ប្រភពពីសកម្មជន ព្រៃឈើ និងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅ ក្នុងភូមិវ៉ាយោង ជិតច្រកទ្វេភាគី ណាំលៀ បានឲ្យដឹង ថាលោក សំរិទ្ធ ណយ មេប៉ុស្តិ៍ទ្វេភាគី ណាំលៀ និងលោក ហឿន សុខណា ប្រធានច្រក ទ្វារទ្វេភាគីណាំលៀគឺ ជាអ្នកឃុបឃិត បើក ដៃឲ្យឈ្មួញជាច្រើននាក់ ដឹកជញ្ជូនឈើចេញទៅ ស្រុកយួនដោយឆ្លងកាត់ច្រ កនេះដើម្បីជាថ្នូរ នឹងផល ប្រយោ ជន៍។ ប្រជាពលរដ្ឋបានរិះគន់ថាទាំងលោក សំរិទ្ធ ណយ ទាំងលោក ហឿន សុខណា មិនដែលទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំ លៀ នោះទេគឺគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាង។ ប្រភពបាន ឲ្យដឹងទៀតថាសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រកទ្វេភាគីណាំលៀ រួមទាំងមន្ត្រីគយនិងកាំកុង ត្រូលផងដែរសុទ្ធតែជាប់ពាក់ព័ន្ធនឹងការឃុបឃិតគ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញនៅតែអាចដឹកជញ្ជូណឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រី ជំនាញនិងសមត្ថកិច្ចពុករលួយ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទំនងជាទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើនិងពីក្រុមសមត្ថកិច្ចពុករលួយ ទើបបណ្តោយឲ្យបទល្មើស បន្តកើតឡើងយ៉ាងរាលដាល។ បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នឈ្មួញនៅតែបន្តកាប់ឈើក្នុងខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនចេញទៅ ស្រុកយួនតាមច្រកទ្វេភាគីណាំលៀ យ៉ាងអនាធិបតេយ្យគ្មានញញើតអ្វីទាំងអស់។
សមត្ថកិច្ចមួយចំនួនក្នុងស្រុកពេជ្រដា បានឲ្យដឹងថាឈើប្រណីតប្រភេទធ្នង់ បេង នាងនួន សុក្រំ ជាដើមត្រូវបានគេដឹកជញ្ជូនតាមរថយន្តកាមរី ហាយឡិនឌ័រ ឡង់គ្រីស័រ និងឡិចស៊ិស ជាដើមចេញពីភូមិពូជ្រៃ ឃុំក្រងតេះ ស្រុកពេជ្រាដា ហើយកាត់តាមតំបន់មួយ ចំនួនរួចចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ យ៉ាងរលូនគ្មានឧបសគ្គអ្វីឡើយ។ ក្រុមឈ្មួញអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរចូលស្រុកដាក់មីល ទឹកដីយួនបានយ៉ាងស្រួលព្រោះអី សមត្ថកិច្ចក្រោមការគ្រប់គ្រងរបស់លោក សំរិទ្ធ ណយ និងលោក ហឿន សុខណា បានកំណត់ពេលវេលាជាក់លាក់ដើម្បីឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ បើតាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថាមានមន្ត្រីយោធាមួយចំនួនដូចជាលោក គង់ ដាំ មេបញ្ជាការយោធាគ១ និងមន្ត្រីយោធាឈ្មោះ គីម ឆុង និងឈ្មោះ តាងើយ ជាដើមក៏ជាប់ពាក់ព័ន្ធ បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ ៕
Recent Comments