មន្ត្រីគយ នៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ពុធ សុខា មេគយ ចល័តផ្លូវជាតិ លេខ៥មិនដែលចាត់វិធាន ការបង្ក្រាបឈ្មួញដឹក ជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ នោះទេ ហើយគិតតែពីរឿង ប្រមូលលុយចែកគ្នាធ្វើមាន ធ្វើបានផ្ទាល់ខ្លួន។ ប្រភពខ្លះបានឲ្យដឹងថា លោក ពុធ សុខា មានខ្នង បង្អែកធំជាងលោក គុណ ញឹម ដែលជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករទៅទៀត ទើបលោក គុណ ញឹម មិនហ៊ានប៉ះពាល់ហើយបណ្ដោយឲ្យលោក ពុធ សុខា និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ មិនតែប៉ុណ្ណោះករណីឈ្មួញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ក៏ជាប្រភពចំណូលរបស់លោក ពុធ សុខា ផងដែរគឺលោក ពុធ សុខា កំពុងប្រើអំណាចជាមេគយចល័តប្រចាំផ្លូវជាតិលេខ៥ ប្រមូលលុយតាមរបៀបពុករលួយដោយចំហរ ។
រឿងអាស្រូវពុករលួយប្រមូលលុយលើតុក្រោមតុរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ ត្រូវឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ពុធ សុខា នៅឡើយទេ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវក៏មិនទាន់ឃើញចាត់វិធានការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយរបស់លោក ពុធ សុខា ដែលជាមេគយចល័តប្រចាំផ្លូវជាតិលេខ៥នោះដែរ។
ឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនខ្មែរ-សៀម ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ឆ្លងកាត់ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះលោក ពុធ សុខា ប្រើអំណាចជំរិតយកលុយពីពួកគាត់កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកទំនិញដែលបង់ពន្ធគយត្រឹមត្រូវនៅតាមច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុនិងបង់លុយថ្លៃបាយទឹកឲ្យមន្ត្រីគយចល័តផ្លូវជាតិលេខ៥ក្រោមការគ្រប់គ្រងរបស់លោក ពុធ សុខា នោះឡើយ។ មួយរយៈចុងក្រោយនេះលោក ពុធ សុខា និងបក្ខពួកបានជំរិតយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបឈ្មួញដំឡើងថ្លៃទំនិញលើទីផ្សារដើម្បីទប់ទល់នឹងការចំណាយឲ្យមន្ត្រីគយពុករលួយលើផ្លូវជាតិលេខ៥នេះទេម្តងចាំ មើលអង្អភាព ប្រឆាំងអំពើពុករ លួយមានវិធានការរឺអត់ចាំមើល?៕បឋម
Recent Comments