លោកសូរ​ ចាន់ណារីមេវរៈ​ការពារព្រំដែន​លេខ៩១១កំ​ពុងប្រមូល​ប្រាក់ពីទំ​និញគេចពន្ធ​និងពលករខុ​សច្បាប់​ទៅថៃ

តាមប្រភពបាន រា​យការណ៏ពីក្រុងប៉ោយប៉ែត បាន​ឱ្យដឹងថានៅផ្នែក​ខាងជើងផ្លូវជាតិលេខ​ ៥ ប្រមាណ​ ៥០០ ម៉ែត្រ ពី​អតីតការិយាល័យ​ទំនាក់ទំនងព្រំដែន​ក​ម្ពុជា-ថៃ រហូតទៅ ​ ដល់ប៉ុស្តិ៍បឹងសាគូរ ស្ថិតនៅ ក្នុងភូមិក្បាលស្ពាន  ១ សង្កាត់ ប៉ោយ ប៉ែត  ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យមានច្រក  របៀងប្រ​មាណ ៩ កន្លែងដែល គ្រប់គ្រងរួមទៅដោយលោក  សូរ ចាន់ ណារី ជា  មេបញ្ជាការ ប៉ូលិសវរៈ ការពារព្រំដែនលេខ ៩១១  ដែលមានអ្នកប្រចាំការនៅ ប៉ុស្តិ៍ បឹងសាគូ​រកំពុង តែបើកដៃឱ្យ ពលករខុសច្បាប់ទៅថៃនិង ឈ្មួញនាំទំ និញចូលតាមច្រក របៀងរបស់លោក គ្រប់គ្រង ទាំងយប់ទាំងថ្ងៃ ។ហើយរាល់ការនាំចូល​ផលិតផលនានាពីប្រទេសថៃចូលមកកម្ពុជា មិនបានបង់ពន្ធជូនរដ្ឋដែលគេហៅថា ទំនិញគេច ពន្ធ និង ពលករខុស ច្បាប់ទៅថៃ​នោះ បានធ្វើសកម្មភាពនិងចរាចររៀ​ងរាល់ថ្ងៃដោយមានការឃុបឃិតរវាងសមត្ថកិច្ចជំនាញដែល​ឈរជើងនៅតាមបណ្តាប៉ុស្តិ៍ច្រករបៀងនានាជាមួយឈ្មួញធ្វើ​ឱ្យរាជ រដ្ឋាភិបាលបានបាត់ចំណូល យ៉ាងច្រើនក្នុងមួយឆ្នាំៗ រាប់រយ​លានដុល្លារអាមេរិកដោយសារតែមន្ត្រីរបស់រាជរដ្ឋាភិបាលបា​នយកប្រាក់ទាំងអស់នោះដាក់ចូល ហោប៉ៅបុគ្គល ផ្ទាល់ខ្លួនធ្វើមានធ្វើបានសំរាប់បក្ខគ្រួសារនិយម ។ប្រភពដដែលបានបន្តឱ្យដឹងទៀតថាដោយសារអំណាច លោ​ក សូរ ចាន់ណារី ជាមេបញ្ជាការវរៈការពារព្រំដែន លេខ ៩១១ នេះនៅពីក្រោយបើកដៃដោយចំហរ ឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ សព្វសារពើចូលមកកម្ពុជាដោ​យបង់ពន្ធចូលរដ្ឋប្រមាណតែ៥ភាគរយប៉ុណ្ណោៈ តែចំពោះសមត្ថកិច្ចជំនាញ នានាដែលនៅ ប្រចាំការតាមប៉ុស្តិ៍ទាំ​ង៩កន្លែងនោះបង្កើតអំពើស៊ីសំណូកសូកប៉ាន់ពុករលួយ សម្រាប់ប្រមូលប្រាក់ចូល ហោប៉ៅបុគ្គល និងបក្ខពួកនិ ងក្រុមគ្រួ​សារតែប៉ុណ្ណោះ។រីឯថវិកាជាតិវិញបានត្រូវខាតបង់ជារៀងរាល់ថ្ងៃផងដែរ ។ប្រភពដដែលបានបន្តឱ្យដឹងទៀតថា លោក សូរ ចាន់ ណា​រី ជាមេបញ្ជាការបានបញ្ជាឱ្យកូនចៅធ្វើសកម្មភាពប្រមូលលុ​យពីការនាំទំនិញគេចពន្ធពីប្រទេសថៃចូលមកកម្ពុជាដោយពុំមា​នការត្រួតពិនិត្យនោះទេគ្រាន់តែរាប់ក្បាល ឡានយកប្រាក់តែប៉ុណ្ណោះ ។ ការនាំចូលទំនិញ គេចពន្ធតាមច្រករបៀងទាំង៩កន្លែងក្រោមការគ្រប់គ្រងរបស់កូន​ចៅលោក សូរ ចាន់ណារី នេះគឺពុំអាចរំលងសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានឡើយ ។ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ដោយឡែកច្រករបៀងទាំង៩នេះមិនមែនមានតែការនាំចូលទំនិញ​គេចពន្ធនោះទេប្រជាពលរដ្ឋខ្មែរដែលឆ្លងដែន ខុសច្បាប់ចូលទៅ​រកការងារធ្វើនៅប្រទេសថៃនោះត្រូវបង់ចាប់ពី ២០០ទៅ ៣០០ បាតហើយការទារយកប្រាក់ពីប្រ ជាពលរដ្ឋខ្មែរក៏ស្ថិតនៅក្រោមប​ទបញ្ជាលោក សូ ចាន់ណារី ជាមេបញ្ជាការប៉ូលិសវរៈការពារព្រំដែន លេខ ៩១១ នេះដែរទើបអាចអនុវត្តន៍ទៅបានដូច្នេះចំណូលពីការបណ្តែតបណ្តោយ​ឱ្យទំនិញគេចពន្ធនិងចំណូលពីការជម្រិតយក ប្រាក់ពីប្រជាពលរដ្ឋ ចំណា​កស្រុកនោះក្នុងមួយថ្ងៃ លោក សូរ ចាន់ណារី ជាអ្នកចេញមុខប្រមូល​ជំនួស រាជរដ្ឋាភិបាល ដើម្បីយកទៅដាក់ ក្នុងហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។គួររំលឹកផងដែរថាលោក សូរ ចាន់ណារី ធ្លាប់ត្រូវបានលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ធ្វើការព្រមានម្តងរួចមកហើយពីសកម្មភាពបណ្តែតបណ្តោយឱ្យមាន​ទំនិញគេចពន្ធចូលមកកម្ពុជា និងសកម្មភាពប្រមូលប្រាក់ពីប្រជាពលរដ្ឋចំណាកស្រុកជាអំពើពុករ​លួយជាប្រព័ន្ធមួយបាន កើតឡើងនៅតាមច្រករបៀងនានា និងច្រកទ្វារអន្តរជាតិស្របច្បាប់ផងដែរ ៕

281959_257923811081504_3226058034260598890_n