ប្រភពពីសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថាមកពីលោក សូ ចាន់ណារី អាងមានលោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ជាខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានបើក ដៃឲ្យមន្ត្រីក្រោមឱវាទជាពិសេស លោក រស់ ពិសិដ្ឋ មេ ប៉ុស្តិ៍ច្រកបឹងសាគូ ជាប្អូនថ្លៃរបស់ ខ្លួនធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀត ថានៅ ច្រកបឹងសាគូ មិន ត្រឹម តែ មានឈ្មួញនាំចូលទំនិញគេចពន្ធនិង ទំនិញខុសច្បាប់យ៉ាងពេញបន្ទុកប៉ុណ្ណោះទេ គឺករណីពលករ ខ្មែរឆ្លង ដែនខុសច្បាប់ ចូល ទឹកដីសៀម រកការងារធ្វើតាមច្រកនេះ ក៏នៅតែបន្តកើតមានឥតឈប់ឈរដែរ ក្នុងខណៈដែលលោក សួន បវរ អភិបាល ខេត្តបន្ទាយ មានជ័យ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ដូច្នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរ បាល ជាតិ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះឥឡូវនេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំពុងតែបើកដៃឲ្យលោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែន លេខ៩១១និងបក្ខពួកក្រោម ឱវាទឃុបឃិតគ្ នាប្រព្រឹត្តអំពើពុករ លួយដើម្បីប្រ មូលលុយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់.។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានរិះគន់ថាលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ នៅក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ល្បីល្បាញកាន់តែខ្លាំងរឿងបើកដៃឲ្យមន្ត្រីក្រោម ឱវាទនិង ឈ្នួញមួយ ចំនួននាំ ចូល ទំនិញ គេចពន្ធនិង ទំនិញខុសច្បាប់យ៉ាង ពេញបន្ទុក ហើយក៏មានករណីបើកច្រករបៀង ឲ្យពលករខ្មែរឆ្លង ដែនខុស ច្បាប់ចូលទឹក ដីសៀមផងដែរ។ ការដែលលោក សូ ចាន់ណារី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមាន ការបើកដៃពីសំណាក់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនគ្មាន ការទប់ស្កាត់។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរទុកឲ្យលោក សូ ចាន់ណារី និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។
មួយរយៈកន្លងទៅនេះលោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១ ត្រូវបានប្រជាពលរដ្ឋរិះ គន់ថា កំពុងបើកដៃឲ្យលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍ច្រករបៀងបឹងសាគូ ដែលជាប្អូនថ្លៃរបស់ខ្លួនឃុបឃិតជាមួយ ឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងគ្រឿងឧបភោគបរិភោគមានលាយសារធាតុគីមីតាមច្រកបឹងសាគូ មិនត្រឹមតែធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទៀតផង។ ទំនិញដែល ឈ្មួញនាំចូលតាមច្រកបឹងសាគូ មានតាំងពីគ្រឿងសំណង់ ហ្គាស និងទំនិញចាប់ហួយក៏ដូចជា គ្រឿងឧបភោគបរិភោគ បន្លែផ្លែឈើជាដើមដែលមានបរិមាណកាន់តែច្រើនឡើងៗ ហើយលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏អាចទទួលបានផលប្រយោជន៍?៕
Recent Comments