ដីព្រៃលិច​ទឹកស​ម្រាមត្រីពង​កូនជាង​២០០០ហិកតា​ តំបន់បឹង​៤មុំ​ ត្រូវឈ្មួញ ​សុខ​ ប៊ុន ​ទន្ទ្រានកា​ន់កា​ប់

ពលរដ្ឋនៅភូមិកោះកែវនិងភូមិទម្ពរ  ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  បានអំពាវនាវលោក ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ ឆ្នាំង ចាត់វិធាន ការទប់ស្កាត់ ករណីឈ្មួញមានលុយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់។ ប្រភពបានឲ្យដឹងថា  ឧកញ៉ា សុខ ប៊ុន ដែលទើប ចេញពីពន្ធនាគារ ពាក់ព័ន្ធការប្រើអំពើហិង្សា លើស្រ្តីម្នាក់នោះ កំពុងទន្ទ្រានព័ទ្ធយកដីតំបន់ ជម្រកត្រីពងកូនធ្វើជាកម្មសិទ្ធិ យ៉ាង គឃ្លើនដោយ គ្មាន ញញើត  អ្វីទាំងអស់ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវ ឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន ចាត់ វិធានការ ទប់ស្កាត់ សកម្មភាពរបស់ឈ្មួញសុខ ប៊ុន ជាបន្ទាន់ព្រោះតំបន់នោះកន្លងមកមិន ដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះ ពាល់ឬបំពាន កាន់កាប់ទាល់ តែសោះ ព្រោះជាសម្បត្តិរួមរបស់អ្នកភូមិនិងប្រជាពលរដ្ធ។

មន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង ជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញ សុខ ប៊ុន ( អតីតឧកញ៉ា សុខ ប៊ុន ) ប្រើអំណាច ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ជម្រកត្រីពងកូនក្នុង តំបន់ហាមឃាត់ចំណុចបឹង៤មុំ អស់ប្រមាណជាង២០០០ហិកតាកាលពីពេលកន្លងទៅថ្មីៗ នេះ។ ប្រភពពីប្រជាពលរដ្ឋរស់ភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាឈ្មួញ សុខ ប៊ុន តាមរយៈមេការឈ្មោះ ឡុង បានប្រើរូបភាពប្រមូលទិញដីបន្តិចបន្តួចពីអ្នកភូមិ ដោយទិញពីខាងមុខព័ទ្ធយកខាងក្រោយ និងទិញពីខាងក្រោយព័ទ្ធយកខាងមុខ រួចប្រើគ្រឿង ចក្រឈូសឆាយបំផ្លាញព្រៃលិចទឹកអស់ជាង២០០០ហិកតារួចទៅហើយ។ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានដឹង យ៉ាងច្បាស់ថាឈ្មួញ សុខ ប៊ុន ឈូសឆាយព្រៃលិច ទឹកក្នុងតំបន់ហាមឃាត់ដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែមកដល់ពេលនេះលោក ងិន ហ៊ុន មិនហ៊ានចាត់វិធានការទប់ស្កាត់នៅឡើយ។

ប្រភពពីពលរដ្ឋក្នុងភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រំ បានឲ្យដឹងថាព្រៃលិចទឹកដែលឈ្មួញ សុខ ប៊ុន ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ជាង ២០០០ហិកតានោះស្ថិតនៅក្នុងភូមិ កោះកែវ ភូមិទម្ពរ តំបន់បឹងបួនមុំ និងនៅខាងលិចភូមិថ្នល់កន្សែង ហើយមេការឈ្មោះ ឡុង ជាអ្នក ចាត់ការជំនួសមេឈ្មួញ សុខ ប៊ុន យ៉ាងរលូនតែម្តង។ ប្រជាពលរដ្ឋដែលកំពុងព្រួយបារម្ភពីការវិនាសអន្តរាយរាយព្រៃលិចទឹកក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថាពួកគាត់មិនហ៊ានចេញមុខតវ៉ាទេព្រោះត្រូវគេ គំរាមកំហែងចាប់ដាក់គុកច្រវាក់។ ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បី កុំឲ្យឈ្មួញ សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់តទៅទៀត។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនហ៊ានក្អក ជាមួយឈ្មួញ សុខ ប៊ុន ដែលប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិច ទឹកជាង២០០០ហិកតានៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យ៉ាងកំរោលនោះទេ។ ជាក់ស្តែងមកដល់ពេលនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញ សុខ ប៊ុន ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ អស់រាប់ពាន់ហិក តារួចជាស្រេច។ ទង្វើរបស់ឈ្មួញ សុខ ប៊ុន គឺជាការបំផ្លាញតំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយព្រោះមានការឃុបឃិតជាប្រព័ន្ធពី សំណាក់ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរពុករលួយផងដែរ ជាពិសេសមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទើប ពួកគេបណ្តោយឲ្យឈ្មួញ សុខ ប៊ុន ធ្វើអ្វីៗតាមអំពើចិត្ត៕

IMG_22781