មន្ត្រីកាំ​កុងត្រូល​និងសមត្ថកិច្ច​ច្រកអានសេះ បើកភ្លើង​ខៀវឲ្យឈ្មួញតូច​ធំ​នាំចូល​មាន់រស់​និងទំនិញ​គេចពន្ធគ្រប់​ប្រភេទ​ចូល?

សមត្ថកិច្ចនិងប្រជាពលរដ្ឋ នៅច្រកអានសេះបានឲ្យដឹងទៀត ថាមន្ត្រីកាំកុងត្រូលគឺជាអ្នកឃុបឃិតបើក ដៃឲ្យឈ្មួញ នាំចូល មាន់ រស់ ពី ប្រទេសសៀមដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ហើយគ្មានមន្ត្រីពេទ្យសត្វណា ត្រួតពិនិត្យ សុខ ភាពមាន់ ដែល ឈ្មួញ សម្រុកនាំចូល យ៉ាងពេញបន្ទុក ។ ប្រភពខ្លះបានឲ្យដឹងថាឈ្មួញត្រូវ  បង់លុយតាមការកំណត់ របស់មន្ត្រី កាំកុង ត្រូល  មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ទើបអាចនាំមានរស់ និងទំនិញផ្សេងៗ ពីទឹកដីសៀមចូល តាមច្រក អានសេះតាមអំពើចិត្ត ។ ករណីឈ្មួញនាំចូលមាន់ រស់តាមច្រក អានសេះក្នុងមួយថ្ងៃៗរាប់ពាន់ ក្បាលកំពុង ធ្វើឲ្យប៉ះពាល់ តម្លៃមាន់ក្នុងស្រុកផងដែរព្រោះមាន់ នាំចូលមានតម្លៃថោកជាង មាន់ដែលប្រជាកសិករខ្មែរចិញ្ចឹម ជាលក្ខណៈគ្រួសារ ហើយជីវភាព  ប្រជាកសិករខ្មែរត្រូវប្រឈមនឹង ការលំបាកកាន់តែខ្លាំង។

មានការអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាលោក អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ ពិនិត្យមើលភាពមិន ប្រក្រតីដែលកំពុងតែ កើតឡើងនៅច្រកអានសេះ  ស្រុកជាំ ក្សាន្ត ជាបន្ទាន់ព្រោះសមត្ថកិច្ច ជាច្រើនស្ថាប័នប្រចាំច្រក នេះគិតតែពីរឿងប្រព្រឹត្តអំពើពុក រលួយប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ច្រកអាន សេះ បានឲ្យដឹងថាក្នុងមួយថ្ងៃៗឈ្មួញបាននាំមាន់រស់រាប់ពាន់ក្បាលពីប្រទេសសៀមចូល តាមច្រកនេះ យកមក លក់ចែក ចាយ  ក្នុងខេត្តព្រះវិហារ និងបណ្តាខេត្តផ្សេងៗទៀតដោយ ពុំមានការត្រួតពិនិត្យឲ្យ បានត្រឹមត្រូវពីសំណាក់ មន្ត្រីបសុពេទ្យនិង មន្ត្រីកាំកុង ត្រូលនោះទេ។ ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន កាំកុងត្រូលក្រ សួងពាណិជ្ជកម្ម មិនគួរ បណ្តោយឲ្យមន្ត្រីកាំកុងត្រូលប្រចាំច្រកអានសេះធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។

មានការរិះគន់ថាមន្ត្រីបសុពេទ្យនៃមន្ទីរកសិកម្មខេត្តព្រះវិហារ ប្រហែលជាទទួលបាន ផលប្រយោជន៍ពីក្រុមឈ្មួញ នាំចូល មាន់ រស់តាមច្រកអានសេះ ទើបសម្ងំស្ងៀមបណ្តោយឲ្យ ក្រុមឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ពីង ទ្រីដា ប្រធាន មន្ទិរក សិកម្មខេត្តព្រះវិហារ ក៏មានទាន់មានវិធានការទប់ស្កាត់៕

IMG_2374