មេគយ​ច្រកត្រពាំង​ផ្លុង ​លោក ប៉ុន​ ប៊ុណ្ណា​ប្រព្រឹត្តអំពើ​ពុករ​លួយម៉ាសេរី

ប្រជាពលរដ្ឋ​ដែល​រក ស៊ី​នាំចូល​ជ្រូក​មាន់​ទា​ពី​ប្រទេស​យួន  ដោយ​ដឹក​តាម​ម៉ូតូ​យកតាម​ ច្រ ករបៀង​ក្បែរៗ​ច្រក​ត្រពាំង​ ផ្លុ​ង បាន​ឲ្យ​ដឹងថា​លោក ប៉ុន ប៊ុណ្ណា បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្កើត​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ពី​ពួកគាត់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ផ្ទុយទៅវិញ​លោក ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ជ្រូក​មាន់​ទា​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​ដែល​ដឹក​កសិផល​ដូចជា ដំឡូង​មី ព្រមទាំង​ជ័រកៅស៊ូ​ទៅ​ស្រុក​យួន ត្រូវ​លោក ប៉ុន ប៊ុណ្ណា បញ្ជា​ឲ្យ​កូនចៅ​ជំរិត​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ប៉ុន ប៊ុណ្ណា និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​.។

សមត្ថកិច្ច​តូចតាច​នៅ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក ប៉ុន ប៊ុណ្ណា មេ​គយ​ប្រចាំ​ច្រក​នេះ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារតែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ប្រភពពី​បាន​ឲ្យ​ដឹង​ទៀតថា​លោក ប៉ុន ប៊ុណ្ណា មិន​ត្រឹមតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ពង្រាយ​កូនចៅ​ឲ្យ​បង្កើត​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទា​តាម​ម៉ូតូ​ពី​ប្រទេស​យួន​ទៀតផង​។ សូម្បីតែ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ត្រពាំង​ផ្លុ​ង ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប៉ុន ប៊ុណ្ណា និង​បក្ខពួក​ផងដែរ​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ បង់ពន្ធ​ត្រឹមតែ​១០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ត្រឹម​ចូលទៅក្នុង​ហោប៉ៅ​របស់លោក ប៉ុន ប៊ុណ្ណា យ៉ាង​កាក់កប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​ជា​ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំង​ផ្លុ​ង បាន​ឃុបឃិត​បន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​នាំចូល​ដូចជា ឈ្មួញ​នាំចូល​អេឡិចត្រូនិក ត្រូវគេ​ដាក់ថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កំរិត​ទាប​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក ប៉ុន ប៊ុណ្ណា ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​១​ខែៗ​៕

 

19576183_333309587090008_578741465_n