ក្រោយពី​ចាប់អ្នកកាសែ​ត៤នាក់ដាក់​គុកជំនួញឈើ​ប្រណិតចាប់ផ្តើ​មកក្រើក​ឡើងវិញ​លើសមុ​ន

ខេត្តរតនគិរី​៖​ ជំនួញ​ឈើប្រណិត​​នៅ​ខេត្តរតនគិរី​ថ្មីៗ​ នេះ​សកម្មភាព​ដឹកឈើ​ប្រណិត​តា ម​ម៉ូតូ​និង​រថយន្ត​ចាប់​កក្រើក​ ឡើងវិញ​គ្មាន​សមត្ថកិច្ច  ឫ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ធ្វើការ​បង្ក្រាប ​ឡើយ​។​ការ​ក្រើ​ក​ឡើងវិញ​នូវ​ការ​ប្រ ​ព្រឹ​ត្ត្ប​ទ​ល្មើស​ព្រៃឈើ​ ក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​គេ​សង្កេត ឃើញថា​គឺ​បាន​កើតឡើង​ក្រោយពី​អ្នកកាសែត​៤ ​នាក់​ត្រូវ​ឈ្មួញ ​និង​ប៉េអឹម​ដាក់​អន្ទាក់​ធើ​ស៊ី​

ក៏ដូច ជា​មន្ទីរ​ព​តិ​មាន ​ខេត្ត​រឹតបន្តឹង​អ្នក​សារ​ព​តិ​មាន​មិន​ចង់​ឲ្យ​មាន​វត្តមាន​ក្នុង​ទឹកដី​ខេត្តរតនៈគិរី​។​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​ការ​ទប់​ស្គា​ត់​នោះ​គឺ​គេ​ឃើញ​នៅ​ស្រុក​អណ្តូង​មាស​មានការ​ដឹកជញ្ជូន​ឈើប្រណិត​ទាំងយប់​ទាំង​ថ្ងៃ​តាម​បន្ទាប់​ព្រំដែន​ត្រង់ចំណុច​ភូមិ​ចម និង​ភូមិ​តា​ង៉ា ឃុំ​ញ៉ា​ង  ចំណុច​បង្គោល​លេខ​១៧១៨១៩ ដោយ​ពួក​ឈ្មួញ​ទាំង​នោះបាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដែលមាន​ចំងាយ​តែ​១០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម​។​

​តាម​ប្រភពពី​បងប្អូន​ជនជាតិដើម​ភាគតិច​បានអោយដឹងថា​៖​បទល្មើស​ព្រៃឈើ​ដែល​កើត​នៅ​នៅ​ចំណុច​ខាងលើ​គឺ​រៀងរាល់​យប់​មាន​គោយន្ត ឡាន​ស៊េរី​ទំនើបៗ ដឹកឈើ​ដែលមាន​មុខកាត់​៥០-៦០ ប្រវែង​៥-៧​ម៉ែត្រ​ដឹក​ចេញពី​ក្រោយ​ក្រុមហ៊ុន​ដី​សម្បទាន​ឧកញ៉ា​អាន ម៉ា​រ៉ា​ឌី ស្ថិតនៅ​ភូមិ​ភូមិ​ចម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ឆ្លងផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​យកទៅលក់​នៅ​វៀតណាម​យ៉ាង​រលូន ព្រោះ​កន្លែង​ដឹកឈើ​ជញ្ជូន​ឈើ និង​កន្លែង​យកទៅលក់​មាន​ចំងាយ​ដី​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ងាយស្រួល​អោយ​ឈ្មួញ​រកស៊ី​ណាស់​។​

គេ​ឆ្ងល់​ថា​សម​ត្ត​កិច្ច​ជំនាញ​មេព្រៃ​ពិសេស​សម​ត្ត​កិច្ចការពារ​ព្រុំដែន​ងាប់​ទៅណា​អស់ហើយ​បានជា​មិនឃើញ​មានមុខ​ម្នាក់​ណាមួយ​មក​បង្ក្រាប​ចឹ​ង​។​ចុះ​បើជា​សកម្មភាព​ឈ្លានពាន​ទឹកដី​វិញ​ម៉េច​ទៅ​?​។​សូម​បញ្ជាក់ដែរថា​៖​នៅ​ចំណុច​ដឹកជញ្ជូន​ឈើ​ខាងលើនេះ​គេ​សង្កេតឃើញ​មាន​ប៉ូលិស​វរៈ​ការពារ​ព្រំដែន និង​ទាហាន​ព្រំដែន​ឈរជើង​នៅ​ទី​នោះដែរ​តែ​ពួក​ណោះ​គាត់​សប្បាយចិត្ត​និង​រាប់​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ខាងលើនេះ​ណាស់​ព្រោះ​ម៉ូតូ​ដឹកឈើ​ក្នុង​១​ថ្ងៃៗ​ចាប់ពី​១០០-១៥០​គ្រឿង​ឯណោះ​។​
​លោក​ឡេង យុទ្ធ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កាន់​៣​ស្រុក គឺ​ស្រុក​អណ្តូង​មាស ស្រុក​បរ​កែវ ស្រុក​អូរ​យ៉ា​ដាវដែលប្រជាពលរដ្ឋថា៖​ជាម​ន្ត្រី​ខ្ជឹ​ល​ស៊ី​បាយអ​ស់​បាយ​ព្រោះ មិនដែល​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ណាមួយ​ទេ គឺ​គាត់​អង្គុយតែ​អ្នក​ស្នាក់ការ​ចាំ​ទទួល​ទូរស័ព្ទ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូចធំ​ទាំង​៣​ស្រុក​នេះ​។

រឿង​ដែល​គួ​ឲ្យ​អស់សំណើច​គឹ​ថា​៖​ពេល អ្នក​សារពត៌មាន​បាន​ទូរស័ព្ទ​រាយការណ៍​ពី​រឿង​ម៉ូតូ ឡាន​ដឹកឈើ​គាត់​ថា​មិន​ហ៊ាន​បង្ក្រាប​ទេ​កម្លាំង​របស់គាត់​តិច​ហើយ​ខ្លាច​ក្រុម​ឈ្មួ​ព័ទ្ធ​ធ្វើបាប​ក្រុម​រដ្ឋបាល​ព្រៃ​ដែល​ចុះទៅ​បង្ក្រាប​នោះ​(​ស៊ិ​ក​)​។​ដោយសារ​ពឹង​មេព្រៃ​កក់​ខេត្ត​រតនៈគីរី​ក្តៅ​ដូច​អាំង​ផេះ​រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​សំណូមពរ​អោយ​ក្រសួង​ពាក់ព័ន្ធ​ខាងលើ មើល​សមត្ថកិច្ច និង​ស្ថាប័ន​ជំនាញ​នៅ​ខេត្តរតនគិរី​នេះ​ផង​ថា​គាត់​ធើ​ការ​ម៉េច​? ៕​ជីវ៉ា​(មាតុភូមិ)

ji-v-500x376 ji-v1-500x375