សេចក្តីរាយការណ៍ពី ឈ្មួញ និងអាជីវករតូចតាច ដែល នាំទំនិញពីទឹកដីសៀម ចូលទឹកដីខ្មែរ តាមច្រក ភ្នំដី និងច្រក របៀង នានា ក្នុងខេត្តបាត់ដំបង បានឲ្យដឹង ថា ទោះបីពួកគាត់នាំចូល ទំនិញស្របច្បាប់បង់ ពន្ធ ត្រឹម រឺមិនត្រឹម ត្រឹមត្រូវដែលចូល តាម ច្រកព្រំ ដែនរួច ហើយក៏ដោយ ក៏ចៀសមិន ផុតពីបង់លុយលើតុ ក្រោមតុឲ្យក្រុមលោក អ៊ុយ រិតតាមការ កំណត់ ជាដាច់ ខាត ។ មានការរិះគន់ចំៗ ថា លោក អ៊ុយ រិតកំពុង តែប្រើណាចប្រមូល លុយតាមរបៀបពុករ លួយមិនញញើត អ្វី ទាំងអស់ ព្រោះការកំណត់ ឲ្យអាជីវករនិង ឈ្មួញបង់លុយ ពេលដឹកជញ្ជូនទំនិញ ឆ្លងកាត់ទឹកដីខេត្ត បាត់ដំបង គឺ ពុំមានចេញវិក្កយបត្រ័ រឬបង្កាន់ ដៃត្រឹមត្រូវនោះ ទេ? ។ ទង្វើរបស់ មេគយច្រកភ្នំដីខេត្តបាត់ ដំបង លោក អ៊ុយ រិតនិងបក្ខ ពួកកំពុងធ្វើឲ្យ ឈ្មួញនិ ងអាជីវកររក ស៊ីត្រឹមត្រូវ ប្រឈមនឹងការលំបាកកាន់ តែខ្លាំងៗ ។
មកដល់ពេលនេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការ ទប់ស្កាត់ អំពើពុករលួយ របស់លោក អ៊ុយ រិត មេគយច្រកភ្នំដីខេត្តបាត់ដំបងស្រុកភ្នំព្រឹក នៅឡើយទេ ចំណែកលោក គុណ ញឹម ដែល ជាអគ្គនាយកគយ នៅតែបណ្តោយឲ្យ លោក អ៊ុយ រិត ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ បាន ឲ្យដឹង ថា ដោយ សារតែអំពើពុករលួយ របស់លោក អ៊ុយ រិត មេគយច្រកភ្នំដីខេត្តបាត់ដំបងនោះហើយទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិន គ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកភ្នំដីនិងច្រកនានាដូចជាច្រករបៀងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ទំនិញគេចពន្ធជាច្រើនប្រភេទ រួមទាំង ប្រេងសាំងគេចពន្ធ និងម៉ូតូគេចពន្ធ និងទំនេញផ្សេងៗ ទៀតត្រូវបានឈ្មួញយក មកចែកចាយក្នុងខេត្តនានា ក្នុង ប្រទេស កម្ពុជា ហើយ មាននាំចូលមកដល់រាជធានីភ្នំ ពេញទៀតផងព្រោះមានការ ឃុបឃិតពីលើរហូតដល់ ក្រោម។
សូមបញ្ជាក់ថា អ៊ុយ រិត មេគយច្រកភ្នំដី នៅខេត្តបាត់ដំបងល្បីល្បាញខា ងប្រព្រឹត្តអំពើពុករលួយ គឺជារឿង មិនអាចបិទ បាំង បាន ទេបន្ទាប់ ពីឈ្មួញនិងអាជីវករក៏ ដូចជាប្រជាពលរដ្ឋដែល ដឹកទំនិញពីទឹកដីសៀមចូល ទឹកដីខ្មែរតាម ច្រកភ្នំដី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនាំ គ្នាបើកកកាយ ជាបន្តបន្ទាប់។ ការដែលលោក អ៊ុយ រិតមេគយច្រកភ្នំ ដីអាចធ្វើអ្វីៗ តាម អំពើចិត្ត ក៏មានការបើក ដៃពីសំណាក់ ប្រធានសាខាគយខេត្ត បាត់ដំបង ដែរដោយមាន ការបែងចែកផល ប្រយោជន៍ ជារៀង រាល់ខែ? ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យមើល ឡើងវិញខ្លះ ផង ព្រោះ មួយរយៈ ពេលចុងក្រោយនេះ លោក អ៊ុយ រិតមេគយច្រកភ្នំដីខេត្តបាត់ដំបង ធ្វើអ្វីៗតាមអំពើចិត្ត៕
Recent Comments