ប្រធានមន្ទីររ៉ែនិងថាមពល និងអ្នកកាងយកភ្នំលក់ឈ្មោះច័ន្ទសុភ័ក្រា មេបញ្ជាការតំបន់សឹករងខេ ត្តព្រះវិហារបានឃុបឃិតគ្នា យកភ្នំ លក់ត្រូវបានប្រជាពល រដ្ឋរិះគន់ថា មិនទប់ ស្កាត់ការជីក យកដីភ្នំនិងជីកយក រ៉ែលក់ដែលការបណ្តែតបណ្តោយ របស់មន្ត្រីជំនាញក៏ដូចជាមេបញ្ជាការ តំបន់សឹករងខេត្តព្រះវិហារទាំងនោះ កំពុងតែធ្វើឲ្យភ្នំស្ថិតនៅ ក្នុងឃុំរំដេងនិងឃុំរំទំដែល ស្ថិត នៅក្នុងស្រុកក្រវាញខេត្តព្រះវិហាររងភាពវិនាសហិនហោច។ ប្រភពដដែលបានបញ្ជាក់ថា ភ្នំនិងរ៉ែមាសនៅក្នុងស្រុកក្រវាញត្រូវឈ្មួញជីកយកដីរ៉ែមាស និងថ្មលក់យូរមកហើយ តែមន្ត្រីជំនាញនៅក្នុងខេត្តព្រះវិហារមិនហ៊ានចាត់វិធានការទប់ស្កាត់ នោះទេ បើទោះជាមានការរិះគន់ពីប្រជាពលរដ្ឋក៏ដោយ។ប្រជាពលរដ្ឋរស់នៅក្នុងឃុំរំដេងបានលើកឡើងថា ភ្នំមួយកន្លែងដែលមានទីតាំងស្ថិតឃុំរំដេងនិងឃុំរំទំខេត្តព្រះវិហារ ត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រជីកយកដីរ៉ែមាសពេជ្រ និងថ្មលក់យ៉ាងរលូន។ ប្រភពដដែលបានរៀរាប់ថា គ្រឿងចក្របានកាយយកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យគ្មានច្បាប់ទម្លាប់ដែលបណ្តាលឲ្យមានរណ្តៅដីជ្រៅៗអាចបង្កឲ្យ មានករណីគ្រោះថ្នាក់ដល់មនុស្ស សត្វ និងបរិស្ថាន ខណៈអាជ្ញាធរជំនាញបានផលប្រយោជន៏។ ប្រជាពលរដ្ឋស្រុកក្រវាញខេត្តព្រះវិហារក៏ បានរិះគន់បន្តថា បើទោះជាក្រុមហ៊ុនដែលកំពុងជីកយកដីភ្នំលក់នៅក្នុងស្រុកក្រវាញប្រធានមន្ទីររ៉ែ និងថាមពលនិងមន្ត្រីក្រោមឱវាទមិនបានចាត់វិធានការទប់ស្កាត់នោះឡើយ ហើយបណ្តែតបណ្តោយឲ្យបទល្មើសកើតឡើងយ៉ាងពេញបន្ទុកខណៈឈ្មោះច័ន្ទសុភ័ក្រាមេបញ្ជាការតំបន់សឹករងខេត្តព្រះវិហារជាអ្នកកាងនិងរត់ការបង់លុយឲ្យមន្រ្តីជំនាញ។ពាក់ព័ន្ធពត៌មានខាងលើនេះសារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការដើម្បីឲ្យកាន់តែសុក្រិត្យ៕
Recent Comments