ខេត្តកំពង់ឆ្នាំង៖ប្រភពបែកធ្លាយមួយត្រូវបានគេទម្លាយឲ្យដឹងថា កាលពីម្សិលមិញ ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៧ មានរថយន្តដឹកឈើខ្នាតធំ១គ្រឿង បានដឹកចេញពីខេត្តពោធិសាត់ ទៅកាន់ភ្នំពេញ ដោយបានឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ ឃុំត្រពាំងចាន់ ពេលចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំង មានករណីចចារគ្នាជាមួយមន្ត្រី រដ្ឋបាលព្រៃឈើម្នាក់មានឈ្មោះ ឌីនត្រូវជាប្អូនប្រុសបង្កើតរបស់ លោកនាយខណ័្ឌ ជាថ្នូរ និងទឹកប្រាក់៣៥០០ ដុល្លារ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ការចចារនេះ មានសភាពស្ងាត់បានល្អ ហើយរថយន្តបានបន្តដំណើរទៅមុខបានដោយរលូន ។ប្រភពបន្ថែមថា ឈ្មោះ ឌីន ជាប្អូនប្រុសបង្កើតរបស់ លោក ថោង រ៉ាវីរ៉ាវុឌ្ឃី ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ។បើយោងតាមរបាយការណ៍ មួយចំនួនដែលគេបានទម្លាយ ឲ្យកាសែត«ចលនាសង្គម»ដឹងថា មានក្រដាស វេលុយ តាមប្រព័ន្ធវីង(wing) ចំនួន៤ សន្លឹក ក្រុមឈ្មួញដឹកឈើបានវេលុយក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១៩ខែមិថុនា ឲ្យទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង លើកទី១ ចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) លើកទី២ចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) លើកទី៣ចំនួន ១០០០ដុល្លារ និងលើកទី៤ ចំនួន ៥០០ ដុល្លារ បើគិតដុល្លារទាំង៤លើក គឺមានចំនួនទឹកប្រាក់ (៣៥០០ដុល្លារ)។ករណីវេលុយ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំងនេះ គឺមានលេខទូរស័ព្ទអ្នកផ្ញើនិងអ្នកទទួលត្រឹមត្រូវ។ករណីខាងលើនេះ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត គួរតែធ្វើការស្រាវជ្រាវ ស្វែងរកការពិតតើមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ណាដែលបានធ្វើខុសច្បាប់ដូច្នេះ?។ហើយប្រសិនជារកឃើញ ដូចសេចក្តីរាយការណ៍ខាងលើនេះ តើគួរមានវិធានការបែបណា?។លើមន្ត្រីដែលបានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នា មិនបង្ក្រាបបទល្មើស ដោះលែងរថយន្តដឹកឈើជាថ្នូរនិងទឹកប្រាក់៣៥០០ដុល្លារ ស្ងាត់ៗ ។«ចលនាសង្គម»និងបញ្ជូនក្រដាសវេលុយ ទាំង៤សន្លឹក របស់ក្រុមឈ្មួញឈើ ដែលបានផ្តល់ឲ្យខាងមន្ត្រីរដ្ឋបាលព្រៃឈើ ជូន អភិបាលខេត្ត និងប្រធានមន្ទីរ កសិកម្ម ដើម្បីធ្វើការស្រាវជ្រាវ។សូមអធ្យាស្រ័យចំពោះអ្នកតាមដានព័ត៌មាននេះ ដែលមិនបានបង្ហោះ ក្រដាស់ វេលុយ ទាំង៤សន្លឹកនោះ គឺសម្រាប់អាជ្ញាធរខេត្តធ្វើការស្រាវជ្រាវ ។«ចលនាសង្គម»មិនអាចទំនាក់ទំនងសុំការបំភ្លឺណាមួយបានឡើយ ពីលោក ថោង រ៉ាវីរ៉ាវុឌ្ឃី ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ។រង់ចាំបកស្រាយរាល់ម៉ោងធើ្វការដើម្បីពត៌មានកាន់តែសុក្រិត្យ៕ដោយចលនាសង្គម
Recent Comments