លោក ​ផូ សំអន​ប្រធានស្នា​ក់ការច្រក​ទ្វារទ្វេភាគីឡា​ប៉ាខេឃុបឃិត​ជាអ្នកបើក​ភ្លើងខៀវ​ឲ្យក្រុមឈ្មួញធំៗនាំឈើខុស​ច្បាប់ទៅ​លក់ស្រុក​យួន​

ប្រធានស្នាក់ការច្រកទ្វារ ទ្វេភាគីឡាប៉ាខេ លោក  ផូ សំអន ត្រូវគេដឹងថាអាចរក ប្រាក់បានរាប់លានរៀ ល ក្នុងមួយសប្តាហ៍ ព្រោះ មានរ៉ឺម៉កនិងរថយន្ត ដឹកឈើជាច្រើនគ្រឿង បានឆ្លងកាត់មាត់ច្រកទ្វារ ព្រំដែនដែលជាតំបន់របស់ លោក ផូ សំអន គ្រប់ គ្រង។ ប្រភពដដែលបានបញ្ជាក់ថា  ឈើនៅតែបន្តដឹកជញ្ជូន ទៅលក់នៅប្រទេស យួនដដែល បើទោះជា រដ្ឋាភិបាលបាន បញ្ជាក់ថានឹងលុបបំបាត់បទ ល្មើសព្រៃឈើក៏ដោយ។

ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីឡាប៉ាខេ  លោក ផូ សំអន ត្រូវគេដឹងថាអាចរក ប្រាក់បានរាប់លានរៀលក្នុង មួយសប្តាហ៍ ព្រោះ មានរ៉ឺម៉កនិង រថយន្តដឹកឈើជា ច្រើនគ្រឿងបានឆ្លងកាត់មាត់ច្រកទ្វារព្រំដែន ដែលជាតំបន់របស់ លោក ផូ សំអន គ្រប់ គ្រង។ ប្រភពដដែលបានបញ្ជាក់ថា ឈើនៅតែបន្តដឹកជញ្ជូនទៅលក់នៅប្រទេសយួនដដែល បើទោះជារដ្ឋាភិបាលបាន បញ្ជាក់ថានឹងលុបបំបាត់បទល្មើសព្រៃឈើក៏ដោយ។

ជាក់ស្តែងលោក ផូ សំអន ប្រធានស្នាក់ការច្រកទ្វារទ្វេភាគី ឡាប៉ាខេកំពុងឃុបឃិត បើកដៃឲ្យឈ្មួញ នាំឈើទៅស្រុក យួនដោយប្រើរថយន្តទំនើបៗតាមច្រកឡាប៉ាខេ និងតាមផ្លូវកងវិស្វកម្មដែល ជាផ្លូវរបៀងក្បែរបារ៉ាស់ច្រក របស់ខ្លួន គ្រប់គ្រងជា ថ្នូរទៅនឹងផលប្រយោជន៍រាប់ពាន់រាប់ម៉ឺនដុល្លារក្នុង១ខែ?។ ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថារថយន្តដឹកឈើបានបើកបរចល័តដឹកឈើតាមមូលដ្ឋានរបស់ពួកដោយរលូន ។

ឈ្មួញឈើបានបង្ហើបថា  បើសិនណាពួកគាត់មិនសុំឆ្លងដែនឬរត់ការបង់ប្រាក់មុនទេ  គឺបក្ខពួករបស់លោក  ផូ សំអន តែងតែចាំស្ទាក់គាបយកប្រាក់ លើសពីតម្លៃធម្មតា។ ជាក់ស្តែងដូចកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ពួកគាត់បាន ដឹកឈើឆ្លងដែន តាមរ៉ឺម៉កម៉ូតូដូចសព្វដង តាមផ្លូវវាងប៉ុស្តិ៍គឺផ្លូវច្រករបៀង កងកងវិស្វកម្មដោយមិនបានចរចា មុនក៏ត្រូវបាន លោក ផូ សំអន ស្ទាក់ចាប់ពួកគាត់ហើយជំរិតយកប្រាក់ ៥០០ដុល្លារ?អោយរៀងចាលថ្ងៃក្រោយត្រូវប្រាប់មុន៕

IMG_2429