ទំនិញគេចពន្ធរបស់ ឧកញ៉ា ជា ធី ត្រូវបានមន្រ្តីជំនាញមួយ រូបបង្ហើបថាបានចំណាយលុយបង់ ឲ្យសមត្ថកិច្ច ជំនាញ ខេត្ត កោះ កុង រាប់ ពាន់ដុល្លារក្នុងមួយខែៗ ទើបបានជាអាចដំណើរយ៉ាងរលូនរបៀប នេះ។ ប្រភពដដែលបាន បញ្ជាក់ថា ការដឹក ជញ្ជូន ទំនិញមកពីប្រទេសសៀម លោកឧកញ៉ា ជា ធី បានឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញ ដែលឈរ ជើងនៅ ច្រក ព្រំដែនតាមរបៀបពុករលួយជាប្រព័ន្ធ។
លោកឧកញ៉ា ជា ធី ឈ្មួញរកស៊ីដឹកទំ និញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាម ច្រកអន្តរជាតិចាំយាម និងតាមផ្លូវទឹក កំពុង តែ ធ្វើឲ្យ ប្រជាពលរដ្ឋខេត្តកោះកុង ក្តៅក្រហាយកាន់តែខ្លាំងឡើង ៗ ព្រោះពួកគាត់ ខំរកស៊ីស្របច្បាប់ បង់ពន្ធជូនរដ្ឋ ត្រឹមត្រូវបាន ប្រាក់បន្តិចបន្តួចផ្គត់ផ្គង់ជីវភាព តែឈ្មួញពុករលួយបែរជាឃុបឃិត ជាមួយមន្រ្តីជំនាញកេងប្រវ័ញ្ចថវិកា ជាតិធ្វើមានធ្វើបានដែលខុសពីគោលនយោបាយ ។
ប្រជាពលរដ្ឋនៅខេត្តកោះកុងបានរៀបរាប់ថា គោលនយោបាយរបស់រដ្ឋាភិបាលនិងការសន្យារបស់មន្រ្តីធំៗគ្មានតម្លៃ និងគ្មានប្រសិទ្ធភាពនោះទេ ព្រោះពាក្យថាតម្លាភាព និងការអភិវឌ្ឍដោយសមធម៌នោះបានត្រឹម តែជាពាក្យឃោ សនាទាក់ទាញ ការគាំទ្រពីប្រជាពលរដ្ឋប៉ុណ្ណោះ។ ជាក់ស្តែងសព្វថ្ងៃនេះនៅខេត្តកោះកុង លោកឧកញ៉ា ជា ធី និងមន្រ្តីពុករលួយកំពុងឃុបឃិតគ្នានាំចូលទំនិញគេចពន្ធទាំងយប់ទាំងថ្ងៃ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានស្នើឲ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងអង្គភាព ប្រឆាំងអំពើពុករលួយជាដើម គួរស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់មន្រ្តី ជំនាញពុករលួយ ដែលកំពុងតែឃុបឃិត គ្នាជាមួយឈ្មួញមានឥទ្ធិពល ជា ធី ហើយប្រមូលលុយពីបទល្មើសសេដ្ឋកិច្ច បានប្រាក់ក្នុងមួយខែៗរាប់ម៉ឺន រាប់សែនដុល្លារធ្វើអោយរដ្ធបាត់ចំណូលជាច្រើនក្នុងមួយខែៗ៕
Recent Comments