​ដាច់ស្រយាល​ទាំង​៣​ស្រុក​។ គួរ​រំលឹក​ដែរ​ថា​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្ដាប់​ការបកស្រាយ​របស់លោក​វេជ្ជបណ្ឌិត ម៉ក់ សំអឿន ម្តង​រួចមកហើយ​ប៉ុន្តែ​ការបំភ្លឺ​នោះ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ហើយ​បច្ចុប្បន្ន​លោក ម៉ក់ សំអឿន និង​បក្ខពួក​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​៕បឋម

27-8 20706690_1444984472261805_673666596_n